Khmerrean.com

Tel: 093 561625

Working: 8.00 AM - 5.00 PM

ជំពូកទី៥៖ ព័ត៌មានសេនេទិចនិងការសម្ដែងនៃសែន , មេរៀនទី១៖ ADN ជាទម្រង់ព័ត៌មានសេនេទិច

គ្រូបង្រៀន
ជីវវិទ្យា
1 student បានចុះឈ្មោះ
0
​ មតិយោបល់
  • ការពិពណ៌នា
  • មាតិកា
  • មតិយោបល់
ជីវវិទ្យា មេរៀនសង្ខេប ថ្នាក់ទី១០,១១,១២

ជំពូកទី៥៖ ព័ត៌មានសេនេទិចនិងការសម្ដែងនៃសែន

មេរៀនទី១៖ ADN ជាទម្រង់ព័ត៌មានសេនេទិច

មេរៀនសង្ខេប

+ការស្រាវជ្រាវពិសោធន៍របស់អ្នកប្រាជ្ញជាច្រើនដូចជាលោកគ្រីភីត អាវឺរី ហឺស៊ី និងឆាសបានបង្ហាញថា ADN ជាសម្ភារះសេនទិច ។

+លោកស្រី ហ្វ្រង់គ្លីន វ៉ាត់សុន និងត្រីកបានរកឃើញទម្រង់ADN ។ ម៉ូលេគុលADN កើតឡើងពីច្រវាក់នុយក្លេអូទីតពីរខ្សែស្របគ្នា ហើយរុំជារង្វេលលើគា្ន ។

+ច្រវាក់នីមួយៗរបស់ ADN ជាប៉ូលីមែនៃនុយក្លេអូទីត ។ នុយក្លេអូទីតនីមួយៗកើតពីអាផូស្វវិចមួយម៉ូលេគុល ស្ករដេអុកស៊ីរីបូសមួយម៉ូលេគុល និងបាសអាសូតមួយម៉ូលគុល ។ដោយបាសអាសូតមានបួនប្រភេទ ដូចនេះនុយក្លេអូទីតរបស់ ADN ក៏មានបួនប្រភេទដែរ គឺA T C G។ បាស A និង T បំពេញគា្ន បាសC និងG បំពេញគ្នា។

+គេប្រៀប ADN ជាជណ្ដើរមួយ ដែលមជណ្តើរកើតពីអាស៊ីតផូស្វវិចនិងស្ករដេអុកស៊ីរីបូស ឯកាំជណ្តើរ គឺជាបាសបំពេញគ្នា ។ មួយរង្វេលមានប្រវែង 3, 4nm ហើយមាន 10 គូនុយក្លេអូទីត ។ ប្រវែងពីនុយក្លេអូទីតមួយទៅនុយក្លេអូទីតមួយទៀត គឺ 0,34nm ។

+បដិមាណ ADN ថេរក្នុងប្រភេទនៃភាវៈរស់មួយ តែប្រែប្រួលពីប្រភេទមួយទៅប្រភេទមួយទៀត និង ពីកោសិកាលូតលាស់ទៅកោសិការបន្តពូជ ។

+ម៉ូលេគុល ADN អាចស្វ័យដំឡើងទ្វេ។ ច្រវ៉ាក់នីមួយៗរបស់ ADN មេត្រូវបានរក្សាទុកធ្វើជាពុម្ពគំរូសំរាប់បង្កើតម៉ូលេគុល ADN កូន ។

+ក្នុងចំណែកកោសិកា កោសិកាកូននីមួយៗទទួលបាន ADN កូនមួយក្នុងចំណោម ADN កូនទាំងពីរ ។ ដូចនេះកោសិកាកូនទទួលបានព័ត៌មានសេនេទិចទាំងស្រុងពីកោសិកាមេ ។

សំណួរ

  • ចូរពណ៌នាពីការពិសោធន៍របស់លោកគ្រឹភីត ។
  • ចូរពណ៌នាពីការពិសោធរបស់លោកអាវីវី ។
  • ចូរពណ៌នាពីការពិសោធន៍របស់លោកហឺស៊ី និង ឆាស ។
  • តើនុយក្លេអូទីតជាអ្វី តើនុយក្លេអូទីតជាអ្វី ? តើវាផ្សំឡើងពីធាតុអ្វីខ្លះ ? តើវាមានប៉ុន្មានប្រភេទ ?
  • ហេតុអ្វីបានជានុយក្លេអូទីតមានតែ៤ប្រភេទតែអាចបង្កើតម៉ូលេគុល AND ខុសគ្នាច្រើន ?
  • បកស្រាយគំរូម៉ូលេគុល ADN របស់លោក វ៉ាត់ស៊ុននិងគ្រីក ។
  • ចូរបកស្រាយពីចលនាការស្វ័យដំឡើងទ្វេរ ADN ។
  • ក្រោយពេលដំឡើងទ្វេហើយ ហេតុអ្វីបានជាម៉ូលេគុល ADN កូនទាំងពីរបេះបិទទៅនឹង ម៉ូលេគុល ADN មេ?

ប្រភព៖ សៀវភៅសិក្សាគោលជីវវិទ្យាថ្នាក់ទី១២ សៀវភៅកំណែជីវវិទ្យាថ្នាក់ទី១២

ជំពូកទី៥៖ ព័ត៌មានសេនេទិចនិងការសម្ដែងនៃសែន
សំណួរ សម្លើយ
ព័ត៌មានអំពីវគ្គសិក្សា
មេរៀន 9
កម្រឹត វិទ្យាល័យ