Khmerrean.com

Tel: 093 561625

ចូលរួមចែករម្លែកដើម្បីជាតិយើង

ជំពូកទី ២  ការរស់នៅជាមួយសហគមន៍ មេរៀនទី ១ ការដោះស្រាយបញ្ហាផ្សេងៗក្នុងសហគមន៍អន្តរជាតិ

គ្រូបង្រៀន
VE
50 នាក់ បានចុះឈ្មោះ
0
​ មតិយោបល់
  • ការពិពណ៌នា
  • មាតិកា
  • មតិយោបល់
សីលធម៌ ពលរដ្ឋវិជ្ជា សំណួរ-ចម្លើយ ថ្នាក់ទី៩

ជំពូកទី ២  ការរស់នៅជាមួយសហគមន៍

មេរៀនទី ១ ការដោះស្រាយបញ្ហាផ្សេងៗក្នុងសហគមន៍អន្តរជាតិ

មេរៀនសង្ខេប សីលធម៌ ពលរដ្ឋវិជ្ជា ថ្នាក់ទី៩

មេរៀនសង្ខេប

ពិភាពលោកនេះតែងមានការវិវត្តឥតឈប់ឈរ ទាំងផ្នែកនយោបាយ និងសេដ្ឋកិច្ចដែលជះឥទ្ធិពល ដល់ប្រទេសតូចតាច។ ក្នុងគោលបំណងទប់ទល់នឹងការ​ប្រែប្រួល និងចង់បានឯករាជ្យផ្នែកសេដ្ឋកិច្ច និង​នយោបាយ ពួកគេបានបង្កើតជាសមាគមផ្សេងៗ ស្របតាមគោលបំណង់ដូចជា សហភាពអាហ្វ្រិច សមាគម​អឺរ៉ុប សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន)។ សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍​នេះបង្កើត​ឡើងក្នុងការពន្លឿនវិស័យសេដ្ឋកិច្ច វិទ្យាសាស្ត្រអប់រំ និងដោះស្រាយបញ្ហាផ្សេងៗដោយសន្តិវិធី។ ប្រទេស​ជាសមាជិកសមាគមនេះត្រូវមានកិច្ចសហប្រតិបត្តិការជាមិត្តភាព ដោយគោរពសិទ្ធិអធិបតេយ្យ​របស់​រដ្ឋនីមួយៗសមភាព បូរណភាពដែនដី និងដោះស្រាយទំនាស់ដោយសន្តិវិធី។ សមាជិកនៃរដ្ឋទាំងអស់ត្រូវ​សហការគ្នាផ្នែកសេដ្ឋកិច្ច នយោបាយ សន្តិសុខ វប្បធម៌ បរិស្ថាន ។ល។ ចំពោះប្រទេសកម្ពុជាបានចូល​ជា​សមាជិក​អាស៊ាននៅថ្ងៃទី ៣០ ខែមេសា ឆ្នាំ ១៩៩៩ នៅទីក្រុងហាណូយប្រទេសវៀតណាម។ ការចូល​ជាសមាជិកអាស៊ាននេះ ប្រទេសកម្ពុជាអាចទទួលផលប្រយោជន៍ពីវិនិយោគទុនបរទេសលើវិស័យផ្សេងៗ និងបានពង្រីកខឿនសេដ្ឋកិច្ចជាតិឱ្យរីកចម្រើនយ៉ាងឆាប់រហ័ស។ ប្រទេសជាសមាជិកអាស៊ានអាចផ្លាស់ប្តូរ​គ្នានូវបទពិសោធ ផ្នែកចំណេះដឹង សង្គមកិច្ច វប្បធម៌ វិទ្យាសាស្ត្រ កសិកម្ម ទេសចរណ៍ ឧស្សាហកម្ម នយោបាយការបរទេស សេដ្ឋកិច្ច និងនីហ័រណអាហរ័ណ។ ចំពោះមុខកម្ពុជាមានបញ្ហាប្រឈមដូចជា ខ្វះធនធានមនុស្ស វិទ្យាសាស្រ្តបច្ចេកទេសមានកម្រិតទាប ក្លាយជាទីផ្សាររបស់គេ ពិសេសជាឧបសគ្គ​ដល់ការប្រកួតប្រជែងផ្នែកសេដ្ឋកិច្ចជាមួយប្រទេសសមាជិកអាស៊ានដូចគ្នា។

ឯអង្គការសហប្រជាជាតិកើតឡើងដំបូងថ្ងៃទី ០១ ខែមករា ឆ្នាំ ១៩៤២ ពេលដែលសង្រ្គាមលោក​លើក​ទី ២កំពុងឆាបឆេះប្រទេសក្រោមគំនាបអាណានិគមបានទាមទារសេរីភាព លទ្ធិប្រជាធិបតេយ្យ និង​សិទ្ធិស្វ័យសម្រេច។ គោលបំណងសំខាន់ៗរបស់អង្គការសហប្រជាជាតិមានការរក្សាសន្តិភាព និងសន្តិសុខ​អន្តរជាតិ ពង្រីកទំនាក់ទំនងអន្តរជាតិ ដោះស្រាយបញ្ហាអន្តរជាតិនានា ដូចជា សេដ្ឋកិច្ច សង្គមកិច្ច ការគោរពសិទ្ធិមនុស្ស និងសេរីភាពជាមូលដ្ឋាន។ អង្គការសហប្រជាជាតិមានយន្តការដោះស្រាយ​ទំនាស់​ដោយប្រើស្ថាប័ន តុលាការអន្តរជាតិ ក្រុមប្រឹក្សាសន្តិសុខជាតិ ក្រុមប្រឹក្សាសេដ្ឋកិច្ច និងសង្គមកិច្ច ។ល។

 

សំណួរ និងចម្លើយ

 

  • តើទំនាស់មានអន្ថន័យដូចម្តេច? មូលហេតុអ្វីបានជាកើតមានទំនាស់?
  • តើទំនាស់ផ្តល់ផលវិបាកអ្វីខ្លះ ដល់សង្គមគ្រួសារ និងជាតិ?
  • តើសមាគមអាស៊ានបង្កើតឡើងក្នុងគោលបំណងអ្វី?
  • ដើម្បីដោះស្រាយទំនាស់ តើសហគមន៍អាស៊ានប្រកាន់យកគោលការណ៍អ្វីខ្លះ?
  • តើព្រះរាជាណាចក្រកម្ពុជាចូលជាសមាជិកពេញសិទ្ធិអាស៊ាននៅថ្ងៃ ខែ ឆ្នាំ ណា? នៅឯណា?ដើម្បីអ្វី?
  • តើប្រទេសកម្ពុជាចូលជាសមាគមអាស៊ានបានទទួលនូវសារប្រយោជន៍អ្វីខ្លះ?
  • តើមូលហេតុអ្វីខ្លះដែលបណ្តាលឱ្យកើតមានអងគការសហប្រជាជាតិ?
  • តើគោលបំណងសំខាន់ៗរបស់អងគការសហប្រជាជាតិមានអ្វីខ្លះ?
  • តើអង្គការអន្តរជាតិណាខ្លះ ដែលចូលរួមដោះស្រាយបញ្ហាផ្សេងៗលើពិភពលោកជាមួយអង្គការសហប្រជាជាតិ?
  • តើដូចម្តេចដែលហៅថា ទំនាស់ ? តើទំនាស់ស្តែងចេញនូវសកម្មភាពអ្វីខ្លះ?
  • តើទំនាស់បណ្តាលមកពីអ្វី? តើបុគ្គល ឬប្រទេសនីមួយៗត្រូវចៀសវាងទំនាស់យ៉ាងដូចម្តេច?
  • តើទំនាស់ផ្ទៃក្នុងគ្រួសារផ្តល់ផលវិបាកអ្វីខ្លះ?
  • តើទំនាស់ ឬជម្លោះរវាងប្រទេស និងប្រទេសផ្តល់ផលវិបាកអ្វីខ្លះ?
  • តើសមាជិកប្រជាជាតិអាស៊ានមានប៉ុន្មានប្រទេស? អ្វីខ្លះ?
  • តើការចូលជាសមាជិកអាស៊ានផ្តល់ផលវិបាកអ្វីខ្លះ?
  • តើគោការណ៍របស់អង្គការសហប្រជាជាតិមានអ្វីខ្លះ?
  • តើគោការណ៍របស់អង្គការសហប្រជាជាតិមានអ្វីខ្លះ?
  • តើអង្គការសហប្រចាជាតិដោះស្រាយទំនាស់តាមមធ្យោបាយអ្វីខ្លះ?

 

ប្រភព៖ សៀវភៅសិក្សាសង្គម សីលធម៌ ពលរដ្ឋវិជ្ជា ក្រសួងអប់រំ យុវជន និងកីឡា

មេរៀនទី ១ ការដោះស្រាយបញ្ហាផ្សេងៗក្នុងសហគមន៍អន្តរជាតិ
Share
ព័ត៌មានអំពីវគ្គសិក្សា
មេរៀន 18