ជំពូកទី៤៖ បញ្ហាបរិស្ថានលើពិភពលោក , មេរៀនទី១៖ វដ្តជីវភូគម្ភគីមី
- ការពិពណ៌នា
- មាតិកា
- មតិយោបល់
ជំពូកទី៤៖ បញ្ហាបរិស្ថានលើពិភពលោក
មេរៀនទី១៖ វដ្តជីវភូគម្ភគីមី
មេរៀនសង្ខេប
+វដ្តទឹក ជាចលនាឥតឈប់ឈរនៃទឹកលើដី និង ក្រោមដី ដែលគ្មានការចាប់ផ្ដើមនិងទីបញ្ចប់ ។ នៅក្នុងធម្មជាតិមានវដ្តទឹកពីរត្រួតគ្នាគឺវដ្តទឹកធំ និង វដ្តទឹកតូច ។ វដ្តអុកស៊ីសែនឆ្លងកាត់បរិយាកាសផែនដីក្នុងទម្រង់ផ្សេងៗគ្នា ។ អុកស៊ីសែនរលាយនៅក្នុងខ្យល់ឬក្នុងទឹក ។ រុក្ខជាតិនិងសត្វស្រូបសុីសែននឹងបញ្ចេញកាបូនអុកស៊ីតទៅក្នុងខ្យល់និងទឹក ។ តាមរយៈរស្មីសំយោគរុក្ខជាតិបានបំប្លែងកាបូនអុកស៊ីតនិងទឹក ជាគ្លុយសុីតនិងអុកស៊ីសែនភាយចេញ ។ កាបូនជាធាតុផ្សំដ៏សំខាន់នៃភាវៈរស់ទាំងអស់ ធ្វើដំណើរចេញពីបរិយាកាសការចូលទៅក្នុងបណ្ដាញអាហារ ។ រុក្ខជាតិបៃតងចាប់យកឧស្ម័នកាបូនិច ពីក្នុងខ្យល់ហើយបំប្លែងទៅជាស្ករ ។ ស្ករជាប្រភពសម្រាប់ផលិតសមាសធាតុសរីរាង្គជាច្រើនដូចជា គ្លុយស៊ីត ខ្លាញ់ និង ប្រូតេអ៊ីន ។ នៅក្នុងមណ្ឌលធរណី កាបូនកកើតក្នុងទម្រង់សរីរាង្គនិងអសរីរាង្គ ។ កាបូនដែលមាននៅក្នុងសាកសពសត្វ ឬ រុក្ខជាតិចូលទៅក្នុងបរិយាកាស តាមរយៈដង្ហើមរបស់អ្នកបំបែក ។ នៅក្នុងរុក្ខជាតិនិងសត្វអាសូតធ្វើចលនាតាមបណ្ដាញអាហារក្នុងទម្រង់ជាប្រូតេអ៊ីន និង សមាសធាតុទឹកដីទៀត ។ នៅពេលរុក្ខជាតិនិងសត្វងាប់ហើយបំបែកធាតុ អាសូតត្រូវបំប្លែងជាអាម៉ូញ៉ាក់ហើយត្រឡប់ចូលទៅក្នុងដីវិញ ។ នៅក្នុងដីអាម៉ូញ៉ាក់បានបំប្លែងជានីត្រាត ក្រោមអំពើនៃមីក្រុប ។ រុក្ខជាតិអាចស្រូបផូស្វរ ដោយផ្ទាល់ពីដី ជាទូទៅក្នុងទម្រង់ជាអំបិលផូស្វាត ។ ផូស្វរជាធាតុផ្សំនៃសមាសធាតុសរីរាង្គជាច្រើនដោយរួមទាំងខ្លាញ់ផង ។ នៅពេលដែលរុក្ខជាតិនិងសត្វងាប់ សាកសពរបស់វាត្រូវបំបែកធាតុដោយ អ្នកបំបែកហើយផូស្វរក៏ត្រឡប់ចូលក្នុងដីវិញ ។
សំណួរ
- តើវដ្តទឹកមានឥទ្ធិពលអ្វីខ្លះទៅលើវដ្តជីវភូគព្ភគីមី ?
- ចូរពន្យល់ពីវដ្តអុកស៊ីសែននៅក្នុងមណ្ឌលជីវៈនៃផែនដី ។
- តើកាបូនឌីអុកស៊ីតមានគុណសម្បត្តិនិងគុណវិបត្តិដូចម្ដេចខ្លះ ?
- ចូររៀបរាប់ដោយសង្ខេបពីវដ្តកាបូននិងវដ្តអាសូត ។
- តើសកម្មភាពមនុស្សមានឥទ្ធិពលអ្វីខ្លះទៅលើវដ្តអាសូត ?
- ចូលរៀបរាប់ពីគុណសម្បត្តិនិងគុណវិបត្តិនៃផូស្វរ ។
- ចូរប្រៀបធៀបវដ្តកាបូន និងវដ្តអាសូត ក្នុងស្ថានប្រព័ន្ធ ?
ប្រភព៖ សៀវភៅសិក្សាគោលផែនដីវិទ្យាថ្នាក់ទី១២ សៀវភៅកំណែផែនដីវិទ្យាថ្នាក់ទី១២
-
2តើវដ្តទឹកមានឥទ្ធិពលអ្វីខ្លះ ទៅលើវដ្តជីវភូគព្ភគីមី ?
-
3ចូរពន្យល់ពីវដ្តអុកស៊ីសែននៅក្នុងមណ្ឌលជីវៈនៃផែនដី ។
-
4តើកាបូនឌីអុកស៊ីតមានគុណសម្បត្តិ និងគុណវិបត្តិដូចម្តេចខ្លះ ?
-
5ចូររៀបរាប់ដោយសង្ខេបពីវដ្តកាបូននិងវដ្តអាសូត ។
-
6តើសកម្មភាពមនុស្សមានឥទ្ធិពលដូចម្តេចគទៅលើវដ្តអាសូត ?
-
7ចូររៀបរាប់ពីគុណសម្បត្តិនិងគុណវិបត្តិនៃផូស្វរ?
-
8ចូរប្រៀបធៀបវដ្តកាបូន និងវដ្តអាសូតក្នុងស្ថានប្រព័ន្ធ ?