Khmerrean.com

Tel: 093 561625

Working: 8.00 AM - 5.00 PM

ជំពូកទី៥៖ ផលប៉ះពាល់បណ្ដាលមកពីមនុស្សលើស្ថានប្រព័ន្ធធម្មជាតិ , មេរៀនទី២៖ ការបំពុលបរិស្ថាន

គ្រូបង្រៀន
ជីវវិទ្យា
55 នាក់ បានចុះឈ្មោះ
0
​ មតិយោបល់
  • ការពិពណ៌នា
  • មាតិកា
  • មតិយោបល់
ជីវវិទ្យា សំណួរ-ចម្លើយ ថ្នាក់ទី៩

ជំពូកទី៥៖ ផលប៉ះពាល់បណ្ដាលមកពីមនុស្សលើស្ថានប្រព័ន្ធធម្មជាតិ

មេរៀនទី២៖ ការបំពុលបរិស្ថាន

នៅក្នុងមេរៀននេះរួមមានសំណួរ ចម្លើយទៅលើខ្លឹមសារដូចជា

  • កង្វក់ខ្យល់
  • កង្វក់ទឹក
  • កង្វក់ដី
  • ការកាត់បន្ថយ ការប្រើប្រាស់ឡើងវិញ និងការកែច្នៃសំណល់

សំណួរ ចម្លើយ

  • តើការបំពុលជាអ្វី?
  • តើការបំពុលមានប៉ុន្មានប្រភេទ? អ្វីខ្លះ?
  • តើកង្វក់ខ្យល់បង្កឡើងពីចំហេះអ្វីខ្លះ?
  • តើធាតុកង្វក់ក្នុងខ្យល់បង្កមានអ្វីខ្លះ?
  • តើឧស្ម័នកាបូនម៉ូណូអុកស៊ីត(CO)កើតឡើងពីចំហេះអ្វីខ្លះ?
  • តើឧស្ម័នកាបូនម៉ូណូអុកស៊ីត(CO)ជះឥទ្ធិពលដូចម្ដេចខ្លះដល់សុខភាពមនុស្ស?
  • តើឧស្ម័នកាបូនឌីអុកស៊ីត(CO2)កើតឡើងពីចំហេះអ្វីខ្លះ?
  • តើឧស្ម័នកាបូនឌីអុកស៊ីត(CO2)មានតួនាទីដូចម្ដេច?
  • តើឧស្ម័នស្ពាន់ធ័រឌីអុកស៊ីត(SO2)កើតចេញពី ចំហេះអ្វីខ្លះ?
  • តើឧស្ម័នស្ពាន់ធ័រឌីអុកស៊ីត(SO2)បង្កជំងឺអ្វីខ្លះ?
  • តើនៅពេលស្ពាន់ធ័រឌីអុកស៊ីត(SO2)មានប្រតិកម្មជាមួយទឹក វាបង្កើតបានជាសារធាតុអ្វី?
  • តើអាសូតម៉ូណូអុកស៊ីតជាឧស្ម័នដូចម្ដេច?
  • តើឧស្ម័នអាសូតម៉ូណូអុកស៊ីតផ្តល់ផលវិបាកអ្វីខ្លះ?
  • តើសារធាតុសំណកើតឡើងពីអ្វី?
  • តើសារធាតុសំណមានផលប៉ះពាល់ដល់ សុខភាពមនុស្សមានដូចម្តេចខ្លះ?
  • តើសារធាតុអ្វីខ្លះដែលជាក្រុមអ៊ីដ្រូកាបួ?
  • តើឧស្ម័នមេតាន(CH4)កើតចេញពីអ្វីខ្លះ?
  • តើអ៊ីដ្រូកាបួមានឥទ្ធិពលលើសុខភាពមនុស្សដូចម្តេច?
  • តើកង្វក់ខ្យល់បង្កឱ្យមានបាតុភូតអ្វីខ្លះ?
  • តើភ្លៀងអាស៊ីតបង្កឡើងពីអ្វីខ្លះ?
  • តើភ្លៀងអាស៊ីតផ្តល់ផលវិបាកដូចម្តេចខ្លះ?
  • តើសារធាតុគីមីអ្វីដែលបំផ្លាញស្រទាប់អូសូន?តើសារធាតុនេះបញ្ចេញទៅបរិយាកាសតាមរយៈអ្វីខ្លះ?
  • តើស្រទាប់អូសូនមានប្រយោន៍អ្វីសម្រាប់យើងទាំងអស់គ្នា?
  • តើការខូចខាតស្រទាប់អូសូនបណ្ដាលឱ្យមានផលប៉ះពាល់់អ្វីខ្លះ?
  • តើកត្តាអ្វីខ្លះដែលបណ្ដាលឱ្យមានបម្រែបម្រួលអាកាសធាតុនៅលើផែនដី?
  • តើផលប៉ះពាល់នៃបម្រែបម្រួលអាកាសធាតុមានអ្វីខ្លះ?
  • តើមានវិធានការអ្វីខ្លះដើម្បីទប់ស្កាត់កង្វក់ខ្យល់?
  • តើផ្ទៃដីមានទឹកគ្របដណ្ដប់ចំនួនប៉ុន្មានភាគរយ?តើក្នុងនោះទឹកសាបមានច្រើនឬតិចដែលអាច យកមកប្រើប្រាស់បាន?
  • តើប្រភពនៃការបំពុលទឹកមានអ្វីខ្លះ?
  • តើធាតុកង្វក់ដែលជាប្រភពនៃការបំពុលទឹកមានអ្វីខ្លះ?
  • តើសំណល់សរីរាង្គភាគច្រើនកើតចេញពីអ្វីខ្លះ?
  • តើសំណល់សរីរាង្គជៈឥទ្ធិពលដូចម្ដេចដល់អុកស៊ីសែនក្នុងទឹក?
  • តើកង្វះអុកស៊ីសែនបង្កបញ្ហាអ្វីដល់ភាវៈរស់នៅក្នុងទឹក?
  • តើសំណល់អសរីរាង្គបណ្ដាលមកពីអ្វីខ្លះ?
  • ចូរពិពណ៌នាពីសារធាតុពុលដែលបញ្ជូនតាមរយៈខ្សែអាហារ។
  • តើការឡើងកម្ដៅទឹកបណ្តាលមកពីអ្វី?
  • តើការឡើងកម្ដៅរបស់ទឹកផ្ដល់គុណវិបត្តអ្វីចំពោះភាវៈរស់នៅក្នុងទឹក?
  • តើភ្នាក់ងារបង្ករោគនៅក្នុងទឹកមានអ្វីខ្លះ?
  • តើកង្វក់ទឹកបង្កឱ្យមានជំងឺអ្វីខ្លះ?
  • តើវិធីទប់ស្កាត់កង្វក់ទឹកមានអ្វីខ្លះ?
  • តើបញ្ហាធំៗនៃកង្វក់ដីមានអ្វីខ្លះ?
  • តើសំណល់ចែកចេញជាប៉ុន្មាប្រភេទ?អ្វីខ្លះ?ចូរ លើកឧទាហរណ៍បញ្ជាក់។
  • តើវិធីការពារពីការបំពុលបរិស្ថានមានអ្វីខ្លះ?
  • តើមធ្យោបាយកាត់បន្ថយបរិមាណកាកសំណល់មានអ្វីខ្លះ?
  • តើសំណល់ដែលមនុស្សអាចយកទៅកែច្នៃឬប្រើ-ប្រាស់ឡើងវិញមានអ្វីខ្លះ?
  • ចូរលើកឧទាហរណ៍ពីការប្រើប្រាស់សំណល់ដែលមនុស្សអាចបង្កើតដោយខ្លួនឯង។

ប្រភព៖ សៀវភៅសិក្សាគោលជីវវិទ្យា

មេរៀនទី២៖ ការបំពុលបរិស្ថាន
Share
ព័ត៌មានអំពីវគ្គសិក្សា
មេរៀន 46