ជំពូក១៖ ភពផែនដី , មេរៀនទី១៖ ភពផែនដី (មេរៀនសង្ខេប សំណួរ ចម្លើយ)
- ការពិពណ៌នា
- មាតិកា
- មតិយោបល់
ជំពូក១៖ ភពផែនដី
មេរៀនទី១៖ ភពផែនដី
មេរៀនសង្ខេប
- ភពផែនដីកើតឡើងកាលពីប្រហែល 4600 លានឆ្នាំមុន។ ផ្នែករឹងបានចុះត្រជាក់ក្លាយជាស្រទាប់រូបធាតុផ្សេងៗគ្នា។ ទ្វីបមហាសមុទ្រ បរិយាកាស និងភាវៈរស់ក៏វិវត្តបន្តរហូត ដល់បច្ចុប្បន្នឆ្លងកាត់រយៈពេលរាប់លានឆ្នាំ។
- នៅ300ឆ្នាំមុនគ.ស លោកអារីស្តូតបានលើកអំណះអំណាងមួយស្តីអំពីរាងស្វែរបស់ផែនដី នៅពេលមានចន្ទគ្រាសនិងការសង្កេតតារាដែលលេចចេញពីក្រោមជើងមេឃនៅភាគខាងត្បូង។
- ប្រហែល 200 ឆ្នាំមុនគ.ស លោកអ៊ីរ៉ាតូសែន ដែលជាគណិតវិទូនិងតារាវិទូជនជាតិក្រិចបានគណនាឃើញទំហំផនដីតាមរយៈការវាស់ស្រមោលវត្ថុនៅលើផែនដី។
- បច្ចុប្បន្នយើងឃើញថាផែនដីមានអង្កត់ផ្ចិតជាមធ្យមប្រវែង 12750 km ខ្សែវ័ណ្ឌជាមធ្យមប្រវែង400041.47 km និងមានរាអេលីបសូអ៊ីត ។
សំណួរ ចម្លើយ ផែនដីវិទ្យា ថ្នាក់ទី១១
- តើផ្នែករឹងរបស់ផែនដីមានប៉ុន្មានស្រទាប់ ? អ្វីខ្លះ ?
- ចូររៀបរាប់ពីដំណើរវិវត្តិនៃបរិយាកាសរបស់ផែនដី ។
- តើជនជាតិក្រិចសម័យដើមពន្យល់អំពីរាងស្វ៊ែរបស់ផែនដីតាមវិធីណាខ្លះ ?
- តើលោក អឺរ៉ាតូសែនវាស់ទំហំផែនដីដូចម្តេច ?
- ហេតុអ្វីបានជាផែនដីប៉ោងនៅត្រង់អេក្វាទ័រនិងសំប៉ែតនៅប៉ូលទាំងពីរ ?
ប្រភព៖ សៀវភៅសិក្សាគោលជីវវិទ្យាថ្នាក់ទី១១
ជំពូក១៖ ភពផែនដី
សូមចូល, គណនីរបស់អ្នក ដើម្បីផ្តល់ការវាយតម្លៃ