ជំពូក៣៖ តំណពូជ , មេរៀនទី២៖ ក្រូម៉ូសូម (មេរៀនសង្ខេប សំណួរ ចម្លើយ)
- ការពិពណ៌នា
- មាតិកា
- មតិយោបល់
ជំពូក៣៖ តំណពូជ
មេរៀនទី២៖ ក្រូម៉ូសូម
មេរៀនសង្ខេប
- បើតពិនិត្យមើលគោលិកាមនុស្សដែលផ្ទុកចំណែកមីតូសនៅវគ្គមេតាផាស គេសង្កេតឃើញមានក្រូម៉ូសូម៤៦ ។ សំណុំក្រូម៉ូសូមទាំង ៤៦ ដែលតម្រៀបពីធំទៅតូចជាការីយ៉ូទីបរបស់មនុស្ស ។
- កោសិកាលូតលាស់មានចំនួន ២n ក្រូម៉ូសូម (ចំនួនឌីប្លូអ៊ុត) ។
- កាម៉ែតមានតែ n ក្រូម៉ូសូម (ចំនួនអាប្លូអ៊ីត) ។
- នៅចន្លោះវគ្គប្រូម៉ាទីនបង្កឡើងដោយនុយក្លេអូភីឡាម៉ង់រលា ។ នៅវគ្គប្រូផាសនិងមេតាផាស ក្រូម៉ូសូមនីមួយៗមានក្រូម៉ាទីត២ ។ ក្រូម៉ាទីតនីមួយៗជានុយក្លេអូលភីឡាម៉ង់ដែលរួញខ្លី។
- ក្រូម៉ូសូម ជាធាតុបង្កអចិន្រ្តៃយ៍ក្នុងកោសិកា ។
- ភេទនៃកូនត្រូវកំណត់ឡើងនៅពេលបង្កកំណើត ហើយអាស្រ័យទៅនឹងស្តម៉ាតូសូអ៊ីត ចំពោះមនុស្សនិងដ្រូសូភីល ។
- លក្ខណៈពណ៌ភ្នែកដ្រូសូភីលកំណត់ដោយសែនដែលស្ថិតនៅលើក្រូម៉ូសូមX ក្នុងករណីនេះដ្រូសូភីលឈ្មោលពុំបញ្ជូនលក្ខណៈរបស់ខ្លួនទៅកូនឈ្មោលទេ វាបញ្ជូនទៅតកូនញី ។
- ជំងឺតពូជលើក្រូម៉ូសូមធម្មតាមានលក្ខណៈភឿក (លក្ខណៈអន់) និងជំងឺកូរ៉េហង់ទីងតុង (លក្ខណៈលុប) បណ្ដាលមកពីសែនដែលស្ថិតនៅលើក្រូម៉ូសូមធម្មតា ។ ជំងឺទាំងនេះ កើតនៅលើភេទទាំងពីរដូចគ្នា។
- ជំងឺតពូជជាប់នឹងភេទ ដូចជាជំងឺងងឹតពណ៌ ជំងឺមីញ៉ូប៉ាទី និងជំងឺឈាមក្រកក បណ្តាលមកពីសែនអន់ដែលស្ថិតនៅលើក្រូម៉ូសូមX ។ភាគច្រើននៃជំងឺទាំងនេះកើតមាននៅលើភេទប្រុស ហើយម្ដាយជាអ្នកបញ្ជូនជំងឺ ។
- ការលេចឡើងនូវលក្ខណៈថ្មីមួយបង្កឡើងដោយមុយតាស្យុង គឺជាកំណែប្រែសំភារៈសេនេទិច គឺកំណែប្រែសែន ឬកំណែប្រែចំនួននិងទម្រង់ក្រូម៉ូសូម ។
សំណួរ ចម្លើយ ជីវវិទ្យា ថ្នាក់ទី១១
- ចូរប្រៀបធៀបការីយ៉ូទីបបុរស និងនារី ។
- ហេតុអ្វីបានជាគេប្រើកុលស៊ីស៊ីន ក្នុងការធ្វើការីយ៉ូទីប ?
- ហេតុអ្វីបានជាក្រូម៉ូសូមមិនលេចជារូបរាងនៅចន្លោះវគ្គ ?
- តើក្រូម៉ូសូមលេចជារូបរាងនៅពេលណា? ពីព្រោះអ្វី?
- តើក្រូម៉ូសូមបាត់រូបរាងទៅវិញនៅពេលណា ? ពីព្រោះអ្វី ?
- តើនៅវគ្គណាដែលក្រូម៉ូសូមលេចរូបរាងច្បាស់ជាងគេ? ពីព្រោះអ្វី?
- ចូរសរសេររូបមន្តក្រូម៉ូសូមដ្រូសូភីលញី និងដ្រូសូភីលឈ្មោល ។
- ចំពោះមនុស្ស តើភេទរបស់កូនអាស្រ័យទៅនឹងស្ពែម៉ាតូសូអ៊ីត ឬ អូវុល? ចូរពន្យល់។
- តើភេទនៃឯកត្តៈមួយត្រូវកំណត់ឡើងនៅពេលណា ?
- អ្វីជាជំងឺតពូជ ?
- តើក្នុងករណីណា ទើបកូនស្រីអាចកើតជំងឺងងឹតពណ៌បាន ?
- អ្វីជាមុយតាស្យុង ? តើបុព្វហេតុអ្វីដែលបណ្តាលឲ្យមានមុយតាស្យុង ?
- អ្វីជាទ្រីសូមីទី២១ ? ចូរពន្យល់ថាហេតុអ្វីបានជាក្មេងអាចកើតទ្រីសូមីទី២ ?
- តើបាតុភូតប៉ូលីប្លូអ៊ីឌីមានអត្ថប្រយោជន៍ដូចម្តេចដែរ ចំពោះរុក្ខជាតិ ?
ប្រភព៖ សៀវភៅសិក្សាគោលជីវវិទ្យាថ្នាក់ទី១១
ជំពូក៣៖ តំណពូជ
សំណួរ ចម្លើយ
-
2ចូរប្រៀបធៀបការីយ៉ូទីបបុរស និងនារី ។
-
3ហេតុអ្វីបានជាគេប្រើកុលស៊ីស៊ីន ក្នុងការធ្វើការីយ៉ូទីប ?
-
4ហេតុអ្វីបានជាក្រូម៉ូសូមមិនលេចជារូបរាងនៅចន្លោះវគ្គ ?
-
5តើក្រូម៉ូសូមលេចជារូបរាងនៅពេលណា? ពីព្រោះអ្វី?
-
6តើក្រូម៉ូសូមបាត់រូបរាងទៅវិញនៅពេលណា ? ពីព្រោះអ្វី ?
-
7តើនៅវគ្គណាដែលក្រូម៉ូសូមលេចរូបរាងច្បាស់ជាងគេ? ពីព្រោះអ្វី?
-
8ចូរសរសេររូបមន្តក្រូម៉ូសូមដ្រូសូភីលញី និងដ្រូសូភីលឈ្មោល ។
-
9ចំពោះមនុស្ស តើភេទរបស់កូនអាស្រ័យទៅនឹងស្ពែម៉ាតូសូអ៊ីត ឬ អូវុល? ចូរពន្យល់។
-
10តើភេទនៃឯកត្តៈមួយត្រូវកំណត់ឡើងនៅពេលណា ?
-
11អ្វីជាជំងឺតពូជ ?
-
12តើក្នុងករណីណា ទើបកូនស្រីអាចកើតជំងឺងងឹតពណ៌បាន ?
-
13អ្វីជាមុយតាស្យុង ? តើបុព្វហេតុអ្វីដែលបណ្តាលឲ្យមានមុយតាស្យុង ?
-
14អ្វីជាទ្រីសូមីទី២១ ? ចូរពន្យល់ថាហេតុអ្វីបានជាក្មេងអាចកើតទ្រីសូមីទី២ ?
-
15តើបាតុភូតប៉ូលីប្លូអ៊ីឌីមានអត្ថប្រយោជន៍ដូចម្តេចដែរ ចំពោះរុក្ខជាតិ ?
សូមចូល, គណនីរបស់អ្នក ដើម្បីផ្តល់ការវាយតម្លៃ