ជំពួកទី១៖ ទឹកសាបនិងការបំពុល , មេរៀនទី៣៖ ការគ្រប់គ្រងនិងការពារប្រភពទឹក
- ការពិពណ៌នា
- មាតិកា
- មតិយោបល់
ជំពួកទី១៖ ទឹកសាបនិងការបំពុល
មេរៀនទី៣៖ ការគ្រប់គ្រងនិងការពារប្រភពទឹក
ខ្លឹមសាររង
១. សារប្រយោជន៏ប្រភពទឹក
១.១. សារប្រយោជន៏នៃប្រភពទឹកសាប
១.២. សារប្រយោជន៏នៃប្រភពទឹកប្រៃ
២ . ការគ្រប់គ្រងនិងការពារប្រភពទឹក
២ .១. ការគ្រប់គ្រងទឹក
២.២. វិធានការការពារប្រភពទឹក
មេរៀនសង្ខេប
ទឹកសាបដែលប្រើប្រាស់សព្វថ្ងៃមានចំនួនតិចតួចហើយកំពុងទទួលរងសារធាតុបំពុលនានាដែលនាំឱ្យទឹកកខ្វក់ យើងត្រូវគ្រប់គ្រងទឹកសាបឱ្យបានល្អ សម្រាប់ជាផលប្រយោជន៍ដល់ មនុស្ស សត្វនិងរុក្ខជាតិ ។ដូច្នេះការគ្រប់គ្រងទឹកគឺជាមធ្យោបាយតែមួយគត់ដែលអាចធានាទាំងបរិមាណ និងគុណភាពទឹកក្នុងរយៈពេលយូរអង្វែង ភាពចាំបាច់នៃការគ្រប់គ្រងធនធានទឹកត្រូវតែធ្វើឱ្យបានល្អប្រសើជាងរៀងរាល់ឆ្នាំពីព្រោះតំរូវការទឹកនៅក្នុងជីវភាពប្រចាំថ្ងៃ វិស័យកសិកម្មនិងឧស្សាហកម្មកាន់តែកើនឡើងជាលំដាប់ ។ សកម្មភាពនានានៅក្នុងការគ្រប់គងទឹកជាពិសេសការវិនិយោគលើអណ្ដូង ប្រព័ន្ធស្រោចស្រព ប្រឡាយទឹក ទំនប់ទឹក រោងចក ប្រព្រឹត្តកម្ម សំអាតកាកសំណល់រាវ ការគ្រប់គងតម្រូវការទឹកនិងការលើកទឹកចិត្តដល់ប្រជាពលរដ្ឋឱ្យចេះជួយថែរក្សាប្រភពទឹក និងចេះប្រើប្រាស់ទឹក ដោយសន្សំសំចៃជាការល្អប្រសើរបំផុត ។
សំណួរ
១. ចូររាប់ពីប្រភពទឹកឲ្យបានយ៉ាងតិច៥ ?
២. ចូររាប់ឈ្មោះមហាសមុទ្រ និងសមុទ្រនៅលើពីភពលោក ?
៣. ដូចម្តេចដែលហៅថាទឹកក្នុងដី? គេអាចយកទឹកក្នុងដីមកប្រើប្រាស់តាមរយះអ្វីខ្លះ ?
៤. តើការបំពុលប្រភពទឹកជាចម្បងបណ្តាលមកពីអ្វី ?
៥. តើយើងត្រូវប្រើវិធីដូចម្តេចខ្លះ ដើម្បីការពារប្រភពទឹកកុំឲ្យមានការបំពុល ?
ប្រភព៖ សៀវភៅសិក្សាគោលជីវវិទ្យា ផែនដីវិទ្យាថ្នាក់ទី៩ សៀវភៅកំណែជីវវិទ្យា ផែនដីវិទ្យាថ្នាក់ទី៩