មាតិកា
វគ្គសិក្សា: ជំពូក៥៖ បណ្ដូរឧស្ម័ននិងការបញ្ចេញចោលរបស់ស...
ការចូលគណនី
មេរៀនអត្ថបទ

មេរៀនទី២៖ ការបញ្ចេញចោល (មេរៀនសង្ខេប )

  • ការបញ្ចេញចោល ជាដំណើរនៃការបំបាត់កាកសំណល់មតាបូលីសពីសារពាង្គកាយ ។ កាកសំណល់ទាំងនោះមាន CO ទឹក សមាសធាតុអាសសូត នឹងអំបិលខនិជ កាកសំណល់អាសូតមាន អាម៉ូញ៉ាក់អ៊ុយរ៉េ និងអាស៊ីតអ៊ុយរិត ។
  • ចំពោះប្រទីសនិងអ៊ុត កាកសំណល់ភាយចេញពីកោសិកាចូលផ្ទាល់ទៅក្នុងមជ្ឈដ្ឋានជុំវិញ ។
  • ចំពោះប្រូទីសនិងពពួកសត្វក្នុងទឹកបញ្ចោញចោលនូវ NH3 ដែលជាកាកសំណល់មានធាតុពុលខ្លាំងទៅក្នុងទឹក ។
  • សរីរាង្គបញ្ចេញចោលរបស់ជន្លេនណេព្រីដ្យូម ។ ចំពោះសត្វល្អិតគឺបំពង់ម៉ាលល់ពីញី។
  • សរីរាង្គបញ្ចេញចោលរបស់មនុស្ស គឺស្បែក តរងនាម ថ្លើម និងសួត ។
  • ថ្លើមមាននាទីប្លែងបណ្តុំអាមីននៃអាស៊ី តអាមីន ឱ្យទៅជាអ៊ុយរ៉ បន្សាបធាតុពុល និងបញ្ចេញទឹកប្រម៉ាត់ ។
  • ក្នុងតម្រងនោមទឹកនោមផលិតឡើងដោយទាញយកកាកសំណល់ពីឈាម ។ តម្រងនោមមាននាទីបន្សុទ្ធឈាម តម្រូវបរិមាណទឹកនិងអំបិលក្នុងប្លាស្មាឈាម ។
  • ក្នុងតម្រងនោមនីមួយៗមានណេប្រុងដែលជាឯកតាទម្រង់និងនាទីប្រហែលមួយលាន ណេប្រុងនីមួយៗមានប្រដាប់ច្រោះគឺកន្សោមបូម៉ាន់បន្តដោយបំពង់វែង។ វារុំព័ទ្ធដោបណ្ដាញសរសៃប្តូរ ។