ជំពូកទី៧៖ ពពួកនិងសាហគមន៍ , មេរៀនទី២៖ អន្តរអំពើក្នុងចំណោមភាវៈរស់
- ការពិពណ៌នា
- មាតិកា
- មតិយោបល់
ជំពូកទី៧៖ ពពួកនិងសាហគមន៍
មេរៀនទី២៖ អន្តរអំពើក្នុងចំណោមភាវៈរស់
មេរៀនសង្ខេប
+ការសម្របសម្រួលរបស់ភាវៈរស់ទៅនឹងមជ្ឈដ្ឋាន ដើម្បីរស់រៀននិងបង្កើតកូនចៅជំនាន់ក្រោយហើយថាបន្សាំ ។
+សត្វនិងរុក្ខជាតិមានលក្ខណៈបន្សាំផ្សេងៗគ្នាហៅថារបៀបរស់ ។
+ការប្រយុទ្ធរវាងសារពាង្គកាយដើម្បីប្រើប្រាស់ប្រភពរួមមួយដូចគ្នា ក្នុងរបៀបរស់ហៅថាប្រការប្រកួតប្រជែង ។ ប្រកួតប្រជែងមាន 2 ប្រភេទគឺ ការប្រកួតប្រជែងក្រុម និងអន្តរក្រុម ។
+ដំណើរដែលសារពាង្គកាយមួយស៊ីសារពាង្គកាយមួយទៀតយកអាហារហៅថា ការចាប់រំពា ។ សត្វដែលស៊ីសត្វមួយទៀតហៅថាសត្វរំពាឯសត្វដែលត្រូវគេស៊ីហៅថារំពា ។
+ទាំងសត្វរំពានិងរំពាសុទ្ធតែមានលក្ខណៈបន្សាំសម្រាប់ចំណីនិងគេចពីសត្រូវ ។
+សហប្រាណជាទំនាក់ទំនងរវាងភាវៈរស់ពីប្រភេទ ដែលរស់នៅយ៉ាងជិតស្និទ្ធនឹងគ្នា ។ សហប្រាណមានបីប្រភេទគឺភាពប្រជួយ ភាពបន្លម និង បរាសិតភាព ។
+ភាពប្រជួយជាទំនាក់ទំនងរវាងប្រភេទ 2 ដែលទទួលផលស្មើគ្នា ។
+ភាពបន្លមជាទំនាក់ទំនងសហប្រាណមួយរវាងសារពាង្គកាយពីរ ដែលសារពាង្គកាយមួយបានទទួលផលហើយសារពាង្គកាយមួយទៀតមិនបានទទួលផល តែក៏មិនខាតផងដែរ ។
+បរាសិតភាព ជាសហប្រាណរវាងសារពាង្គកាយពីរ ដែលសារពាង្គកាយមួយទទួលផលហើយធ្វើឲ្យសារពាង្គកាយមួយទៀតវិនាស ។
សំណួរ
- តើបន្សាំជាអ្វី ? ចំពោះភាវះរស់ តើបន្សាំមានសារះសំខាន់ដូចម្ដេច ?
- ដូចម្ដេចដែលហៅថា របៀបរស់ ? តើរបៀបរស់មានអ្វីខ្លះ ?
- ដូចម្ដេចដែលហៅថា សត្វរំពានិងរំពា ? តើរំពានិងសត្វរំពាមានទំនាក់ទំនងគ្នាដូចម្ដេច ?
- ចូរប្រៀបធៀប ភាពប្រជូយ និង ភាពបន្លម ?
- ចូរអោយនិយមន័យសហប្រាណ ? តើសហប្រាណមានប៉ុន្មានប្រភេទ ? អ្វីខ្លះ ?
- ចូរប្រៀបធៀប សត្វរំពា និង បរាសិត ។
ប្រភព៖ សៀវភៅសិក្សាគោលជីវវិទ្យាថ្នាក់ទី១២ សៀវភៅកំណែជីវវិទ្យាថ្នាក់ទី១២
-
2តើបន្សាំជាអ្វី ? ចំពោះភាវះរស់ តើបន្សាំមានសារះសំខាន់ដូចម្ដេច ?
-
3ដូចម្ដេចដែលហៅថា របៀបរស់ ? តើរបៀបរស់មានអ្វីខ្លះ ?
-
4ដូចម្ដេចដែលហៅថា សត្វរំពានិងរំពា ? តើរំពានិងសត្វរំពាមានទំនាក់ទំនងគ្នាដូចម្ដេច ?
-
5ចូរប្រៀបធៀប ភាពប្រជូយ និង ភាពបន្លម ?
-
6ចូរអោយនិយមន័យសហប្រាណ ? តើសហប្រាណមានប៉ុន្មានប្រភេទ ? អ្វីខ្លះ ?
-
7ចូរប្រៀបធៀប សត្វរំពា និង បរាសិត ។