Khmerrean.com

Tel: 093 561625

Working: 8.00 AM - 5.00 PM

ជំពូកទី៦៖ ការវិវត្តនៃភាវរស់ , មេរៀនទី១៖ ទ្រឹស្តីរបស់លោកដាវិន

គ្រូបង្រៀន
ជីវវិទ្យា
12 សិស្ស បានចុះឈ្មោះ
0
​ មតិយោបល់
  • ការពិពណ៌នា
  • មាតិកា
  • មតិយោបល់
ជីវវិទ្យា មេរៀនសង្ខេប ថ្នាក់ទី១០,១១,១២

ជំពូកទី៦៖ ការវិវត្តនៃភាវរស់

មេរៀនទី១៖ ទ្រឹស្តីរបស់លោកដាវិន

មេរៀនសង្ខេប

+នៅពេលធ្វើដំណើរតាមសំពៅ ដាវិនសង្កេតឃើញភាវៈរស់ប្លែកៗជាច្រើន ផូស៊ីលក៏មានលក្ខណៈប្លែកពីភាវៈរស់សព្វថ្ងៃដែរ ។

+សត្វនិងរុក្ខជាតិនៅប្រជុំកោះកាឡាប៉ាកូសមានលក្ខណៈដូចគ្នាខ្លះជាមួយសត្វនិងរុក្ខជាតិនៅអាមេរិចខាងត្បូង ។ ដាវិនធ្វើសម្មតិកម្មថា ភាវៈរស់នៅលើកោះកាឡាជាសត្វនិងរុក្ខជាតិនៅបជុំកោះកាឡាប៉ាកូសមានលក្ខណៈដូចគ្នាខ្លះជាមួយសត្វនិងរុក្ខជាតិនៅនៅអាមេរិចខាងត្បូង ។

+ម្យ៉ាងទៀតភាវៈរស់មានលក្ខណៈប្លែកខុសៗគ្នាពីកោះមួយទៅកោះមួយទៀត ។លក្ខណនីមួយៗរបស់ភាវៈរស់ជាលក្ខណៈបន្សាំដែលអាចធ្វើឱ្យភាវៈរស់រស់រានមានជីវិតនិងបន្តពូជបាន ។

+ដាវិនបកស្រាយពន្យល់ថា សត្វឬរុក្ខជាតិដែលមកទើរលើកោះកាឡាប៉ាកូសប្រឈមមុខនឹងលក្ខខណ្ឌជីវិតខុសពីទ្វីប ។ ប្រភេទភាវៈរស់ទាំងនោះផ្លាស់ប្តូរ ហើយឆ្លងកាត់តាមជំនាន់ជាច្រើនដោយមានលក្ខណៈបណ្ដុំទៅនឹងមជ្ឈដ្ឋានកាន់តែប្រសើរ ។ ការផ្លាស់ប្តូរនៃប្រភេទភាវៈរស់នេះ ហៅថាការវិវត្ត ។

+បម្រែបម្រួលជាភាពខុសគ្នារវាងឯកត្តនៅក្នុងប្រភេទតែមួយ ។

+ដាវិនពន្យល់ថា ឆ្លងកាត់រយៈពេលដ៏យូរជម្រើសដោយធម្មជាតិនាំឱ្យលក្ខណៈនៃប្រភេទផ្លាស់ប្ដូរ ។ បម្រែបម្រួលមានប្រយោជន៍ត្រូវបានប្រមូលផ្ដុំទុកជាបន្តបន្ទាប់ចំពោះប្រភេទភាវៈរស់មួយ ។ ឯបម្រែបម្រួលគ្មានប្រយោជន៍ត្រូវបាត់ទៅវិញ ។

+ការផ្លាស់ប្ដូរមជ្ឈដ្ឋាននាំឱ្យមានជម្រើសដោយធម្មជាតិ ។

សំណួរ

  • តើចំពោះដើមកំណើតនៃជីវិត ឡាម៉ាកមានទស្សនៈដូចម្តេច ?
  • ចូរពន្យល់ដោយសង្ខេបថា តើនៅពេលធ្វើដំណើរតាមសំពៅប៊ីគើលដាវិនបានសង្កេតឃើញអ្វីខ្លះ?
  • តើបង្កួយនៅលើទ្វីបអាមេរិចខាងត្បូងនិងបង្កួយនៅលើកោះកាឡាប៉ាកូសខុសគ្នាដូចម្តេចខ្លះ?
  • ចូរពន្យល់ថា តើពូជសត្វស្រុកមួយកើតឡើងរបៀបដូចម្តេច?
  • តើបម្រែបម្រួលជាអ្វី?
  • ដូចម្តេចដែលហៅថា ការវិវត្ត ?

ប្រភព៖ សៀវភៅសិក្សាគោលជីវវិទ្យាថ្នាក់ទី១២ សៀវភៅកំណែជីវវិទ្យាថ្នាក់ទី១២

ព័ត៌មានអំពីវគ្គសិក្សា
មេរៀន 7
កម្រឹត វិទ្យាល័យ