ជំពូក៥៖ បណ្ដូរឧស្ម័ននិងការបញ្ចេញចោលរបស់សត្វ , មេរៀនទី១៖ បណ្ដូរឧស្ម័នរបស់សត្វ
- ការពិពណ៌នា
- មាតិកា
- មតិយោបល់
ជំពូក៥៖ បណ្ដូរឧស្ម័ននិងការបញ្ចេញចោលរបស់សត្វ
មេរៀនទី១៖ បណ្ដូរឧស្ម័នរបស់សត្វ
មេរៀនសង្ខេប
- បណ្ដូរឧស្ម័ន ជាលំនាំមួយបែបដែលសារពាង្គកាយចាប់យកអុកស៊ីសែនពីបរិយាកាសហើយបញ្ចោញកាបូនឌីអុកស៊ីតទៅបរិយាកាសវិញ ។
- ចំពោះប្រូទីសនិងអ៊ីត បណ្តូរឧស្ម័នប្រព្រឹត្តទៅដោយផ្ទាល់រវាងកោសិកានិងមជ្ឈដា្ឋន។
- ចំពោះជន្លេន បណ្តូរឧស្ម័នប្រព្រឹត្តទៅដោយឆ្លងកាត់ស្បែកសើមដែលមានសរសៃប្ដូរ ។
- ចំពោះសត្វល្អិតវិញប្រដាប់របស់ឈាមមិនមាននាទីដឹកនាំឧស្ម័នទេ ។
- ចំពោត្រី សរីរាង្គដង្ហើមគឺស្រកី ស្រកីជាផ្ទៃប៉ះយ៉ាងធំរវាងឈាមនិងទឹក ។
- ប្រដាប់ដង្ហើមមនុស្សមានសូតនិងប្រព័ន្ធបំពង់ដែលដឹកនាំឧស្ម័នចូលនិងចេញពីសួត ។
- ចលនាដង្ហើមចូលនិងដង្ហើមចេញធ្វើឱ្យមានបំលាស់ទីប្តូរខ្យល់ក្នុងថង់សួត ។
- បណ្តូរឧស្ម័នដង្ហើមប្រព្រឹត្តទៅរវាងខ្យល់ក្នុងកូនថងើសួតនិងឈាមក្នុងសរសៃប្តូរ។ កូនថង់សួតដែលបង្កើតជាផ្ទៃប៉ះយ៉ាងធំជាមួយសរសៃឈាម បណ្តូរឧស្ម័ននេះប្រព្រឹត្តទៅលុះត្រាតែមានចលនាដង្ហើមដែលផ្លាស់ប្ដូរខ្យល់ក្នុងសួតនិង ដំណើររបត់ឈាមដែលដឹកនាំឧស្ម័នដង្ហើម ។
- នៅនីវ៉ូសរីរាង្គមានបណ្តូរឧស្ម័នរវាងកោសិកានិងឈាម កោសិកាដង្ហើមដោយចាប់យក O ពីឈាម និងបោះបង់ CO ឱ្យទៅឈាមវិញ ។
សំណួរ ចម្លើយ ជីវវិទ្យា ថ្នាក់ទី១១
- ចូរពណ៌នាអំពីបណ្តូរឧស្ម័នរបស់ប្រូទីស ។
- តើបណ្តូរឧស្ម័នរបស់អ៊ីត និងជន្លេនខុសគ្នាត្រង់ណា ?
- ចូរពណ៌នាអំពីទម្រង់ស្រកីរបស់ត្រី ។
- ចូរពណ៌នាអំពីបណ្តូរឧស្ម័នរបស់ត្រី ។
- ចំពោះសត្វល្អិត តើសរីរាង្គអ្វីខ្លះដែលរ៉ាប់រង់ដំណើរដង្ហើម?
- ចូរពណ៌នាអំពីផ្លូវដង្ហើមរបស់មនុស្ស ។
- នៅពេលចេញពីសរីរាង្គ តើឈាមមានពណ៌ដូចម្តេច ? ពីព្រោះអ្វី ?
- ចំពោះមនុស្ស តើបណ្តូរឧស្ម័នប្រព្រឹត្តទៅនៅកន្លែងណាខ្លះ ?
- តើថង់សួតមានលក្ខណៈពិសេសដូចម្តេចខ្លះ ក្នុងបណ្តូរឧស្ម័ន ?
- តើធាតុបង្កណាមួយនៃឈាមដែលមាននាទីដឹកនាំអុកស៊ីសែន ? កាបូនឌីអុកស៊ីត ?
ប្រភព៖ សៀវភៅសិក្សាគោលជីវវិទ្យាថ្នាក់ទី១១
ជំពូក៥៖ បណ្ដូរឧស្ម័ននិងការបញ្ចេញចោលរបស់សត្វ
សំណួរ ចម្លើយ
-
2ចូរពណ៌នាអំពីបណ្តូរឧស្ម័នរបស់ប្រូទីស ។
-
3តើបណ្តូរឧស្ម័នរបស់អ៊ីត និងជន្លេនខុសគ្នាត្រង់ណា ?
-
4ចូរពណ៌នាអំពីទម្រង់ស្រកីរបស់ត្រី ។
-
5ចូរពណ៌នាអំពីបណ្តូរឧស្ម័នរបស់ត្រី ។
-
6ចំពោះសត្វល្អិត តើសរីរាង្គអ្វីខ្លះដែលរ៉ាប់រង់ដំណើរដង្ហើម?
-
7ចូរពណ៌នាអំពីផ្លូវដង្ហើមរបស់មនុស្ស ។
-
8នៅពេលចេញពីសរីរាង្គ តើឈាមមានពណ៌ដូចម្តេច ? ពីព្រោះអ្វី ?
-
9ចំពោះមនុស្ស តើបណ្តូរឧស្ម័នប្រព្រឹត្តទៅនៅកន្លែងណាខ្លះ ?
-
10តើថង់សួតមានលក្ខណៈពិសេសដូចម្តេចខ្លះ ក្នុងបណ្តូរឧស្ម័ន ?
-
11តើធាតុបង្កណាមួយនៃឈាមដែលមាននាទីដឹកនាំអុកស៊ីសែន ? កាបូនឌីអុកស៊ីត ?
សូមចូល, គណនីរបស់អ្នក ដើម្បីផ្តល់ការវាយតម្លៃ