ជំពូក៧៖ រូបផ្គុំរុក្ខជាតិមានសរសៃនាំ

មេរៀនទី៣៖ ដើមនិងស្លឹក (មេរៀនសង្ខេប)

  • ដើមរុក្ខជាតិមាននាទីទ្រទ្រង់ស្លឹក វាដឹកនាំសំភារៈពីឬសទៅស្លឹក។
  • រុក្ខជាតិចែកចេញជារុក្ខជាតិស្មៅ និងរុក្ខជាតិឈើ ។
  • រុក្ខជាតិស្មៅមានដើមទន់ពណ៌បៃតង ។ បាច់សរសៃនាំរបស់រុក្ខជាតិស្មៅម៉ូណូទីលេដូន មានស៊ីឡែមនិងផ្លែអម។ ចំពោះរុក្ខជាតិស្មៅឌីកូទីលេដូន បាច់សរសៃនាំមាន ស៊ីឡែម ផ្លែអមនិងស្រទាប់មេក្នុងនៅចន្លោះស៊ីឡែម និងផ្តូអែម ។
  • រុក្ខជាតិឈើភាគច្រើនសុទ្ធតជាឌីកូទីលេដូន ។ វាមានដើមរឹងមាំព្រោះមានស៊ីឡែមច្រើន ។
  • ជាទូទៅស្លឹករុក្ខជាតិមានរាងសំបិត ស្លឹកជាសរីរាង្គសំខាន់ក្នុងដំណើររស្មីសំយោគរបស់រុក្ខជាតិ ។
  • ស្រទាប់ក្រៅបង្អស់របស់រុក្ខជាតិគ្របដណ្តប់ដោយស្រទាប់ថ្លាមានឈោ្មះថាគុយទីគុល ។
  • ក្នុងអេពីឌែមរបស់ស្លឹកមានស្តូម៉ាតច្រើន ។ ស្លូម៉ាតជាកនែ្លងធ្វើបណ្តូរឧស្ម័នរវាងជាលិកានិងមជ្ឈដ្ឋានក្រៅ ព្រមទៅរំភាយចំហាយទឹកផងដែរ។