Khmerrean.com

Tel: 093 561625

Working: 8.00 AM - 5.00 PM

ជំពូក១៖ កោសិកា , មេរៀនទី៣៖ ដំណុះដំណាលកោសិកា និង រូបផ្គុំសារពាង្គកាយរស់

គ្រូបង្រៀន
ជីវវិទ្យា
21 នាក់ បានចុះឈ្មោះ
0
​ មតិយោបល់
  • ការពិពណ៌នា
  • មាតិកា
  • មតិយោបល់
ជីវវិទ្យា មេរៀនសង្ខេប ថ្នាក់ទី១០,១១,១២

ជំពូក១៖ កោសិកា

មេរៀនទី៣៖  ដំណុះដំណាលកោសិកា និង រូបផ្គុំសារពាង្គកាយរស់

មេរៀនសង្ខេប

  • ការលូតលាស់របស់សារពាង្គកាយបណ្ដាលមកពីកំណើនចំនួនកោសិកា។
  • លំនាំដែលកោសិកាមេមួយបង្កើតបានកោសិកាកូនពីរដូចគ្នាហៅថាចំណែកកោសិកា។
  • ចំណែកកោសិកាមានមីតូសនិងចំណែកសុីតូប្លាស។
  • វត្តកោសិកាមានចំណែកកោសិកានិងចន្លោះវគ្គ។
  • វគ្គចន្លោះឬអាំទែផាស ជាចន្លោះវគ្គរវាងចំណែកកោសិកាពីរបន្តបន្ទាប់គ្នា។
  • ក្នុងចន្លោះវគ្គមានវគ្គ G1 (លូតលាស់លើកទី១) វគ្គ S (ដំឡើងទ្វេ) វគ្គ G2 (លូតលាស់លើកទី២)។
  • នៅក្នុងចន្លោះវគ្គក្រូម៉ូសូមមិនទាន់លេចរូបរាងទេវាជា ក្រូម៉ាទីន។
  • នៅពេលកោសិកាចែកខ្លួនក្រូម៉ាទីនរួញខ្លីក្លាយជាក្រូម៉ូសូម។
  • ធាតុបង្ករបស់ក្រូម៉ូសូមគឺ AND និង អ៊ីស្រូន។
  • មីតូសជាលំនាំដែលណៃយ៉ូនៃកោសិកាមួយចែកខ្លួនបានណៃយ៉ូកូនពីរ។
  • មីតូសមាន៤វគ្គគឺ ប្រូបាស មេតាផាសអាណាផាស តេឡូផាស។
  • បាតុភូតសំខាន់ៗរបស់មីតូសដែលធ្វើឱ្យណ្វៃយ៉ូកូនមានចំនួន រូបរាងក្រូម៉ូសូមដូចគ្នា គឺការតម្លើងទ្វេក្រូម៉ាទីតនៅវគ្គ S នៃចន្លោះវគ្គនិងការចែកក្រូម៉ូសូមកូនស្មើគ្នាទៅប៉ូលនៅវគ្គអាណាផាស ។
  • ចំណែកស៊ីតូប្លាសរបស់កោសិកាសត្វ គឺភាពស្តួចនៅផ្នែកកណ្តាលចន្លោះណ្វៃយ៉ូកូនទាំងពីរ ចំពោះចំណែកស៊ីតូប្លាសរបស់កោសិការុក្ខជាតិ គឺមានការកកើតភ្នាសគ្រោង នៅផ្នែកកណ្តាលចន្លោះ ណ្វៃយ៉ូកូនទាំងពីរភ្នាសគ្រោងនេះខ័ណ្ឌចែកកោសិកា មេជាកោសិកាកូនពីរ ។
  • ចំណែកកោសិកាប្រព្រឹត្តទៅ កាលណាកោសិកាលូតលាស់ដល់កម្រិតមួយ។ ភាពលូតលាស់នេះបណ្តាលមកពីសារធាតុចិញ្ចឹមគ្រប់គ្រាន់និងដោយសារកត្តាអរម៉ូន។
  • កាលណាបាត់បង់ភាពត្រួតពិនិត្យរបស់ប្រូតេអ៊ីន កោសិកាចែកខ្លួនគ្មានរបៀប ហើយគ្មានកំណត់បង្កើតបានកោសិកាច្រើនអនេកដែលជាដុំពក ។
  • ដុំពកកាចបង្កើតជាជំងឺមហារីកយ៉ាងសាហាវ។

សំណួរ ចម្លើយ ជីវវិទ្យា ថ្នាក់ទី១១

  • ពន្យល់ពាក្យ ក្រូម៉ា​ទីន ក្រូម៉ាទីត ក្រូម៉ូសូម មីតូស សង់ត្រូមែ ។
  • ចូរសង្ខេបវគ្គផ្សេងៗនៃមីតូស​ ។
  • ចូរប្រៀបធៀប លក្ខណៈខុសគ្នារវាងមីតូសកោសិកាសត្វ និងកោសិកា រុក្ខេជាតិ ។
  • ក្នុងចំណែកកោសិកាមានបាតុភូតសំខាន់ពីរដែលធ្វើឲ្យកោសិកាមេនិងកោសិកាកូនមានចំនួននិងរាងក្រូម៉ូសូមដូចកោសិកាមេ ។ តើបាតុភូតទាំ​ងពីរនោះជាអ្វី ? នៅវគ្គណា ?
  • ៥.​តើចន្លោះវគ្គមានសារៈសំខាន់ដូចម្តេច ?
  • ៦. ចូរប្រៀបធៀបចំនួនអាប្តូអ៊ីត និងឌីប្លូអ៊ីត ។

ជីវវិទ្យា ថ្នាក់ទី១១ វិទ្យាសាស្រ្ពពិត វិទ្យាសាស្ត្រសង្គម

អ្នកអាចស្វែងរកឯកសារជាច្រើនបន្ថែមទៀតនៅលើគេហទំព័រនេះដូចជា

– មេរៀនសង្ខេប

– ពន្យល់ពាក្យ

– សំណួរ ចម្លើយ​

– វិញ្ញាសាប្រឡងបាក់ឌុប

– វិញ្ញាសាប្រឡងចូលក្របខណ្ឌក្រសួង

– វិញ្ញាសាប្រឡងអាហារូបករណ៍

– វិញ្ញាសាត្រៀមប្រឡងបាក់ឌុប

– វិញ្ញាសាត្រៀមប្រឡងពេទ្យ

– វិញ្ញាសាត្រៀមប្រឡងអាហារូបករណ៍

– វិញ្ញាសាត្រៀមប្រឡងចូលក្របខណ្ឌក្រសួង

 

ប្រភព៖ សៀវភៅសិក្សាគោលជីវវិទ្យាថ្នាក់ទី១១

Share
ព័ត៌មានអំពីវគ្គសិក្សា
មេរៀន 6