Khmerrean.com

Tel: 093 561625

Working: 8.00 AM - 5.00 PM

ជំពូក៥៖ បណ្ដូរឧស្ម័ននិងការបញ្ចេញចោលរបស់សត្វ ,មេរៀនទី២៖ ការបញ្ចេញចោល

គ្រូបង្រៀន
ជីវវិទ្យា
7 នាក់ បានចុះឈ្មោះ
0
​ មតិយោបល់
  • ការពិពណ៌នា
  • មាតិកា
  • មតិយោបល់
ជីវវិទ្យា មេរៀនសង្ខេប ថ្នាក់ទី១០,១១,១២

ជំពូក៥៖ បណ្ដូរឧស្ម័ននិងការបញ្ចេញចោលរបស់សត្វ

មេរៀនទី២៖ ការបញ្ចេញចោល

មេរៀនសង្ខេប

  • ការបញ្ចេញចោល ជាដំណើរនៃការបំបាត់កាកសំណល់មតាបូលីសពីសារពាង្គកាយ ។ កាកសំណល់ទាំងនោះមាន CO ទឹក សមាសធាតុអាសសូត នឹងអំបិលខនិជ កាកសំណល់អាសូតមាន អាម៉ូញ៉ាក់អ៊ុយរ៉េ និងអាស៊ីតអ៊ុយរិត ។
  • ចំពោះប្រទីសនិងអ៊ុត កាកសំណល់ភាយចេញពីកោសិកាចូលផ្ទាល់ទៅក្នុងមជ្ឈដ្ឋានជុំវិញ ។
  • ចំពោះប្រូទីសនិងពពួកសត្វក្នុងទឹកបញ្ចោញចោលនូវ NH3 ដែលជាកាកសំណល់មានធាតុពុលខ្លាំងទៅក្នុងទឹក ។
  • សរីរាង្គបញ្ចេញចោលរបស់ជន្លេនណេព្រីដ្យូម ។ ចំពោះសត្វល្អិតគឺបំពង់ម៉ាលល់ពីញី។
  • សរីរាង្គបញ្ចេញចោលរបស់មនុស្ស គឺស្បែក តរងនាម ថ្លើម និងសួត ។
  • ថ្លើមមាននាទីប្លែងបណ្តុំអាមីននៃអាស៊ី តអាមីន ឱ្យទៅជាអ៊ុយរ៉ បន្សាបធាតុពុល និងបញ្ចេញទឹកប្រម៉ាត់ ។
  • ក្នុងតម្រងនោមទឹកនោមផលិតឡើងដោយទាញយកកាកសំណល់ពីឈាម ។ តម្រងនោមមាននាទីបន្សុទ្ធឈាម តម្រូវបរិមាណទឹកនិងអំបិលក្នុងប្លាស្មាឈាម ។
  • ក្នុងតម្រងនោមនីមួយៗមានណេប្រុងដែលជាឯកតាទម្រង់និងនាទីប្រហែលមួយលាន ណេប្រុងនីមួយៗមានប្រដាប់ច្រោះគឺកន្សោមបូម៉ាន់បន្តដោយបំពង់វែង។ វារុំព័ទ្ធដោបណ្ដាញសរសៃប្តូរ ។

សំណួរ ចម្លើយ ជីវវិទ្យា ថ្នាក់ទី១១

១.​ តើការបញ្ចេញចោលជាអ្វីំ ?     

២. តើកាកសំណល់សមាសធាតុអាសូតមានអ្វីខ្លះ ?

៣. តើកាកសំណល់សមាសធាតុអាសូតរបស់សត្វរស់នៅក្នុងទឹកមានអ្វីខ្លះ​ ?

៤. ចូរពណ៌នាអំពីសរីរាង្គបញ្ចេញចោលរបស់ជន្លេន ។

៥. ចូរពណ៌នាអំពីសរីរាង្គបញ្ចេញចោលរបស់សត្វល្អិត ។

៦. តើថ្លើមមាននាទីដូចម្តេចខ្លះ ?

៧. ចូរពណ៌នាអំពីណេប្រុងក្នុងតម្រងនោមរបស់មនុស្ស ។

៨. តើតម្រង់នោមមាននាទីដូចម្តេច ?

 

ប្រភព៖ សៀវភៅសិក្សាគោលជីវវិទ្យាថ្នាក់ទី១១

Share
ព័ត៌មានអំពីវគ្គសិក្សា
មេរៀន 7