ជំពូកទី ១ ចំណងទាក់ទងជាមួយអ្នកដទៃ មេរៀនទី ១ ការគោរពអ្នកដទៃ
- ការពិពណ៌នា
- មាតិកា
- មតិយោបល់
ជំពូកទី ១ ចំណងទាក់ទងជាមួយអ្នកដទៃ
មេរៀនទី ១ ការគោរពអ្នកដទៃ
មេរៀនសង្ខេប សីលធម៌ ពលរដ្ឋវិជ្ជា ថ្នាក់ទី៩
មនុស្សយើងរស់នៅ រមែងតែងចង់បានកិត្តិយសនិងសេចក្តីថ្លៃថ្នូរ។ ដើម្បីបានសេចក្តីថ្លៃថ្នូរប្រកបដោយសុខសុវត្តិភាព ការរស់នៅរបស់យើងត្រូវតែប្រកាន់ខ្ជាប់នូវឥរិយាបថវិជ្ជមាន លប់បំបាត់ឱ្យអស់ឥរិយាបថអវិជ្ជមានដែលជាមូលដ្ឋាននាំឱ្យបាត់បងផលប្រយោជន៍ខ្លួនឯង និងសហគមន៍។ ការគោរពសិទ្ធិគ្នា និងឱ្យតម្លៃគា្នទៅវិញទៅមក គឺមិនមានភាពរើសអើង មិនប្រកាន់បក្សពួក។ ផ្ទុយមកវិញ ការប្រកាន់នូវភាពរើសអើងជាតិសាសន៍ សាសនា ជីវភាពការងារ ឬការញុះញង់ឱ្យមានការរើសអើង ទោះបីតាមរយៈរូបភាពណាមួយក៏ដោយ ដូចជាពាក្យសម្ដី ការផ្សព្វផ្សាយដោយសំណេរ ឬរូបភាពគំនូរ ឬមធ្យោបាយទូរគមនាគមន៍ វាប្រាកដជានឹងធ្វើឱ្យកើតមានជាទំនាស់ផ្សេងៗ ទាំងផ្លូវកាយទាំងផ្លូវចិត្ត ហើយក្លាយជាជម្លោះ ជាពិសេសផលប៉ះពាល់ដល់សេចក្តីថ្លៃថ្នូររបស់បុគ្គល ឬក្រុមណាមួយជាក់ជាមិនខាន។
អាស្រ័យហេតុនេះ ទើបបណ្តាប្រទេសទាំងអស់ក្នុងសកលលោក ដោយឡែកព្រះរាជាណាចក្រកម្ពុជាយើង បានបង្កើតច្បាប់ដើម្បីផ្ដន្ទាទោស និងពិន័យជាប្រាក់ដល់ជនណាដែលបង្កឱ្យមានបទល្មើសផ្សេងៗ ដូចជា បទល្មើសទាក់ទងនឹងការរើសអើងជាដើម ក្នុងគោលបំណងរក្សាការពារកិត្តិយស សេចក្តីថ្លៃថ្នូរ និងប្រយោជន៍ផ្សេងៗរបស់បុគ្គល ក្រុម ឬស្ថាប័នសាធារណៈ។
សំណួរ និងចម្លើយ
- តើឥរិយាបថអវិជ្ជមានបណ្ដាលមកពីមូលហេតុអ្វី?
- តើការរស់នៅប្រកបដោយឥរិយាបថវិជ្ជមាន មានសារប្រយោជន៍ដល់ខ្លួនឯង និងសហគមន៍?
- ដូចម្តេចដែលហៅថាតម្លៃរបស់មនុស្ស?
- តើធ្វើដូចម្តេចដើម្បីឱ្យក្លាយជាមនុស្សមានតម្លៃ?
- ហេតុអ្វីបានជាពលរដ្ឋខ្មែរចូលចិត្តគោរព និងស្រឡាញ់ហើយទុកជាទីសក្ការៈ ចំពោះព្រះបាទសម្តេចព្រះនរោត្តមសីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ?
- ចូរឱ្យនិយមន័យឥរិយាបថ។ តើអ្វីជាឥរិយាបថវិជ្ជមាន?
- ដូចម្តេចដែលហៅថា ឥរិយាបថអវិជ្ជមាន?
- តើឥរិយាបថអវិជ្ជមាន ធ្វើឱ្យមានផលប៉ះពាល់អ្វីខ្លះដល់ខ្លួនឯង និងសហគមន៍?
- ចូរបង្ហាញពីសកម្មភាពដែលជាឥរិយាបថវិជ្ជមាន។
- ចូររៀបរាប់ពីលក្ខណៈនៃការរើសអើងផ្នែកជីវភាពរបស់មនុស្ស។
- តើការរើសអើងដែលអនុញ្ញាតដោយច្បាប់មានអត្ថន័យ និងលក្ខណៈដូចម្តេច?
- តើការមិនរើសអើងចំពោះជីវភាពមានន័យដូចម្ដេច? ចូរពន្យល់។
- តើត្រូវធ្វើដូចម្ដេច ដើម្បីឱ្យអ្នកដទៃស្រឡាញ់រាប់អាន?
- ហេតុអ្វីបានជាគេបង្កើតអង្គការ សមាគម?
- តើបទល្មើសទាក់ទង និងការរើសអើងមានអ្វីខ្លះ?
- តើដូចម្តេចដែលហៅថាការញុះញង់?
- តើការផ្ដន្ទាទោសនិងការពិន័យជាប្រាក់ចំពោះការញុះញង់ឲ្យមានការរើសអើងមានលក្ខណៈដូចម្ដេច?
ប្រភព៖ សៀវភៅសីលធម៌ ពលរដ្ឋវិជ្ជា ក្រសួងអប់រំ យុវជន និងកីឡា
-
1តើឥរិយាបថអវិជ្ជមានបណ្ដាលមកពីមូលហេតុអ្វី?
-
2តើការរស់នៅប្រកបដោយឥរិយាបថវិជ្ជមាន មានសារប្រយោជន៍ដល់ខ្លួនឯង និងសហគមន៍?
-
3ដូចម្តេចដែលហៅថាតម្លៃរបស់មនុស្ស?
-
4តើធ្វើដូចម្តេចដើម្បីឱ្យក្លាយជាមនុស្សមានតម្លៃ?
-
5ហេតុអ្វីបានជាពលរដ្ឋខ្មែរចូលចិត្តគោរព និងស្រឡាញ់ហើយទុកជាទីសក្ការៈ ចំពោះព្រះបាទសម្តេចព្រះនរោត្តមសីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ?
-
6ចូរឱ្យនិយមន័យឥរិយាបថ។ តើអ្វីជាឥរិយាបថវិជ្ជមាន?
-
7ដូចម្តេចដែលហៅថា ឥរិយាបថអវិជ្ជមាន?
-
8តើឥរិយាបថអវិជ្ជមាន ធ្វើឱ្យមានផលប៉ះពាល់អ្វីខ្លះដល់ខ្លួនឯង និងសហគមន៍?
-
9ចូរបង្ហាញពីសកម្មភាពដែលជាឥរិយាបថវិជ្ជមាន។
-
10ចូររៀបរាប់ពីលក្ខណៈនៃការរើសអើងផ្នែកជីវភាពរបស់មនុស្ស។
-
11តើការរើសអើងដែលអនុញ្ញាតដោយច្បាប់មានអត្ថន័យ និងលក្ខណៈដូចម្តេច?
-
12តើការមិនរើសអើងចំពោះជីវភាពមានន័យដូចម្ដេច? ចូរពន្យល់។
-
13តើត្រូវធ្វើដូចម្ដេច ដើម្បីឱ្យអ្នកដទៃស្រឡាញ់រាប់អាន?
-
14ហេតុអ្វីបានជាគេបង្កើតអង្គការ សមាគម?
-
15តើបទល្មើសទាក់ទង និងការរើសអើងមានអ្វីខ្លះ?
-
16តើដូចម្តេចដែលហៅថាការញុះញង់?
-
17តើការផ្ដន្ទាទោសនិងការពិន័យជាប្រាក់ចំពោះការញុះញង់ឲ្យមានការរើសអើងមានលក្ខណៈដូចម្ដេច?