Khmerrean.com

Tel: 093 561625

ចូលរួមចែករម្លែកដើម្បីជាតិយើង

ជំពូកទី៨៖ អេកូឡូស៊ី , មេរៀនទី២៖ វដ្តរូបធាតុ

គ្រូបង្រៀន
ជីវវិទ្យា
1 Student បានចុះឈ្មោះ
0
​ មតិយោបល់
  • ការពិពណ៌នា
  • មាតិកា
  • មតិយោបល់
ជីវវិទ្យា មេរៀនសង្ខេប ថ្នាក់ទី១០,១១,១២

ជំពូកទី៨៖ អេកូឡូស៊ី

មេរៀនទី២៖ វដ្តរូបធាតុ

មេរៀនសង្ខេប

  • ក្នុងមណ្ឌលជីវៈ រូបធាតុសំខាន់ៗរួមមាន កាបូន អុកស៊ីសែន អាសូត និងទឹក ។ រូបធាតុទាំងនោះមានដំណើរជាវដ្ត ។
  • ក្នុងវដ្តកាបួន អ្នកផលិតស្រូបយកCO2 ពីក្នុងបរិយាកាសដើម្បីធ្វើរស្មីសំយោគ ហើយបញ្ចេញ០2 ទៅក្នុងបរិយាកាសវិញ ។ ពួកវាយកកាបូនទាំងនោះធ្វើជាម៉ូលេគុលអាហារ ។ អ្នកស៊ីស្រូបយកអុកស៊ីសែនដែលបញ្ចេញដោយអ្នកផលិតនិងបំបែកម៉ូលេគុលអាហារដើម្បីបង្កើតថាមពល ។
  • ក្នុងវដ្តអាសូត អាសូតផ្ទេរពីបរិយាកាសទៅក្នុងដី បន្ឋាប់មកទៅក្នុងខ្លួនភាវៈរស់ ហើយត្រឡប់ចូលទៅក្នុងដីវិញ ។ បាក់តេរីភ្ជាប់អាសូតដើម្បីបង្កើតជាសមាសធាតុសរីរាង្គងាយអាចប្រើប្រាស់បាន ។ អាសូតក៏អាចភ្ជាប់ជាមួយអុកស៊ីសែននៅក្នុងបរិយាកាសក្រោមឥទ្ធិពលផ្លេកបន្ទោរឬរន្ទះ ដើម្បីបង្កើតជាសមាសធាតុអាសូតដែលអាចប្រើប្រាស់បាន ។
  • វដ្តការបួនត្រូវបានប្រើប្រាស់ដោយរុក្ខជាតិបៃតងក្នុងដំណើររស្មីសំយោគ ហើយផ្តល់អាហារដល់អ្នកស៊ី ។ ងវដ្តអាសូត ត្រូវបានប្រើប្រាស់ដោយមីក្រូសារពាង្គកាយ ដើម្បីបំប្លែងទៅជាសមាសធាតុផ្សេងៗទៀត ដែលអាចប្រើប្រាស់បានដោយអ្នកស៊ី ។

សំណួរ

  • តើវដ្តកាបូនមានសារៈសំខាន់អ្វីខ្លះ ចំពោះភាវៈរស់ ?
  • ហេតុអ្វីបានជាគេនិយាយថា បើគ្មានវដ្ដរូបធាតុនៅក្នុងស្ថានប្រព័ន្ធ នោះវត្ថុធាតុដើមសម្រាប់ជីវិតនឹងត្រូវអស់យ៉ាងឆាប់រហ័ស ?
  • តើសកម្មភាពរបស់មនុស្សមានឥទ្ធិពលអ្វីខ្លះ ទៅក្នុងបរិយាកាស ?
  • ដូចម្តេចដែលហៅថាការភ្ជាប់អាសូត ?
  • តើភាវះរស់ប្រភេទណា ដែលមាននាទីក្នុងការភ្ជាប់អាសូត ?
  • តើលំនាំអ្វីខ្លះដែលធ្វើឲ្យនីត្រាតបាត់បង់ពីស្ថានប្រព័ន្ធ ?

ប្រភព៖ សៀវភៅសិក្សាគោលជីវវិទ្យាថ្នាក់ទី១២ សៀវភៅកំណែជីវវិទ្យាថ្នាក់ទី១២

Share
ព័ត៌មានអំពីវគ្គសិក្សា
មេរៀន 7
កម្រឹត វិទ្យាល័យ