ជំពូកទី៤៖ ជីវវិទ្យាមនុស្ស , មេរៀនទី២៖ ប្រព័ន្ធសាច់ដុំ
- ការពិពណ៌នា
- មាតិកា
- មតិយោបល់
ជំពូកទី៤៖ ជីវវិទ្យាមនុស្ស
មេរៀនទី២៖ ប្រព័ន្ធសាច់ដុំ
មេរៀនសង្ខេប
+ក្នុងសារពាង្គកាយមានជាលិកាសាច់ដុំបែកភេទ ជាលិកាសាច់ដុំជាប់ឆ្អឹង សាច់ដុំរលីង និង សាច់ដុំបេះដូង ។ សាច់ដុំជាប់ឆ្អឹងជាសាច់ដុំឆន្ទៈ ចំណែកឯសាច់ដុំរលីងនិងសាច់ដុំបេះដូងជាសាច់ដុំអឆន្ទ: ។
+សាច់ដុំមាននាទីកន្ត្រាក់បង្កើតចលនា ។ សាច់ដុំជាប់ឆ្អឹងធ្វើការជាគូរ ។ កាលណាសាច់ដុំមួយកន្ត្រាក់សាច់ដុំមួយទៀតដែលជាគូត្រូវរលា ហើយត្រឡប់មកសភាពដើមវិញ ។
+សាច់ដុំធ្វើការត្រូវការថាមពលដែលបានមកពីអុកសុីតកម្មនៃគ្លុយកូស ។ ប្រភពគ្លុយកូសមានក្នុងអាហារនិងផ្លែឈើ ។
+លំហាត់ប្រាណទៀងទាត់ធ្វើឲ្យសាច់ដុំរឹងមាំ ។
សំណួរ ចម្លើយ
- តើជាលិកាសាច់ដុំមានប៉ុន្មានប្រភេទ ? អ្វីខ្លះ ?
- ចូរពន្យល់អំពីរបៀបធ្វើការជាគូនៃសាច់ដុំ ?
- នៅពេលកន្ត្រាក់ទៅកោសិកាសាច់ដុំបានថាមពលពីណា ?
- ដូចម្ដេចហៅថា សាច់ដុំឆន្ទ: ? សាច់ដុំអឆន្ទ: ?
ប្រភព៖ សៀវភៅសិក្សាគោលជីវវិទ្យាថ្នាក់ទី១០ សៀវភៅកំណែជីវវិទ្យាថ្នាក់ទី១០
សូមចូល, គណនីរបស់អ្នក ដើម្បីផ្តល់ការវាយតម្លៃ