Khmerrean.com

Tel: 093 561625

Working: 8.00 AM - 5.00 PM

ជំពូកទី៤៖ បញ្ហាបរិស្ថានលើពិភពលោក , មេរៀនទី៤៖ ប្រភពថាមពលផ្សេងៗ

គ្រូបង្រៀន
លោកគ្រូ អ៊ី
0
​ មតិយោបល់
  • ការពិពណ៌នា
  • មាតិកា
  • មតិយោបល់
ផែនដីវិទ្យា សំណួរ ចម្លើយ ថ្នាក់ទី១០,១១,១២

ជំពូកទី៤៖ បញ្ហាបរិស្ថានលើពិភពលោក

មេរៀនទី៤៖ ប្រភពថាមពលផ្សេងៗ

មេរៀនសង្ខេប

ការបំបែកនុយក្លេអ៊ែ ជាលំនាំនៃការផ្ទុះបំបែកខ្ញែកស្នូលអាតូមដើម្បីផលិតថាមពល ។ ការរលាយនុយក្លេអ៊ែ ជាការរួមផ្សំនៃស្នូលអាតូមពីរឬច្រើនជាងនេះដើម្បីផលិតថាមពល ។ ថាមពលនុយក្លេអ៊ែរជាថាមពលដែលមានលទ្ធភាពអាចជំនួសផូស៊ីលឥន្ធនៈបាន តែវាមានគុណវិបត្តិមួយគឺសំណល់វិទ្យុសកម្មដែលមានគ្រោះថ្នាក់ ។ ថាមពលព្រះអាទិត្យផ្ដល់កម្ដៅនិងអគ្គិសនី ។ ទើបនឹងខ្យល់អាចប្រើប្រាស់ដើម្បីបង្វិលទូរបូប៊ីននិងផលិតអគ្គិសនី ។ ជីវម៉ាដជារូបធាតុសរីរាង្គ សត្វ និងរុក្ខជាតិ ថាមពលសំខាន់មួយបន្ទាប់ពីព្រះអាទិត្យ ។ ថាមពលកំដៅអាចប្រើប្រាស់ដោយការទាញយកចំហាយទឹកពីទឹកក្ដៅផុសពីដី និង ដោយវិធីសិលាស្ងួតនិងក្តៅ ។

សំណួរ

  • ពណ៌នាពីមធ្យោបាយប្រើប្រាស់ទឹកនិងខ្យល់ដើម្បីផលិតថាមពល ។
  • ពណ៌នាពីមធ្យោបាយពីរយ៉ាងដើម្បីប្រើប្រាស់ថាមពលកម្ដៅដី
  • រៀបរាប់ពីភាពខុសគ្នារវាងការផ្ទុះបំបែក និងការរលាយនុយក្លេអ៊ែ ។
  • តើថាមពលនុយក្លេអ៊ែផ្ដល់គុណសម្បត្តិនិងគុណវិបត្តិអ្វីខ្លះ ?
  • រៀបរាប់ដោយសង្ខេបពីមធ្យោបាយនៃការប្រើប្រាស់ថាមពល់ព្រះអាទិត្យ ។

ប្រភព៖ សៀវភៅសិក្សាគោលផែនដីវិទ្យាថ្នាក់ទី១២ សៀវភៅកំណែផែនដីវិទ្យាថ្នាក់ទី១២

ព័ត៌មានអំពីវគ្គសិក្សា
មេរៀន 6
កម្រឹត វិទ្យាល័យ