Khmerrean.com

Tel: 093 561625

Working: 8.00 AM - 5.00 PM

ជំពូកទី៤៖ បញ្ហាបរិស្ថានលើពិភពលោក , មេរៀនទី៥៖ កំណើនកម្តៅលើពិភពលោក

គ្រូបង្រៀន
លោកគ្រូ អ៊ី
22 សិស្ស បានចុះឈ្មោះ
0
​ មតិយោបល់
  • ការពិពណ៌នា
  • មាតិកា
  • មតិយោបល់
ផែនដីវិទ្យា សំណួរ ចម្លើយ ថ្នាក់ទី១០,១១,១២

ជំពូកទី៤៖ បញ្ហាបរិស្ថានលើពិភពលោក

មេរៀនទី៥៖ កំណើនកម្តៅលើពិភពលោក

មេរៀនសង្ខេប

កាំរស្មីក្រហមអាំងប្រាដែលភាយចេញពីផែនដី មិនអាចឆ្លងកាត់បរិយាកាសទៅក្នុងលំហវិញ បានទេ ។ កាបូនឌីអុកស៊ីតនិងឧស្ម័នផ្សេងៗទៀតក្នុងបរិយាកាសបានស្រូបយកកាំរស្មីក្រហម អាំងប្រា បង្កើតបានជាកម្ដៅព័ទ្ធជុំវិញផែនដី លំនាំនេះហៅថាផលផ្ទះកញ្ចក់ ។ ឧស្ម័នផ្ទះកញ្ចក់សំខាន់ៗមាន កាបូនឌីអុកស៊ីត មេតាន អាសូតអុកស៊ីត និងក្លរ៉ូភ្លុយអរ៉ូកាបួន ។ ចំហេះឥន្ធនះផូស៊ីលនិងការកាប់បំផ្លាញព្រៃឈើ ជាមួលហេតុបង្កឱ្យមានកំណើនយ៉ាងឆាប់រហ័សនៃកាបូនឌីអុកស៊ីត។  អ្នកវិទ្យាសាស្ត្រជាច្រើនបានព្យាករថា ប្រការនេះនឹងមានកំណើនផលផ្ទះកញ្ចក់ហើយបង្កឱ្យមានការប្រែប្រួលអាកាសធាតុនៅលើពិភពលោកទៀតផង ។

សំណួរ

  • ចូរពន្យល់ពីផលផ្ទះកញ្ចក់ ដែលធ្វើឱ្យផែនដីមានកម្ដៅ ។
  • តើមានវិធានការអ្វីខ្លះដើម្បីកាត់បន្ថយចំនួនកាបូនឌីអុកស៊ីតដែលភាយទៅក្នុងបរិយាកាស?
  • ចូរពន្យល់ផែនដីឡើងកម្ដៅអាចនាំឱ្យមានទឹកជំនន់និងភាពរាំងស្ងួត ។
  • ចូររាប់ឈ្មោះឧស្ម័នផ្ទះកញ្ចក់និងប្រភពរបស់វា ។

ប្រភព៖ សៀវភៅសិក្សាគោលផែនដីវិទ្យាថ្នាក់ទី១២ សៀវភៅកំណែផែនដីវិទ្យាថ្នាក់ទី១២

ព័ត៌មានអំពីវគ្គសិក្សា
មេរៀន 5
កម្រឹត វិទ្យាល័យ