ជំពួកទី១៖ ទឹកសាបនិងការបំពុល , មេរៀនទី១៖ ទឹកសាបផែនដី
- ការពិពណ៌នា
- មាតិកា
- មតិយោបល់

ជំពួកទី១៖ ទឹកសាបនិងការបំពុល
មេរៀនទី១៖ ទឹកសាបផែនដី
ខ្លឹមសាររង
១. ទឺកលើផែនដី
១.១. ទឹកលើផ្ទៃដី
១.២. ទឹកក្នុងដី
២. វដ្ដទឹក
៣. របាយទឹកនិងការប្រើប្រាស់ទឹកលើផែនដី
មេរៀនសង្ខេប
- ទឹកសាបដែលប្រើប្រាស់សព្វថ្ងៃមានប្រភពសំខាន់ពីរគឺ ទឹកលើផ្ទៃដីរួមមានទន្លេ ស្ទឹង អូរ បឹង ស្រះត្រពាំង ជ្រោះជ្រលង តំបន់ដីសើមនិងអាងទឹកនានា និងទឹកក្នុងដី គឺជាទឹកដែលជ្រាបចូលក្នុងដីទៅបំពេញចន្លោះ ឬប្រហោងដី និងសិលាក្នុងសំបកផនដី ។
- វដ្តទឹក គឺជាចលនានៃទឹកពីប្រភពទឹកដូចជាទន្លេ ស្ទឹង បឹងបួ អូរសមុទ្រ និងក្នុងបរិយាកាសមានទម្រង់ជារំហូត កំណកនិងកំណកអាកាសរួចត្រឡប់ទៅជាប្រភពដើមវិញ ។ វដ្តទឹកក៏កើតឡើងទៅតាមបីដំណាក់កាលជារំហួត កំណក និងកំណកអាកាស។
- របាយទឹកនៅលើផែនដី ទឹកនៅលើដី គឺទឹកប្រៃមានបរិមាណរហូតដល់97% ចំណែកទឹកសាបមាន 3% ប៉ុណ្ណោះ ម្យ៉ាងវិញទៀត យើងគិតថាបញ្ហាដែលសំខាន់នោះគឺរបាយទឹកនៅលើផែនដីពុំមានភាពស្មើគ្នាទេ ត្រង់ចំណុចនេះហើយដែលធ្វើឱ្យប្រជាជនខ្លះរងគ្រោះដោយសារកង្វះខាតបរិភោគនិងទឹកប្រើប្រាស់ផ្សេងៗ ឯខ្លះទៀត រងគ្រោះដោយសារតែទឹកជំនន ។
- ការប្រើប្រាស់ទឹក ទឹកមានសារៈសំខាន់ណាស់សម្រាប់ការរស់នៅរបស់មនុស្សជាតិ ដូចជាទឹកសាបសម្រាប់ប្រើប្រាស់ក្នុងគេហដ្ឋាន កសិកម្មឧស្សាហកម្ម គមនាគមន៍ និងទេសចរណ៍ ។
សំណួរ
១. ចូររៀបរាប់ពីដំណើរការវដ្ដទឹក ?
២. តើគេប្រើប្រាស់ទឹកសម្រាប់ធ្វើអ្វីខ្លះ ? លើកឧទាហរណ៍មកបញ្ជាក់ ។
៣. ប្រសិនបើមនុស្សប្រើប្រាស់ទឹករងការបំពុល តើនឹងមានអ្វីខ្លះកើតឡើង ?
៤. តើប្អូនត្រូវធ្វើដូចម្ដេច ដើម្បីចូលរួមការពារប្រភពទឹក ?
ប្រភព៖ សៀវភៅសិក្សាគោលជីវវិទ្យា ផែនដីវិទ្យាថ្នាក់ទី៩ សៀវភៅកំណែជីវវិទ្យា ផែនដីវិទ្យាថ្នាក់ទី៩
សូមចូល, គណនីរបស់អ្នក ដើម្បីផ្តល់ការវាយតម្លៃ