ជំពូកទី៧៖ ពពួកនិងសាហគមន៍ , មេរៀនទី១៖ ពពួក
គ្រូបង្រៀន
ជីវវិទ្យា
- ការពិពណ៌នា
- មាតិកា
- មតិយោបល់

ជំពូកទី៧៖ ពពួកនិងសាហគមន៍
មេរៀនទី១៖ ពពួក
មេរៀនសង្ខេប
+ពពួកគឺជាបណ្ដុំសារពាង្គកាយមួយក្រុមដែលស្ថិតនៅក្នុងប្រភេទតែមួយរស់នៅតំបន់មួយនិងពេលវាលាកំណត់ ។
+សហគមន៍ជាពពួកផ្សេងៗដែលរស់នៅក្នុងតំបន់មួយហើយមានអំពើលើគ្នាទៅវិញទៅមក ។
+ក្នុងការកំណត់ទំហំនៃពពួក អ្នកអេកូឡូសុីប្រើប្រាស់វិធីផ្សេងៗដូចជាការសង្កេតផ្ទាល់ឬមិនផ្ទាល់ ការប៉ាន់ស្មាន(ប្រមាណ)ការដៅទុកហើយចាប់មកវិញ ។
+ពពួកផ្លាស់ប្ដូរទំហំកាលណាមានសមាជិកថ្មីឬមានការចាកចេញ ។ កំណើតនិងការស្លាប់ ចំណាកស្រុក ឬចំណូលស្រុកជាបុព្វហេតុធ្វើឲ្យមានបំលាស់ប្ដូរទំហំនៃពពួក ។
+មានកត្តាកំណត់ជាច្រើនដែលធ្វើឲ្យពពួកកើនឬថយចុះដូចជា អាហារ បរិយាកាស ទឹក អាកាសធាតុជាដើម ។
សំណួរ
- ចូរឲ្យនិយមន័យ ពពួក សហគមន៍ ។
- ចូលរៀបរាប់ពីបុព្វហេតុផ្សេងៗដែលកំណត់ទំហំនៃពពួក ។
- ចូររៀបរាប់ពីរបៀបផ្សេងៗដែលធ្វើអោយមានការផ្លាស់ប្ដូរទំហំពពូក ។
- តើកត្តាអ្វីខ្លះដែលធ្វើឲ្យពពួកកើន?
ប្រភព៖ សៀវភៅសិក្សាគោលជីវវិទ្យាថ្នាក់ទី១២ សៀវភៅកំណែជីវវិទ្យាថ្នាក់ទី១២
សូមចូល, គណនីរបស់អ្នក ដើម្បីផ្តល់ការវាយតម្លៃ