ជំពូក៧៖ រូបផ្គុំរុក្ខជាតិមានសរសៃនាំ , មេរៀនទី២៖ ឬស
- ការពិពណ៌នា
- មាតិកា
- មតិយោបល់

ជំពូក៧៖ រូបផ្គុំរុក្ខជាតិមានសរសៃនាំ
មេរៀនទី២៖ ឬស
មេរៀនសង្ខេប
- សរីរាង្គផ្សេងៗរបស់រុក្ខជាតិមានឬស ដើម និងស្លឹក ។
- ឬសចងភ្ជាប់រុក្ខជាតិទៅនឹងដី ឬសមាននាទីសំខាន់ក្នុងការស្រូបទឹកនិងសារធាតុខនិជរលាយក្នុងដី។ ប្រព័ន្ធឬសមានពីរប្រភេទធំៗគឺ ឬសស្មឹងនិងឬសស្ញែ។
- ឬសស្មឹង ជាឬសកែវដុះលូតលាស់លឿនចាក់ជ្រៅទៅក្នុងដីហើយក្លាយជាឬសធំជាងគ។
- ឬសស្ញែជាឬសមានចំនួនច្រើន ហើយមានទំហំប្រហាក់ប្រហែលគ្នា ។
- ឬសចែកជាតំបន់ផ្សេងៗរួមមាន មួក តំបន់មេជាកោលិកា តំបន់លូតវែងនិងតំបន់រោមជញ្ជក់ (តំបន់បំលែង ឯកទេស ក្បាលឬសជាកន្លែងលូតលាស់ខ្លាំងជាងគេ ។
- ខ្ទាត់ទទឹងឬស គេឃើញជាលិកាឬសមានអេពីឌែម សំបកដែលមានអង់ដូឌែមនិងស៊ីឡាំងកណ្ដាល ( ស៊ីឡែមនិង ផូអម) ។
- ឬសតែងតែមានមូក្រូសារពាង្គកាយរស់នៅជាមួយ ។ ទំនាក់ទំនងរវាង ប្ញស និងមីក្រូសារពាង្គកាយហៅថាទំនាក់ទំនងសហប្រាណ។
សំណួរ ចម្លើយ ជីវវិទ្យា ថ្នាក់ទី១១
១. តើប្ញសមានប៉ុន្មានប្រភេទ? អ្វីខ្លះ?
២. តើតំបន់ទាំងបីរបស់ឬសដែលលូតលាស់មានអ្វីខ្លះ?
៣. តើឬសមានមុខងារអ្វីខ្លះ?
៤. ដូចម្តេចដែលហៅថា ឬសព្រយោង? ចូរឱ្យឧទាហរណ៍រុក្ខជាតិឬសព្រយោងឱ្យបានពីរ ។
៥. តើឬសរុក្ខជាតិនិងមីក្រូសារពាង្គកាយមានទំនាក់ទំនងគ្នាយ៉ាងដូចម្តេចខ្លះ?
៦. រកលក្ខណៈខុសគ្នារវាងឬសម៉ូណូកូទីលេដូន និងឌីកូទីលេដូន?
៧. បើធ្វើខ្នាត់ទទឹងឬស តើអ្នកសង្កេតឃើញកោសិកាអ្វីខ្លះ? ចូរពន្យល់និង បញ្ជាក់ពីនាទីរបស់កោសិកាប្រភេទនីមួយៗ ។
ប្រភព៖ សៀវភៅសិក្សាគោលជីវវិទ្យាថ្នាក់ទី១១
ជំពូក៧៖ រូបផ្គុំរុក្ខជាតិមានសរសៃនាំ
សំណួរ ចម្លើយ
-
2តើប្ញសមានប៉ុន្មានប្រភេទ? អ្វីខ្លះ?
-
3តើតំបន់ទាំងបីរបស់ឬសដែលលូតលាស់មានអ្វីខ្លះ ?
-
4តើឬសមានមុខងារអ្វីខ្លះ ?
-
5ដូចម្តេចដែលហៅថាឬសព្រយោង? ចូរឲ្យឧទាហរណ៍រុក្ខជាតិឬសព្រយោងឲ្យបានពីរ។
-
6តើឬសរុក្ខជាតិនិងមីក្រូសារពាង្គកាយមានទំនាក់ទំនងគ្នាយ៉ាងដូចម្តេចខ្លះ?
-
7ចូររកលក្ខណៈខុសគ្នារវាងឬសម៉ូណូកូទីលេដូន និងឌីកូទីលេដូន?
-
8បើធ្វើខ្នាត់ទទឹងឬស តើអ្នកសង្កេតឃើញកោសិកាអ្វីខ្លះ ? ចូរពន្យល់និងបញ្ជាក់ពីនាទីរបស់កោសិកាប្រភេទនីមួយៗ ?
សូមចូល, គណនីរបស់អ្នក ដើម្បីផ្តល់ការវាយតម្លៃ