ជំពូក៧៖ រូបផ្គុំរុក្ខជាតិមានសរសៃនាំ , មេរៀនទី១៖ ជាលិការុក្ខជាតិ
- ការពិពណ៌នា
- មាតិកា
- មតិយោបល់

ជំពូក៧៖ រូបផ្គុំរុក្ខជាតិមានសរសៃនាំ
មេរៀនទី១៖ ជាលិការុក្ខជាតិ
មេរៀនសង្ខេប
- សារពាង្គកាយរុក្ខជាតិមានផ្កាចែកចេញជាពីរផ្នែកសំខាន់ៗគឺ ក្បាលឬសនិង កំពូលដើមដែលហៅថា មេជាលិកាកំពូល ។
- មេជាលិកាកំពូលធ្វើមីតូសជាបន្តបន្ទាប់ ។ កោសិកាដែលកើតចេញពីមេជាលិកាបំលែងឯកទេសទៅជាជាលិកាផ្សេងៗទៀតរបស់រុក្ខជាតិ ។ជាលិកា សំខាន់ៗទាំងនោះមានជាលិកាល្បាតជាលិកាសរសៃ និងជាលិកាត្រី ។
- កោសិកានៃជាលិកានីមួយៗមាននាទីផ្សេងៗគ្នាដូចជា សម្រូប ដំណឹកនាំ ការស្ដុក និងការបន្តពូជ។
- ជាលិកាល្បាតមាននាទីការពាររុក្ខជាតិនិងបន្ថយការបាត់បង់ទឹក ។
- ជាលិកាសរសៃនាំមាននាទីដឹកនាំទឹក និងសារធាតុខនិជពីឬសទៅស្លឹកនិងដឹកនាំអាហារពីស្លឹកទៅឬសវិញ ។
- ជាលិកាគ្រឹះបង្កើននូវទំហំរបស់ឈើ។ វាមាននាទីពង្រឹងនិងទ្រទ្រង់រុក្ខជាតិ។ ជាលិការគ្រឹះក៏អាចធ្វើរស្មីសំយោគបានដែរ ប្រសិនបើក្នុងកោសិកាប៉ារ៉ង់ស៊ីមមានក្លរ៉ូប្លាស។
សំណួរ ចម្លើយ ជីវវិទ្យា ថ្នាក់ទី១១
- តើជាលិកាសំខាន់ៗរបស់រុក្ខជាតិមានសរសៃនាំមានប៉ុន្មានប្រភេទ ? អ្វីខ្លះ ?
- តើកោសិកាប៉ារ៉ងស៊ីមមាននៅផ្នែកណាខ្លះនៃរុក្ខជាតិ ?ហើយមាននាទីអ្វីខ្លះ ?
- តើជាលិកាសរសៃនាំមាននាទីដូចម្តេច ?
- តើជាលិកាអេពីឌែមរបស់ជាលិកាល្បាតមាននាទីអ្វីខ្លះ ?
- តើកោសិកាណាខ្លះដែលស្ថិតក្នុងជាលិកាគ្រឹះ ?ហើយមាននាទីយ៉ាងដូចម្តេច ?
- តើកោសិកាក្លេរ៉ងស៊ីមមានប្រយោជន៍អ្វីដែរចំពោះរុក្ខជាតិ ?
- តើកោសិកាក្លេរ៉ងស៊ីមមានផ្ទុកសារធាតុអ្វី ?
- ដូចម្តេចដែលហៅថា ល្យែស ?
- តើល្យែសរបស់រុក្ខជាតិមាននាទីអ្វីខ្លះ ?
ប្រភព៖ សៀវភៅសិក្សាគោលជីវវិទ្យាថ្នាក់ទី១១
ជំពូក៧៖ រូបផ្គុំរុក្ខជាតិមានសរសៃនាំ
សំណួរ ចម្លើយ
-
2តើជាលិកាសំខាន់ៗរបស់រុក្ខជាតិមានសរសៃនាំមានប៉ុន្មានប្រភេទ ? អ្វីខ្លះ ?
-
3តើកោសិកាប៉ារ៉ងស៊ីមមាននៅផ្នែកណាខ្លះនៃរុក្ខជាតិ ?ហើយមាននាទីអ្វីខ្លះ ?
-
4តើជាលិកាសរសៃនាំមាននាទីដូចម្តេច ?
-
5តើជាលិកាអេពីឌែមរបស់ជាលិកាល្បាតមាននាទីអ្វីខ្លះ ?
-
6តើកោសិកាណាខ្លះដែលស្ថិតក្នុងជាលិកាគ្រឹះ ?ហើយមាននាទីយ៉ាងដូចម្តេច ?
-
7តើកោសិកាក្លេរ៉ងស៊ីមមានប្រយោជន៍អ្វីដែរចំពោះរុក្ខជាតិ ?
-
8តើកោសិកាក្លេរ៉ងស៊ីមមានផ្ទុកសារធាតុអ្វី ?
-
9ដូចម្តេចដែលហៅថា ល្យែស ?
-
10តើល្យែសរបស់រុក្ខជាតិមាននាទីអ្វីខ្លះ ?
សូមចូល, គណនីរបស់អ្នក ដើម្បីផ្តល់ការវាយតម្លៃ