Khmerrean.com

Tel: 093 561625

Working: 8.00 AM - 5.00 PM

ជំពូកទី៤៖ នាទីប្រូតេអ៊ីនក្នុងសារពាង្គកាយ , មេរៀនទី៣៖ អង់ស៊ីម

គ្រូបង្រៀន
ជីវវិទ្យា
2 សិស្ស បានចុះឈ្មោះ
0
​ មតិយោបល់
  • ការពិពណ៌នា
  • មាតិកា
  • មតិយោបល់
ជីវវិទ្យា មេរៀនសង្ខេប ថ្នាក់ទី១០,១១,១២

ជំពូកទី៤៖ នាទីប្រូតេអ៊ីនក្នុងសារពាង្គកាយ

មេរៀនទី៣៖ អង់ស៊ីម

មេរៀនសង្ខេប

  • អង់ស៊ីមជាកាតាលីករជីវៈ ដែលជំរុញល្បឿនប្រតិកម្មគីមីផ្សេងៗ ។ ត្រប់សកម្មភាពទាំងអស់នៅក្នុងសារពាង្គកាយ មិនអាចប្រព្រឹត្តទៅបានទេ ប្រសិនបើគ្មានអង់ស៊ីម ។ អង់ស៊ីមជាកាតាលីករជីវៈដែលមានប្រតិកម្មយថាប្រភេទកម្រិតខ្ពស់។ សកម្មភាពរបស់វាទៀងទាត់និងជាក់លាក់ ។ អង់ស៊ីមទាំងអង់សុទ្ធតែជាប្រូតេអ៊ីន។
  • សព្វថ្ងៃនេះ គេធ្វើចំណែកថ្នាក់និងដាក់ឈ្មោះអង់ស៊ីម ដោយផ្អែកលើនាទីរបស់វា ។ ឈ្មោះរបស់អង់ស៊ីមតែងបញ្ចប់ដោយពាក្យ “ អាស” (-ase)បន្ថែមទៅលើឈ្មោះស៊ុបស្ត្រាត ។
  • អង់ស៊ីមជាប្រូតេអ៊ីនដែលមានសកម្មភាពខ្លាំងក្លាបំផុត ។ អង់ស៊ីមមួយចំនួនតូចអាចបង្កើនល្បឿនប្រតិកម្មគីមីបានមួយភាគធំ ។ វាអាចបង្កើនល្បឿនប្រតិកម្មគីមីផ្សេងៗ ។ អង់ស៊ីមខ្លះអាចបំបែកស៊ុបស្ត្រាតរាប់លានម៉ូលគុលតែក្នុងមួយវិនាទី ។ អង់ស៊ីមមួយមានអំពើតែទៅលើស៊ុបស្ត្រាតមួយ ។ វាជាប្រូតេអ៊ីនយថាប្រភេទ ។ អង់ស៊ីមមានដំណើរការប្រសើរបំផុតនៅពេលសីតុណ្ហភាពខ្ពស់ ។ កាលណាសីតុណ្ហភាពខ្ពស់ពេកឬទាបពេក អង់ស៊ីមនិងបាត់បង់គុណភាព ។ នៅពេលមានសូលុយស្យុងបាសខ្លាំងឬអាស៊ីតខ្លាំង ក៏អាចធ្វើឱ្យអង់ស៊ីមបាត់បង់គុណភាពដែរ ។ម្យ៉ាងទៀត កាលណាកំហាប់ស៊ុបស្ត្រាតឬកំហាប់អង់ស៊ីមកាន់តែខាប់ ល្បឿនប្រតិកម្មគីមីកាន់តែលឿនឡើង ។ នៅពេលខ្លះ អង់ស៊ីមក៏ត្រូវការកូអង់ស៊ីម ដើម្បីជួយក្នុងប្រតិកម្មគីមី។ កូអង់ស៊ីមភាគច្រើនជាវីតាមីន(ឬជីវជាតិ) ។ សកម្មភាពរបស់អង់ស៊ីមក្នុងប្រតិកម្មភាគច្រើនសុទ្ធតែជាប្រតិកម្មបញ្ច្រាស ។.

សំណួរនិងលំហាត់

  • កំណត់និយមន័យនៃពាក្យអង់ស៊ីម ។
  • តើគេធ្វើចំណែកថ្នាក់ឈ្មោះអង់ស៊ីមរបៀបដូចម្ដេច ?
  • តើគេធ្វើចំណែកថ្នាក់អង់ស៊ីមជាប៉ុន្មានក្រុម ? អ្វីខ្លះ ?
  • ហេតុអ្វីបានជាគេនិយាយថាអង់ស៊ីមជាប្រូតេអ៊ីនយថាប្រភេទ ?
  • ដូចម្តេចដែលហៅថាអ៊ីដ្រូឡាស ? ចូររកឧទាហរណ៍អ៊ីដ្រូឡាសឱ្យបានបី ។
  • ហេតុអ្វីបានជាសីតុណ្ហភាពខ្ពស់ពេកឬទាបពេក អង់ស៊ីមប្រែជាបាត់បង់គុណ?
  • ចូរពណ៌នាពីលក្ខណៈរបស់អង់ស៊ីម ។

ប្រភព៖ សៀវភៅសិក្សាគោលជីវវិទ្យាថ្នាក់ទី១២ សៀវភៅកំណែជីវវិទ្យាថ្នាក់ទី១២

ជំពូកទី៤៖ នាទីប្រូតេអ៊ីនក្នុងសារពាង្គកាយ
ព័ត៌មានអំពីវគ្គសិក្សា
មេរៀន 8
កម្រឹត វិទ្យាល័យ