មាតិកា

ជំពូក៧៖ រូបផ្គុំរុក្ខជាតិមានសរសៃនាំ

មេរៀនទី១៖ ជាលិការុក្ខជាតិ (មេរៀនសង្ខេប)

  • សារពាង្គកាយរុក្ខជាតិមានផ្កាចែកចេញជាពីរផ្នែកសំខាន់ៗគឺ ក្បាលឬសនិង កំពូលដើមដែលហៅថា មេជាលិកាកំពូល ។
  • មេជាលិកាកំពូលធ្វើមីតូសជាបន្តបន្ទាប់ ។ កោសិកាដែលកើតចេញពីមេជាលិកាបំលែងឯកទេសទៅជាជាលិកាផ្សេងៗទៀតរបស់រុក្ខជាតិ ។ជាលិកា សំខាន់ៗទាំងនោះមានជាលិកាល្បាតជាលិកាសរសៃ និងជាលិកាត្រី ។
  • កោសិកានៃជាលិកានីមួយៗមាននាទីផ្សេងៗគ្នាដូចជា សម្រូប ដំណឹកនាំ ការស្ដុក និងការបន្តពូជ។
  • ជាលិកាល្បាតមាននាទីការពាររុក្ខជាតិនិងបន្ថយការបាត់បង់ទឹក ។
  • ជាលិកាសរសៃនាំមាននាទីដឹកនាំទឹក និងសារធាតុខនិជពីឬសទៅស្លឹកនិងដឹកនាំអាហារពីស្លឹកទៅឬសវិញ ។
  • ជាលិកាគ្រឹះបង្កើននូវទំហំរបស់ឈើ។ វាមាននាទីពង្រឹងនិងទ្រទ្រង់រុក្ខជាតិ។ ជាលិការគ្រឹះក៏អាចធ្វើរស្មីសំយោគបានដែរ ប្រសិនបើក្នុងកោសិកាប៉ារ៉ង់ស៊ីមមានក្លរ៉ូប្លាស។