Khmerrean.com

Tel: 093 561625

Working: 8.00 AM - 5.00 PM

ជំពូកទី៥៖ ផលប៉ះពាល់បណ្តាលមកពីមនុស្សលើស្ថានប្រព័ន្ធធម្មជាតិ , មេរៀនទី២៖ ឥទ្ធិពលនៃទង្វើរបស់មនុស្ស

គ្រូបង្រៀន
ជីវវិទ្យា
1,470 នាក់ បានចុះឈ្មោះ
0
​ មតិយោបល់
  • ការពិពណ៌នា
  • មាតិកា
  • មតិយោបល់
ជីវវិទ្យា សំណួរ-ចម្លើយ ថ្នាក់ទី៩

ជំពូកទី៥៖ ផលប៉ះពាល់បណ្តាលមកពីមនុស្សលើស្ថានប្រព័ន្ធធម្មជាតិ

មេរៀនទី២៖ ឥទ្ធិពលនៃទង្វើរបស់មនុស្ស

 

១. កង្វក់ខ្យល់

១.១ ធាតុកង្វក់ខ្យល់

១.២ ផលប៉ះពាល់នៃកង្វក់ខ្យល់

១.៣ ការទប់ស្កាត់កង្វក់ខ្យល់

១.២ ផលប៉ះពាល់នៃកង្វក់ខ្យល់

១.៣ ការទប់ស្កាត់កង្វក់ខ្យល់

. កង្វក់ទឹក

២.១ សំណល់សរីរាង្គ

២.២ សំណល់អសរីរាង្គ

២.៣ ការឡើងកម្តៅ

២.៤ ភ្នាក់ងារបង្ករោគ

២.៥ ការទប់ស្កាត់កង្វក់ទឹក

កង្វក់ដី

ការកាត់បន្ថយនិងការប្រើប្រាស់ឡើងវិញ   ការកែច្នៃសំណល់

៤.១. ការកាត់បន្ថយបរិមាណសំណល់

៤.២. ការប្រើប្រាស់ឡើងវិញនិងការកែច្នៃសំណល់

 

មេរៀនសង្ខេប

ការបំពុលគឺជាការធ្វើឱ្យកង្វក់ដល់បរិស្ថាន ដោយសារសំណល់ផ្សេងៗ

ដែលទុកដាក់មិនបានត្រឹមត្រូវ ។ សំណល់ដែលទុកដាក់មិនបានត្រឹមត្រូវ អាចធ្វើឱ្យមានកង្វក់ខ្យល់ កង្វក់ទឹក និងកង្វកដី ។ នៅពេលផ្សែងនិងឧស្ម័នពុលផ្សេងៗភាយចូលក្នុងបរិយាកាសបណ្តាលឱ្យមានកង្វក់ខ្យល់ ។ កាលណាមនុស្សបោះចោលសំណល់ចូលទៅក្នុងបឹងបួ ត្រពាំង ប្រឡាយ ព្រែក ស្ទឹង ទន្លេនានា និងមហាសមុទ្រ វានឹងបណ្តាលឱ្យកង្វក់ទឹក។ នៅពេលមនុស្សបោះសំរាមចោលនៅ លើដីឬពង្រាយសំរាម នឹងបណ្តាលឱ្យមានកង្វក់ដី ។ មធ្យោបាយដែលល្អបំផុតសម្រាប់សម្រាប់ការពារបរិស្ថានកុំឱ្យកខ្វក់គឺការកាត់បន្ថយបរិមាណសំណល់ដែលបង្កើតឡើងរៀងរាល់ថ្ងៃឱ្យថយចុះតិច ការកែច្នៃនិងការប្រើប្រាស់ឡើងវិញ។

 

សំណួរ

១. តើការកាប់ព្រៃ (ព្រៃមិនទាន់មានអ្នកកាប់ពីមុនមក ) សម្រាបយកដីធ្វើកសិកម្ម ជាប្រភេទទង្វើរបស់មនុស្ស ?

២. តើការចាប់ត្រីច្រើនហួសហេតុពីបឹង ទន្លេ ជាប្រភេទទង្វើអ្វីរបស់មនុស្ស ?

៣. តើការធ្វើឲ្យទឹកខ្វក់ ដែលបណ្តាលមកពីសំណល់រឹងរាវហូរចូលទៅក្នុងទន្លេ បឹងបួ សមុទ្រ ជាប្រភេទង្វើអ្វីរបស់មនុស្ស ?

៤. ហេតុអ្វីបានជាការចិញ្ចឹមសត្វទំពាអៀង និងដំណាំស្រូវក្នុងស្រែមានទឹកជាប្រចាំជាប្រភព នៃការបញ្ចេញឧស្ម័នមេតានចូលទៅក្នុងបរិយាកាស ?

៥. ហេតុអ្វីបានជាការបំបែកសំណល់សរីរាង្គ នៅក្នុងទឹកដោយសារបាក់តេរី បណ្តាលឲ្យបរិមាណអុកស៊ីសែនថយចុះ ?​

៦.  ហេតុអ្វីបានជាការបំពុលទឹកដោយកម្តៅ បណ្តោយឲ្យសារពាង្គកាយ ដែលរស់នៅក្នុងទឹកគ្មានអុកស៊ីសែនដកដង្ហើម ហើយវាអាចងាប់ដោយសាថប់ដង្ហើម ?

៧. តើឧស័ន្មពុលអ្វីខ្លះ ដែលធ្វើឪ្យផែនដីឡើងកម្ដៅ ?

៨.  ដូចម្តេចដែលហៅថាសំណល់បំបែកធាតុបាន ?

៩. ដូចម្តេចដែលហៅថា សំណល់បំបែកធាតុមិនបាន ? ចូររកឧទាហរណ៍ ។

១០. តើកង្វក់អ្វីខ្លះ ដែលធ្វើឲ្យមាននបម្រែបម្រួលអាកាសធាតុ ?

១១. តើបម្រែបម្រួលអាកាសធាតុបណ្តាលមកពីអ្វី ?

១២.​ តើប្អូនត្រូវចិញ្ចឹមសត្វទំពារអៀង ឬទេទោះបីជាប្អូនដឹងថា ឧស្ម័នមេតានដែលបំផ្លាញសុខភាពមនុស្ស កើតឡើងដោយសារការចិញ្ចឹមសត្វទាំងនេះក៏ដោយ ? ហេតុអ្វី ?

១៣. ហេតុអ្វីបានជាកន្លែងចាក់សំណល់ ជាប្រភពនៃឧស្ម័នមេតាន ?

១៤.  នៅពេលមនុស្សធ្វើឲ្យមានកង្វក់ខ្យល់ តើមានបាតុភូតអ្វីខ្លះដែលកើតឡើងបាន ?

១៥. តើបាតុភូតនីមួយៗ ដែលបណ្តាលមកពីកង្វក់ខ្យល់បង្កឲ្យមានគ្រោះថ្នាក់ អ្វីខ្លះ ?

 

ប្រភព៖ សៀវភៅសិក្សាគោលជីវវិទ្យាថ្នាក់ទី៩ សៀវភៅកំណែជីវវិទ្យាថ្នាក់ទី៩

ជំពូកទី៥៖ ផលប៉ះពាល់បណ្តាលមកពីមនុស្សលើស្ថានប្រព័ន្ធធម្មជាតិ
សំណួរ ចម្លើយ
Share
ព័ត៌មានអំពីវគ្គសិក្សា
មេរៀន 16
កម្រឹត អនុវិទ្យាល័យ