Khmerrean.com

Tel: 093 561625

ចូលរួមចែករម្លែកដើម្បីជាតិយើង

ជំពូក៤៖ អាហារនិងការរំលាយអាហាររបស់មនុស្យ , មេរៀនទី២៖ ការរំលាយអាហារ (មេរៀនសង្ខេប សំណួរ ចម្លើយ)

គ្រូបង្រៀន
ជីវវិទ្យា
1 Student បានចុះឈ្មោះ
0
​ មតិយោបល់
  • ការពិពណ៌នា
  • មាតិកា
  • មតិយោបល់
ជីវវិទ្យា មេរៀនសង្ខេប ថ្នាក់ទី១០,១១,១២

ជំពូក៤៖ អាហារនិងការរំលាយអាហាររបស់មនុស្យ

មេរៀនទី២៖ ការរំលាយអាហារ

មេរៀនសង្ខេប

  • ការរំលាយអាហារ ជាលំនាំនៃការបំបែកម៉ូលេគុលអាហារធំៗឱ្យទៅជាម៉ូលេគុលតូចៗដែលកោសិកាអាចស្រូបយកបាន ។
  • ការរំលាយអាហារមានពីរបែប គឺការរំលាយតាមបែបមេកានិច និងការរំលាយតាមបែបគីមី ។
  • ក្នុងមាត់ អាហារត្រូវបានកិនបំបែកដោយសារការកន្ត្រាក់ របស់សាច់ដុំក្រពះនិងដោយរសកព ។
  • ក្នុងពោះវៀនតូច ការបំបែកអាហារធ្វើឡើងតាមបែបគីមីដោយរសរំលាយអាហារដែលបញ្ចេញដោយថ្លើម លំពែង ពោវៀន ។
  • សម្រូបអាហារ ជាលំនាំដែលសារធាតុចិញ្ចឹមត្រូវបានស្រូបចូលទៅក្នុងឈាម សម្ហូបអាហារប្រព្រឹត្តទៅនៅក្នុងពោះវៀនតូនិងក្នុងពោះវៀនធំ ។
  • ក្នុងពោះវៀនតូច ការបំបែកអាហារធ្វើឡើងតាមបែបគីមីដោយរស
  • រំលាយអាហារ ដែលបញ្ចោញដោយថ្លើម លំពែង ពោះវៀន ។
  • សម្រូបអាហារ ជាលំនាំដែលសារធាតុចិញ្ចឹមត្រូវបានស្រូបចូលទៅក្នងឈាម សម្ហូបអាហារប្រព្រឹត្តទៅនៅក្នុងពោះវៀនតូចនិងពោះវៀនធំ។
  • ក្នុងពោះវៀនតូចគ្លុយកូស អាស៊ីតអាមីនេវីតាមីនត្រូវបានស្រូបដោយកោសិកាអេពីតេល្យូមនៃជ្រាំងពោះវៀនចូលក្នុងសរសៃប្ដូរឈាម ។ គ្លីសេរ៉ុលនិងអាស៊ីតខ្លាញ់ត្រូវបានស្រូបចូលក្នុងសរសៃទឹករងៃ។
  • ក្នុងពោះវៀនធំ ទឹក និងអំបិលខនិជត្រូវបានស្រូបចូលតាមភ្នាសកោសិកាពោះវៀនធំដែលសារធាតុមិនរលាយត្រូវបានបញ្ចេញមកក្រៅជាលាមក។

សំណួរ ចម្លើយ ជីវវិទ្យា

១. ចូរប្រៀបធៀបការបំបែកអាហារតាមបែបមេកានិចនិងគីមី ។ ដោយលើកឧទាហរណ៍មកបញ្ជាក់ ។

២. ចូរសង្ខេបការបំបែកអាហារតាមបែបគីមី ។

៣.​ ហេតុអ្វីបានជាជ្រាំងពោះវៀនបង្កើនផ្ទៃសម្រូបអាហារ ?

៤. ចូរពណ៌នាពីទម្រង់ជ្រាំងពោះវៀន ។

៥. តើរស់រំលាយអាហារនិងអង់ស៊ីមខុសគ្នាដូចម្តេច​ ?

៦. ចូរប្រៀបធៀបពោះវៀនធំនិងពោះវៀនតូច ។

ប្រភព៖ សៀវភៅសិក្សាគោលជីវវិទ្យាថ្នាក់ទី១១

Share
ព័ត៌មានអំពីវគ្គសិក្សា
មេរៀន 7