Khmerrean.com

Tel: 093 561625

Working: 8.00 AM - 5.00 PM

ជំពូកទី៤៖ នាទីប្រូតេអ៊ីនក្នុងសារពាង្គកាយ , មេរៀនទី១៖ អាស៊ីតអាមីនេ

គ្រូបង្រៀន
ជីវវិទ្យា
2 សិស្ស បានចុះឈ្មោះ
0
​ មតិយោបល់
  • ការពិពណ៌នា
  • មាតិកា
  • មតិយោបល់
ជីវវិទ្យា មេរៀនសង្ខេប ថ្នាក់ទី១០,១១,១២

ជំពូកទី៤៖ នាទីប្រូតេអ៊ីនក្នុងសារពាង្គកាយ

មេរៀនទី១៖ អាស៊ីតអាមីនេ

មេរៀនសង្ខេប

  • គ្រប់សកម្មភាពទាំងអស់របស់សារពាង្គកាយរស់ ត្រូវការប្រូតេអ៊ីនជាចាំបាច់ វាជាសមាសធាតុគ្រឹះនៃជីវិត ។ ប្រូតេអ៊ីនជាសារធាតុសាំញ៉ាំដែលផ្ទុកកាបូនអ៊ីដ្រូសែន អុកស៊ីសែន និងអាសូត ជួនកាលមានផូស្វាតនិងស្ពាន់ធ័រផងដែរ ។ សមាសធាតុគ្រឹះរបស់ប្រូតេអ៊ីនជាសារធាតុងាយគឺ អាស៊ីតអាមីណេ ។ អាស៊ីតអាមីណេនីមួយៗផ្សំឡើងដោយបណ្តុំអាមី បណ្តុំកាបុកស៊ីល និងរ៉ាឌីកាល់ R ។ ក្នុងសារពាង្គកាយមនុស្ស មានអាស៊ីតអាមីណេប្រហែល ២០ ប្រភេទខុសៗគា្ន ។អាស៊ីតអាមីណេទាំង២០ ប្រភេទនេះខុសគ្នាដោយសាររ៉ាឌីកាល់ (R) ។
  • ចំណងដែលចងភ្ជាប់អាស៊ីតអាមីណេពីមួយទៅមួយ ហៅថាចំណងប៉ិបទីត ។ នៅពលអាស៊ីតអាមីណេពីរភ្ជាប់គ្នា វាត្រូវបាត់បង់ទឹកមួយម៉ូលេគុល ។ នៅពេលអាស៊ីតអាមីណេច្រើនភ្ជាប់គា្នបង្កើតបានជាច្រវាក់ប៉ូលីប៉ិបទីត ។ ច្រវាក់ប៉ូលីប៉ិបទីតច្រើនបង្កើតជាទម្រង់ផ្សេងៗនៃប្រូតេអ៊ីន ។ តំណលំដាប់អាស៊ីតអាមីណេជាអ្នកកំណត់ទម្រង់និងនាទីរបស់ប្រូតេអ៊ីន ។

សំណួរ

  • ដូចម្តេចដែលហៅថាប៉ិបទីត ? ចំណងប៉ិបទីត ?
  • ហេតុអ្វីបានជាគេនិយាយថា អាស៊ីតអាមីនជាសារធាតុចំណូលទឹក ?
  • តើម៉ូលេគុលអាស៊ីតអាមីននីមួយៗផ្សំឡើងពីអ្វីខ្លះ ?ចូរសរសេររូបមន្តទូទៅរបស់អាស៊ីតអាមីណេ។
  • ហេតុអ្វីបានគេនិយាយថា តំណលំដាប់អាស៊ីតអាមីណេកំណត់ទម្រង់និងនាទីរបស់ប្រូតេអ៊ីន ?
  • ចូរសរសេរីរូបមន្តឌីប៉ិបទីតដែលកើតឡើងពីការភ្ជាប់រវាងអាស៊ីតអាមីណេពីរ ។

ប្រភព៖ សៀវភៅសិក្សាគោលជីវវិទ្យាថ្នាក់ទី១២ សៀវភៅកំណែជីវវិទ្យាថ្នាក់ទី១២

ព័ត៌មានអំពីវគ្គសិក្សា
មេរៀន 7
កម្រឹត វិទ្យាល័យ