ជំពូក៧៖ រូបផ្គុំរុក្ខជាតិមានសរសៃនាំ , មេរៀនទី៣៖ ដើមនិងស្លឹក
- ការពិពណ៌នា
- មាតិកា
- មតិយោបល់
ជំពូក៧៖ រូបផ្គុំរុក្ខជាតិមានសរសៃនាំ
មេរៀនទី៣៖ ដើមនិងស្លឹក
មេរៀនសង្ខេប
- ដើមរុក្ខជាតិមាននាទីទ្រទ្រង់ស្លឹក វាដឹកនាំសំភារៈពីឬសទៅស្លឹក។
- រុក្ខជាតិចែកចេញជារុក្ខជាតិស្មៅ និងរុក្ខជាតិឈើ ។
- រុក្ខជាតិស្មៅមានដើមទន់ពណ៌បៃតង ។ បាច់សរសៃនាំរបស់រុក្ខជាតិស្មៅម៉ូណូទីលេដូន មានស៊ីឡែមនិងផ្លែអម។ ចំពោះរុក្ខជាតិស្មៅឌីកូទីលេដូន បាច់សរសៃនាំមាន ស៊ីឡែម ផ្លែអមនិងស្រទាប់មេក្នុងនៅចន្លោះស៊ីឡែម និងផ្តូអែម ។
- រុក្ខជាតិឈើភាគច្រើនសុទ្ធតជាឌីកូទីលេដូន ។ វាមានដើមរឹងមាំព្រោះមានស៊ីឡែមច្រើន ។
- ជាទូទៅស្លឹករុក្ខជាតិមានរាងសំបិត ស្លឹកជាសរីរាង្គសំខាន់ក្នុងដំណើររស្មីសំយោគរបស់រុក្ខជាតិ ។
- ស្រទាប់ក្រៅបង្អស់របស់រុក្ខជាតិគ្របដណ្តប់ដោយស្រទាប់ថ្លាមានឈោ្មះថាគុយទីគុល ។
- ក្នុងអេពីឌែមរបស់ស្លឹកមានស្តូម៉ាតច្រើន ។ ស្លូម៉ាតជាកនែ្លងធ្វើបណ្តូរឧស្ម័នរវាងជាលិកានិងមជ្ឈដ្ឋានក្រៅ ព្រមទៅរំភាយចំហាយទឹកផងដែរ។
សំណួរ ចម្លើយ ជីវវិទ្យា ថ្នាក់ទី១១
- តើដើមរុក្ខជាតិមានតួនាទីដូចម្តេចខ្លះ?
- តើរុក្ខជាតិស្មៅ និងរុក្ខជាតិឈើខុសគ្នាដូចម្តេចខ្លះ?
- តើលក្ខណៈអ្វីខ្លះ ដែលសំគាល់ថាជារុក្ខជាតិស្មៅម៉ូណូកូទីលេដូន?
- តើរង្វង់ឆ្នាំកើតឡើងយ៉ាងដូចម្តេច ?
- តើគេសំគាល់ឈើស្រាយ និងឈើខ្លឹមបានដោយសារអ្វី?
ប្រភព៖ សៀវភៅសិក្សាគោលជីវវិទ្យាថ្នាក់ទី១១
ជំពូក៧៖ រូបផ្គុំរុក្ខជាតិមានសរសៃនាំ
សូមចូល, គណនីរបស់អ្នក ដើម្បីផ្តល់ការវាយតម្លៃ