Khmerrean.com

Tel: 093 561625

Working: 8.00 AM - 5.00 PM

ជំពូក៦៖ ប្រតិកម្មរវាងសត្វនិងមជ្ឈដ្ឋាន , មេរៀនទី២៖ ថេរលំនឹង

ជំពូក៦៖ ប្រតិកម្មរវាងសត្វនិងមជ្ឈដ្ធាន មេរៀនទី២៖ ថេរលំនឹ […]

ជំពូក៦៖ ប្រតិកម្មរវាងសត្វនិងមជ្ឈដ្ធាន

មេរៀនទី២៖ ថេរលំនឹង

មេរៀនសង្ខេប

  • ថេរលំនឹង ជាការរក្សាមជ្ឈដ្ឋានខាងក្នុងសាររពាង្គកាយឱ្យនៅនឹងមិនប្រែប្រួល ។
  • ស្បែកការពារផ្ទៃខាងក្រៅនៃខ្លួនមនុស្សទាំងមូល វាជាសរីរាង្គបញ្ចេញចោលនិងជានិយ័តករនៃសីតុណ្ណភាពរបស់រាងកាយ ស្បែកមានពីរផ្នែកសំខាន់គឺផ្នែកក្រៅស្ដើងជាអពីឌែមនិងផ្នែកខាងក្នុងក្រាស់ជាឌែម ។ អេពីឌែមកើតឡើងពីស្រទាប់កោសិកាងាប់និងកោសិការស់ ។ ស្រទាប់លើជាស្រទាប់កោសិកាងាប់រាងសំប៉ែតដែលត្រូវជម្រុះចោលបន្តបន្ទាប់ កោសិកាងាប់ផ្ទុកកេរ៉ាទីនដែលធ្វើឱ្យស្បែកស្ងួតកិនមិនជ្រាបទឹក និង ការពារកោសិការស់នៃស្រទាប់ក្រោម។ កោសិការស់ចែកតាមមីតូស ដោយបង្កើតកោសិកាថ្មីៗដើម្បីជំនួសកោសិកាងាប់នៃស្រទាប់លើ ស្រទាប់ក្នុងនៃអពីឌែមមានកោសិកាដែលផ្ទុកជាតិពណ៌ឡាទីន។ មេឡា ទីនកំណត់ពណ៌របស់ស្បែក ។
  • ឌែមជាផ្នែកខាងក្នុងបង្អស់និងក្រាស់ជាងគេ ក្នុងស្រទាប់ឌែមមានកោសិកាប្រាសាទ សរសៃឈាម សាច់ដុំ ឬស រោម និងក្រពេញ។ បណ្តាញសរសៃឈាមនៅក្នុងស្រទាប់ឌែមផ្តល់សារធាតុចឹញ្ចឹមដល់កោសិការរបស់ស្បែក។
  • ប្រសិនបើរាងកាយទទួលកម្ដៅខ្លាំង សរសៃប្តូររីកធំ ឈាមហូរចើនក្បែរផ្ទៃស្បែកហើយបញ្ចេញកម្ដៅទៅក្រៅយ៉ាងច្រើន។ ក្រពេញញើសបញ្ចេញញើសច្រើន ។ ញើសហួតហើយកម្ដៅនៃរាងកាយធ្លាក់ចុះ នៅពេលរាងកាយត្រជាក់ហួសសរសៃប្ដូរក្រោមស្បែកកន្ទ្រាក់រួមតូច ឈាមហូរតិច បន្ថយការបាត់បង់កម្ដៅ ។ ការកន្ត្រាក់របស់សាច់ដុំផលិតកម្ដៅយ៉ាងច្រើន ដើម្បីធ្វើឲ្យសារពាង្គកាយក្តៅ។

សំណួរ ចម្លើយ ជីវវិទ្យា ថ្នាក់ទី១១

  • ដូចម្តេចដែលហៅថាថេរលំនឹង?
  • តើមជ្ឈដ្ឋានខាងក្នុងនៃរាងកាយជាអ្វី ?
  • តើការត្រួតពិនិត្យថេរលំនិងចាំបាច់ត្រូវមានអ្វីខ្លះ ?
  • តើនិយ័តកម្មនៃកំហាប់គ្លុយកូសប្រព្រឹត្តទៅដូចម្តេច?
  • ចូរសង្ខេបពីថេរលំនិងរបស់តម្រង់នោម ។
  • តើស្បែកមានប៉ុន្មានផ្នែក?អ្វីខ្លះ?

 

ប្រភព៖ សៀវភៅសិក្សាគោលជីវវិទ្យាថ្នាក់ទី១១

វាយតម្លៃ ផ្តល់មតិយោបល់ ដើម្បីយើងខ្ញុំធ្វើការកែលម្អ។

សូម ចុះឈ្មោះ ដើម្បីផ្តល់មតិយោបល់