ជំពូកទី៥៖ ព័ត៌មានសេនេទិចនិងការសម្ដែងនៃសែន , មេរៀនទី៣៖ បច្ចេកវិទ្យាជីវៈ
- ការពិពណ៌នា
- មាតិកា
- មតិយោបល់
ជំពូកទី៥៖ ព័ត៌មានសេនេទិចនិងការសម្ដែងនៃសែន
មេរៀនទី៣៖ បច្ចេកវិទ្យាជីវៈ
មេរៀនសង្ខេប
+ជម្រើសពូជ គឺជាការជ្រើសរើសពូជល្អរក្សាទុក ដើម្បីបង្កើនសន្ទស្សន៍ទិន្នផលខ្ពស់របស់ពូជសត្វស្រុកនិងរុក្ខជាតិដាំ ហើយបោះបង់ចោលពូជមិនល្អដែលផ្តល់ទិន្នផលទាប ។
+ការបង្កាត់ជ្រើសមានការបង្កាត់ជិតនិងការបង្កាត់ឆ្ងាយ ( ឬអំប្រ៊ីតកម្ម) ។
+ការបង្កាត់ឆ្ងាយបង្កើតអំប្រ៊ីតក្នុងភាពជាអេតេរ៉ូស៉ីស
+ក្លូនជាសារពាង្គកាយមួយក្រុមដែលមានព័ត៌មានសេនេទិចដូចគ្នា។ រុក្ខជាតិឬសត្វដែលកើតចេញពីកោសិកាមេតែមួយហៅថាក្លូន ។
+ប៉ូលីប្លូអ៊ីឌី ជាបាតុភូតដែលធ្វើឱ្យចំនួនក្រូម៉ូសូមក្នុងកោសិការកើនឡើងតាមពហុគុណនn គឺ2n: 3n n … ។ វិស្វកម្មសេនេទិច គឺជាសំណុំបច្ចេកទេសដែលអាចធ្វើឱ្យមានបន្ទេរសែនចង់បានមួយទៅក្នុងកោសិកាបណ្តុះឬក្នុងជាលិកាសត្វ ឬរុក្ខជាតិ ។
+សែនបន្សំថ្មីធ្វើឡើងជាដំណាក់ៈ ការកាត់អង្កត់ ADN ការបញ្ចូល ADN ដែលកាត់ទៅក្នុងកោសិកាបាក់តេរី ការបង្កើតក្លូន និងការជ្រើសរើសក្លូនណាដែលមានសែនចង់បាន ។
+អ្នកវិទ្យាសាស្ត្រប្រើប្រាស់វិស្វកម្មសេនេទិចក្នុងវិស័យសុខាភិបាល ដើម្បីផលិតសារធាតុមួយចំនួន ដូចជាអាំងស៊ុយលីន អាំងទែផេរ៉ូន អាំងទែឡឺគីន អង់ទីប្យូទិច វ៉ាក់សាំង ។ ក្នុងវិស័យកសិកម្ម គេធ្វើឱ្យរុក្ខជាតិមានផ្កា ផ្លែ ធន់និងជំងឺ ធន់នឹងអាកាសធាតុ និងថ្នាំសម្លាប់សត្វល្អិត… ។ ក្នុងវិស័យឧស្សាហកម្មស្បៀង ផលិតអាហារ ស្រាជាដើម ។
សំណួរ
- ដូចម្តេចហៅថាការបង្កាត់ជិត និងការបង្កាត់ឆ្ងាយ ?
- ចូរប្រៀបធៀបលទ្ធផលដែលបានមកពី ការបង្កាត់ជិត និងការបង្កាត់ឆ្ងាយ ។
- ចូរពន្យល់ពាក្យ ៖ អ៉ីប្រ៉៊ីតកម្ម អេតេរ៉ូស៊ីស ក្លូន ប៉ូលីប្លូអ៊ីឌី វិស្វកម្មសេនេទិច ប្លាស្មីតអង់ស៊ីមបង្រួម អង់ស៊ីមភ្ជាប់ ។
- ចូររបកស្រាយពីរបៀបផលិតអរម៉ូនអាំងស៊ុយលីនដោយវិស្វកម្មសេនទិច ។
- តើសារធាតុគីមីអ្វីខ្លះ ដែលផលិតតាមបច្ចេកវិទ្យាជីវៈ ?
ប្រភព៖ សៀវភៅសិក្សាគោលជីវវិទ្យាថ្នាក់ទី១២ សៀវភៅកំណែជីវវិទ្យាថ្នាក់ទី១២
-
2ដូចម្តេចហៅថាការបង្កាត់ជិត និងការបង្កាត់ឆ្ងាយ ?
-
3ចូរប្រៀបធៀបលទ្ធផលដែលបានមកពី ការបង្កាត់ជិត និងការបង្កាត់ឆ្ងាយ ។
-
4ចូរពន្យល់ពាក្យ ៖ អ៉ីប្រ៉៊ីតកម្ម អេតេរ៉ូស៊ីស ក្លូន ប៉ូលីប្លូអ៊ីឌី វិស្វកម្មសេនេទិច ប្លាស្មីតអង់ស៊ីមបង្រួម អង់ស៊ីមភ្ជាប់ ។
-
5ចូររបកស្រាយពីរបៀបផលិតអរម៉ូនអាំងស៊ុយលីនដោយវិស្វកម្មសេនទិច ។
-
6តើសារធាតុគីមីអ្វីខ្លះ ដែលផលិតតាមបច្ចេកវិទ្យាជីវៈ ?