ជំពូកទី៦៖ ការវិវត្តនៃភាវរស់ , មេរៀនទី៣៖ កំណត់ត្រាផូស៊ីល
គ្រូបង្រៀន
ជីវវិទ្យា
- ការពិពណ៌នា
- មាតិកា
- មតិយោបល់
ជំពូកទី៦៖ ការវិវត្តនៃភាវរស់
មេរៀនទី៣៖ កំណត់ត្រាផូស៊ីល
មេរៀនសង្ខេប
+ផូស៊ីលជាស្នាមឬសំណល់ភាវៈរស់ដែលមានជីវិតរស់នៅកាលពីជំនាន់មុនយូរហើយ ។
+ផូស៊ីលកើតឡើងដោយសារសារពាង្គកាយកប់ជាប់ក្នុងសិលាកម្ទេចកំណ ។
+ផូស៊ីលអាចជាសំបកសារពាង្គកាយ ជាពុម្ពខាងក្រៅឬពុម្ពខាងក្នុង ។
+ផូស៊ីលក៏អាចជាសារពាង្គកាយទាំងមូលកប់ក្នុងដី រុក្ខជាតិ ឬ ក្នុងទឹកកកដែរ ។ការ សិក្សាអំពីស្រទាប់សិលាកម្ទេចកំណដែលមានផូស៊ីលអាចឱ្យយើងដឹងពីរបៀបប្រៀបធៀបអាយុផូស៊ីល ។
+គេអាចកំណត់អាយុផូស៊ីល ដោយគណនាបដិមាណរូបធាតុដែលបែកចេញពីធាតុវិទ្យុសកម្ម ។
+ផូស៊ីលធ្វើឱ្យយើងស្គាល់ប្រវត្តិនៃការវិវត្តរបស់ភាវៈរស់ គឺការកកើត ការរីកចម្រើន និងការវិនាសបាត់ទៅវិញនៃប្រភេទភាវៈរស់នីមួយៗ ។ផូស៊ីលអាចធ្វើឱ្យយើងដឹងប្រវត្តិនៃផែនដីផងដែរ ។.
សំណួរ
- តើផូស៊ីលជាអ្វី ?
- តើភាវៈរស់អាចបន្សល់អ្វីខ្លះទុកជាផូស៊ីល ?
- ចូរពន្យល់អំពីការកកើតនៃពុម្ពខាងក្រៅ ?
- តើគេប្រើវិធីអ្វីខ្លះ ដើម្បីកំណត់អាយុផូស៊ីល ?
- ចូរពន្យល់វិធីកំណត់អាយុផូស៊ីលតាមសារធាតុវិទ្យុសកម្ម ។
- តើផូស៊ីលមានសារៈសំខាន់ដូចម្ដេចដែរ ?
ប្រភព៖ សៀវភៅសិក្សាគោលជីវវិទ្យាថ្នាក់ទី១២ សៀវភៅកំណែជីវវិទ្យាថ្នាក់ទី១២
ជំពូកទី៦៖ ការវិវត្តនៃភាវរស់
សូមចូល, គណនីរបស់អ្នក ដើម្បីផ្តល់ការវាយតម្លៃ