ជំពូក៤៖ អាហារនិងការរំលាយអាហាររបស់មនុស្យ , មេរៀនទី១៖ អាហារ (មេរៀនសង្ខេប សំណួរ ចម្លើយ)
- ការពិពណ៌នា
- មាតិកា
- មតិយោបល់
ជំពូក៤៖ អាហារនិងការរំលាយអាហាររបស់មនុស្យ
មេរៀនទី១៖ អាហារ
មេរៀនសង្ខេប
- សារពាង្គកាយត្រូវការអាហារ ព្រោះអាហារផ្ទុកសារធាតុចិញ្ចឹម
- សម្រាប់ផ្ដល់ថាមពល ការលូតលាស់ និងសម្រាប់ដំណើរការប្រព្រឹត្តទៅរបស់កោសិកា។
- សារធាតុចិញ្ចឹមមាន គ្លុយស៊ីត លីពីត ប្រូទីត ទឹក អំបិលខនិជ និងវីតាមីន ។
- គ្លុយស៊ីតសំខាន់ៗមាន អាមីដុងនិងសែលុយឡូស។ វាជាអាហារត្រីះនិងជាប្រភពថាមពល ។
- លីពីត ជាប្រភពថាមពលដ៏ចម្បង។ លីពីតរុក្ខជាតិមិនបង្កគ្រោះថ្នាក់ដល់មនុស្សទ ។
- ប្រូតេអ៊ីនមាននាទីសម្រាប់លូតលាស់ ជួសជុលកោសិកាចាស់ៗ ផលិត
- អង់ស៊ីម និងបង្កើតអង់ទីករ ។ ចំពោះមនុស្សចាស់ ប្រូតេអ៊ីនបានពីរុក្ខជាតិមានលក្ខណៈប្រសើរជាងប្រូតេអីនសត្វ ។
- ទឹកមាននាទីសំខាន់សម្រាប់សារពាង្គកាយ ការហូបទឹកច្រើនជំនួសការបាត់បង់ទឹកពីសារពាង្គកាយធ្វើឱ្យសារពាង្គកាយមានសុខភាពល្អនិងបាត់ជាតិពុលផ្សេងៗ ។
- អំបិលខនិជនិងវីតាមីនមាននាទីសំខាន់ដូចទឹកដែរ ។ ថ្វីត្បិតតែវាមានបរិមាណតិចតួចក្នុងសារពាង្គកាយតែកង្វះរបស់វានាំឱ្យកើតជំងឺ ។
- សារធាតុចិញ្ចឹម ផ្តល់តម្លៃថាមពលខុសៗគា្ន លើកលែងតទឹក អំបិលខនិជ និងវីតាមីន ។
សំណួរ ចម្លើយ ជីវវិទ្យា ថ្នាក់ទី១១
- ចូរប្រៀបធៀបអាមីដុង និងគ្លីកូសែន ។
- តើប្រេងនិងខ្លាញមានលក្ខណៈខុសគ្នាដូចម្តេច ?
- ដូចម្តេចដែលហៅថា អាមីណូអាស៊ីតគ្រឹះ ?
- តើវិតាមីនមាននាទីអ្វីខ្លះ ?
- តើការបរិភោគវីតាមីននិមិត្ត (ផលិតដោយមនុស្ស) ច្រើនធ្វើឲ្យសារពាង្គកាយយើងលូតលាស់ឬទេ ?
- តើវិតាមីនធម្មតាមាននៅឯណា ?
- តើត្រូវធ្វើដូចម្តេច ដើម្បីឲ្យសារពាង្គកាយមានតុល្យភាពនិងមានសុខភាពល្អ ?
ប្រភព៖ សៀវភៅសិក្សាគោលជីវវិទ្យាថ្នាក់ទី១១
ជំពូក៤៖ អាហារនិងការរំលាយអាហាររបស់មនុស្
សំណួរ ចម្លើយ
-
2ចូរប្រៀបធៀបអាមីដុង និងគ្លីកូសែន ។
-
3តើប្រេងនិងខ្លាញមានលក្ខណៈខុសគ្នាដូចម្តេច ?
-
4ដូចម្តេចដែលហៅថា អាមីណូអាស៊ីតគ្រឹះ ?
-
5តើវិតាមីនមាននាទីអ្វីខ្លះ ?
-
6តើការបរិភោគវីតាមីននិមិត្ត (ផលិតដោយមនុស្ស) ច្រើនធ្វើឲ្យសារពាង្គកាយយើងលូតលាស់ឬទេ ?
-
7តើវិតាមីនធម្មតាមាននៅឯណា ?
-
8តើត្រូវធ្វើដូចម្តេច ដើម្បីឲ្យសារពាង្គកាយមានតុល្យភាពនិងមានសុខភាពល្អ ?
សូមចូល, គណនីរបស់អ្នក ដើម្បីផ្តល់ការវាយតម្លៃ