Khmerrean.com

Tel: 093 561625

Working: 8.00 AM - 5.00 PM

ជំពូកទី៦៖ ការវិវត្តនៃភាវរស់ , មេរៀនទី២៖ ភស្តុតាងនៃការវិវត្ត

គ្រូបង្រៀន
ជីវវិទ្យា
1 student បានចុះឈ្មោះ
0
​ មតិយោបល់
  • ការពិពណ៌នា
  • មាតិកា
  • មតិយោបល់
ជីវវិទ្យា មេរៀនសង្ខេប ថ្នាក់ទី១០,១១,១២

ជំពូកទី៦៖ ការវិវត្តនៃភាវរស់

មេរៀនទី២៖ ភស្តុតាងនៃការវិវត្ត

មេរៀនសង្ខេប

  • ផូស៊ីល ការលូតលាស់អំប្រ៊ីយ៉ុងនិងទម្រង់ដូចគ្នានៃសារពាង្គកាយ ជាភស្តុតាងបញ្ជាក់ថាភាវៈរស់វិវត្ត ។
  • .ផូស៊ីលបង្ហាញថា ភាវៈរស់សម័យមុនមានលក្ខណៈខុសគ្នាអំពីភាវៈរស់សព្វថ្ងៃ ។
  • ក្នុងដំណាក់លូតលាស់ដំបូង អំប្រ៊ីយ៉ុងនៃថ្នាក់ទាំងប្រាំរបស់សត្វឆ្អឹងកងមានលក្ខណៈដូចគ្នា( រូបរាង វត្តមានកន្ទុយ រង្វះស្រកីនៅសងខាងដើមក) ។ ត្រង់នេះបញ្ជាក់ថា គ្រប់ប្រភេទនៃសត្វឆ្អឹងកងមានបុព្វសត្វរួមតែមួយ ។
  • សត្វឆ្អឹងកងទាំងអស់មានរូបផ្គុំក្នុងដូចគ្នា ( គ្រោងឆ្អឹងក្នុងនិងមានឆ្អឹងកង) ។ ស្លាបបក្សី ព្រុយដូហ្វាំងដៃមនុស្សមានរូបរាងនិងនាទីខុសគ្នាតែមានរូបផ្គុំក្នុងដូចគ្នា ស្លាបបក្សី ព្រុយដូហ្វាំងនិងដៃមនុស្សជាសរីរាង្គអូម៉ូឡូក ។ សរីរាង្គអូម៉ូឡូក ជាសរីរាង្គដែលមាននាទីខុសគ្នាតែមានរូបផ្តុំនៅក្នុងប្លង់តែមួយ ដូច្នេះ វាមានប្រភពតែមួយក្នុងដំណាក់ជាអំប្រ៊ីយ៉ុង ។
  • អ្នកវិទ្យាសាស្ត្រធ្វើការប្រៀបធៀប ម៉ូលេគុល ADN និងម៉ូលេគុលប្រូតេអ៊ីននៃប្រភេទផ្សេងៗដើម្បីកំណត់រកទំនាក់ទំនងសែស្រឡាយរវាងប្រភេទភាវៈរស់ផ្សេងៗ ។ ភាវៈរស់ដែលមានទំនាក់ទំនងសែស្រឡាយជិត តែងតែមានតំណលំដាប់នុយក្លេអូទី ក្នុងម៉ូលេគុលADN និងតំណលំដាប់អាស៊ីតអាមីណេក្នុងម៉ូលេគុលប្រូតេអ៊ីនដូចគ្នាភាគច្រើន ។
  • ប្រភេទថ្មីមួយកើតឡើង នៅពេលដែលពពួកមួយត្រូវបែកចេញពីពពួកមួយផ្សេងៗទៀតក្នុងប្រភេទរបស់វា ។ ការបែកចេញរយៈពេលដ៏យូរធ្វើឱ្យលក្ខណះរបស់វាមានការវិវត្ត ។

សំណួរ

  • តើភស្តុតាងអ្វីខ្លះ៖ដែលបញ្ជាក់ថាភាវៈរស់វិវត្ត?
  • តើការសង្កេតពីការលូតលាស់អំប្រ៊ីយ៉ុងនៃសត្វឆ្អឹងកងផ្សេងៗនៅដំណាក់កាលដំបូង នាំអោយយើងសន្និដ្ឋានដូចម្ដេចដែរ ?
  • ដូចម្ដេចដែលហៅថា សរីរាង្គអូម៉ូឡូក ?
  • ចូរឱ្យឧទាហរណ៍អំពីសរីរាង្គអូម៉ូឡូក ។

ប្រភព៖ សៀវភៅសិក្សាគោលជីវវិទ្យាថ្នាក់ទី១២ សៀវភៅកំណែជីវវិទ្យាថ្នាក់ទី១២

ព័ត៌មានអំពីវគ្គសិក្សា
មេរៀន 5
កម្រឹត វិទ្យាល័យ