ជំពូកទី៤៖ នាទីប្រូតេអ៊ីនក្នុងសារពាង្គកាយ , មេរៀនទី២៖ ប្រូតេអ៊ីន
- ការពិពណ៌នា
- មាតិកា
- មតិយោបល់

ជំពូកទី៤៖ នាទីប្រូតេអ៊ីនក្នុងសារពាង្គកាយ
មេរៀនទី២៖ ប្រូតេអ៊ីន
មេរៀនសង្ខេប
+គ្រប់ប្រូតេអ៉ីនសុទ្ធតែជាសមាសធាតុគីមីនៃជីវិត ។ ប្រូតេអ៊ីនមាននាទីដ៏ធំធេងក្នុងសារពាង្គកាយរស់ ។ វាជាម៉ាក្រូម៉ូលេគុលសាំញ៉ាំ ។ ប្រូតេអីុនចូលរួមក្នុងទម្រូវមេតាប៉ូលីស ដំណឹកនាំការការពារនិង កាតាលីករជីវៈ ។ ប៉ូលីប៉ិបទីតជាប៉ូលីមែនៃអាស៊ីអាមីណេ ។ ប្រូតេអុីនមានច្រវ៉ាក់ប៉ូលីប៉ិបទីតមួយច្រើន ។
+គេធ្វើចំណែកថ្នាក់ប្រូតេអ៊ីនដោយផ្អែកលើទម្រង់និងសមាសធាតុរបស់វា ។ ទម្រង់ទី 1 កើតឡើងពីតំណលំដាប់អាស៊ីតអាមីនេសុទ្ធ ហើយជាគ្រឹះនៃព័ត៌មានសេនេទិច ។ អាសុីតអាមីនេនីមួយៗមានអាតូមកាបូននៅកណ្ដាលដែលភ្ជាប់ទៅនឹងបណ្ដុំអាមីនបណ្ដុំកាបូបសៀលនិងរ៉ាឌីកាល់R ។ នៅពេលប្រាក់ប៉ូលីបិបទីតបត់បានជាច្រើនផ្នត់វាបង្កើតបានទម្រង់ទី២រួចទី៣ ។ ទម្រង់ទី៤ ជាប្រូតេអ៉ីនដែលមានច្រវ៉ាក់ប៉ូលីប៉ិបទីតច្រើន ។ ប្រូតេអ៊ីនសរសៃ ជាម៉ូលេគុលវែង មិនរលាក្នុងទឹក ហើយអាចប៉ះបាន ។ ឯតេប្រូតេអ៊ីនគ្រាប់ជាម៉ូលេគុណតូច រាងស៊្វែរ រលាយក្នុងទឹក ។
+មានកត្តាជាច្រើនដែលអាចធ្វើអោយប្រូតេអ៊ីនបាត់បង់គុណភាពពីធម្មជាតិដូចជាអាស៊ីតឬបាសខ្លាំង ភ្នាក់ងារផ្សេងៗ សាប៊ូ កំហាប់អំបិល លោហធាតុធ្ងន់ បម្រែបម្រួលសីតុណ្ហភាព និង ចលនាមេកានិច ។
សំណួរ
- ដូចម្ដេចដែលហៅថាប្រូតេអ៊ីនងាយ ?
- ដូចម្ដេចដែលហៅថាប្រូតេអ៊ីនសាំញុំា ?
- ដូចម្តេចដែលហៅថា ចំណងប៉ិបទីត?
- តើប្រូតេអ៊ីនមាននាទីអ្វីខ្លះ ?
- ដូចម្តេចដែលហៅថា អង់ដូស៊ីតូស ?
- ដូចម្តេចដែលហៅថា អ៊ិចសូស៊ីតូស ?
- ដូចម្ដេចដែលហៅថា ក្រុមប្រូស្តេទិច? ចូររកឧទាហរណ៍ក្រុមប្រូស្តេទិចឲ្យបាន៣។
- តើកត្តាអ្វីខ្លះដែលអាចធ្វើឲ្យប្រូតេអ៊ីនបាត់បង់គុណភាពបាន?
- ហេតុអ្វីបានជាសាប៊ូអាចធ្វើអោយច្រវាក់ប៉ូលីប៉ិបទីតរលា?
ប្រភព៖ សៀវភៅសិក្សាគោលជីវវិទ្យាថ្នាក់ទី១២ សៀវភៅកំណែជីវវិទ្យាថ្នាក់ទី១២
-
2ដូចម្ដេចដែលហៅថាប្រូតេអ៊ីនងាយ ?
-
3ដូចម្ដេចដែលហៅថាប្រូតេអ៊ីនសាំញុំា ?
-
4ដូចម្តេចដែលហៅថា ចំណងប៉ិបទីត?
-
5តើប្រូតេអ៊ីនមាននាទីអ្វីខ្លះ ?
-
6ដូចម្តេចដែលហៅថា អង់ដូស៊ីតូស ?
-
7ដូចម្តេចដែលហៅថា អ៊ិចសូស៊ីតូស ?
-
8ដូចម្ដេចដែលហៅថា ក្រុមប្រូស្តេទិច? ចូររកឧទាហរណ៍ក្រុមប្រូស្តេទិចឲ្យបាន៣។
-
9តើកត្តាអ្វីខ្លះដែលអាចធ្វើឲ្យប្រូតេអ៊ីនបាត់បង់គុណភាពបាន?
-
10ហេតុអ្វីបានជាសាប៊ូអាចធ្វើអោយច្រវាក់ប៉ូលីប៉ិបទីតរលា?