Khmerrean.com

Tel: 093 561625

Working: 8.00 AM - 5.00 PM

ជំពួកទី២៖ ចលនាក្នុងផែនដី , មេរៀនទី១៖ ទ្រឹស្ដីផ្លាកតិចតូនិច

គ្រូបង្រៀន
លោកគ្រូ អ៊ី
4 សិស្ស បានចុះឈ្មោះ
0
​ មតិយោបល់
  • ការពិពណ៌នា
  • មាតិកា
  • មតិយោបល់
ផែនដីវិទ្យា សំណួរ ចម្លើយ ថ្នាក់ទី៧,៨,៩

ជំពួកទី២៖ ចលនាក្នុងផែនដី

មេរៀនទី១៖ ទ្រឹស្ដីផ្លាកតិចតូនិច

 

ខ្លឹមសាររង

១. ទ្រឹស្ដីទ្វីបរសាត់

២. ទ្រឹស្ដីគម្លាតបាតសមុទ្រ

៣. ទ្រឹស្ដីផ្លាកតិចតូនិច

៣.១. ផ្លាកលីតូស្វ៊ែឬមណ្ឌលថ្ម

៣.២. ចលនារបស់តិចតូនិច

៣.៣. ព្រំដែនផ្លាកតិចតូនិច

៣.៤. ការតាមដានផ្លាកតិចតូនិច

 

មេរៀនសង្ខេប

អ្នកវិទ្យាសាស្ត្រជនជាតិអាឡឺម៉ង់ម្នាក់ឈ្មោះ អាល់ព្រីដវ៉េសេនឺ(Alfred_Wegener)បានចាប់អារម្មណ៍ចង់ដឹង អំពីទំនាក់ទំនងរវាងទ្វីបទាំងឡាយ ។ នៅឆ្នាំ 1910 គាត់បានបង្កើតសម្មតិកម្មថាទ្វីបធ្វើចលនា ។ ទ្វីបទាំងអស់ស្ថិតនៅរួមគា្នជាផ្ទាំងដីធំមួយហៅថាប៉ង់សៀ(Pangea) ។ ក្រោយមកផ្ទាំងដីនេះក៏រសាត់ដាច់ចេញពីគ្នាបន្តិម្តងៗហូតក្លាយជាទ្វីបផ្សេងៗដូចបច្ចុប្បន្ននេះ គំនិតពីការរសាត់ទ្វីបយឺតៗនៅលើមណ្ឌលខាប់នេះត្រូវបានគេស្គាល់យ៉ាងច្រើនថាទ្រឹស្ដីទ្វីបរសាត់ ។

យោងទៅតាមទ្រឹស្ដីទ្វីបរសាត់និងគម្លាតបាតសមុទ្រដែលបញ្ជាក់ថាទ្វីធ្វើចលនា ដូចនេះហើយទើបមានទ្រឹស្ដីថ្មីមួយទៀតត្រូវបានបង្កើតឡើងដើម្បីពន្យល់ទាំងទ្វីបរសាត់និងគម្ងាត់បាតសមុទ្រនោះ គឺ ទ្រឹស្តីផ្លាកតិចតូនិច ទ្រឹស្តីផ្លាកតិចតូនិច គឺជាទ្រឹស្តីដែលពន្យល់ថាមណ្ឌលថ្មរបស់ភពផែនដីបានបះបែកជាផ្លាកទិចតូនិចយ៉ាងច្រើននិងធ្វើចលនាពីលើមណ្ឌលខាប់ ។

 

សំណួរ

១. តើអ្នកណាជាអ្នកបង្កើតទ្រឹស្ដីទ្វីបរសាត់ ?

២. ដូចម្ដេចដែលហៅថា ប៉ង់សៀ ?
៣. តើអ្នកណាជាអ្នកបង្កើតទ្រឹស្ដីគម្លាតបាតមហាសមុទ្រ ?

៤. ចូរឲ្យនិយមន័យផ្លាកតិចតូនិច?

៥. តើព្រំដែនផ្លាកតិចតូនិចមានប៉ុន្មានប្រភេទ?

៦. តើផ្លាកតិចតូនិចធ្វើចលនាលឿន  ឬយឺតអាស្រ័យដោយកត្តាអ្វីខ្លះ?

 

ប្រភព៖ សៀវភៅសិក្សាគោលជីវវិទ្យា ផែនដីវិទ្យាថ្នាក់ទី៩ សៀវភៅកំណែជីវវិទ្យា ផែនដីវិទ្យាថ្នាក់ទី៩

ព័ត៌មានអំពីវគ្គសិក្សា
មេរៀន 7