Khmerrean.com

Tel: 093 561625

Working: 8.00 AM - 5.00 PM

ជំពូកទី៣៖ មេតាប៉ូលីស , មេរៀនទី១៖ រស្មីសំយោគ

គ្រូបង្រៀន
ជីវវិទ្យា
29 សិស្ស បានចុះឈ្មោះ
0
​ មតិយោបល់
  • ការពិពណ៌នា
  • មាតិកា
  • មតិយោបល់
ជីវវិទ្យា មេរៀនសង្ខេប ថ្នាក់ទី១០,១១,១២

ជំពូកទី៣៖ មេតាប៉ូលីស

មេរៀនទី១៖ រស្មីសំយោគ

មេរៀនសង្ខេប

・ ភាវៈរស់ស្ទើរទាំងអស់ទទួលបានថាមពលដោយផ្ទាល់និងប្រយោលពីថាមពលពន្លឺព្រះអាទិត្យដែលចាប់យកក្នុងរយៈពេលធ្វើរស្មីសំយោគ ។

រស្មីសំយោគជាដំណើរការដែលកោសិកាចាប់យកថាមពលពន្លឺព្រះអាទិត្យ ហើយប្រើប្រាស់ថាមពលនេះដើម្បីផលិតអាហារ ។ សារពាង្គកាយដែលអាចផលិតអាហារដោយខ្លួនវាផ្ទាល់ហៅថា ស្វ័យជីព ។ សារពាង្គកាយដែលស៊ីសារពាង្គកាយដទៃទៀតជាអាហារហៅថាបរជីព ។ក្នុងពេលធ្វើរស្មីសំយោគ រុក្ខជាតិនិងសារពាង្គកាយមួយចំនួនផ្សេងទៀតប្រើប្រាស់ថាមពលពន្លឺព្រះអាទិត្យ ដើម្បីបំប្លែងឧស្ម័នកាបូនិច (CO₂)និងទឹកឱ្យទៅជាឧស្ម័នអុកស៊ីសែន(O₂) និងស្ករ ( C6H12O6)។

សំណួរ ចម្លើយ

  • ហេតុអ្វីបានជាភាវៈរស់ត្រូវការថាមពល?
  • តើរុក្ខជាតិទទួលបានថាមពលយ៉ាងដូចម្តេច ?
  • ចូរសរសេរសមីការសង្ខេបអំពីដំណើររស្មីសំយោគ ។
  • តើសារធាតុចាំបាច់សម្រាប់រស្មីសំយោគមានអ្វីខ្លះ ?
  • តើផលិតផលរបស់រស្មីសំយោគមានអ្វីខ្លះ ?

ប្រភព៖ សៀវភៅសិក្សាគោលជីវវិទ្យាថ្នាក់ទី១០ សៀវភៅកំណែជីវវិទ្យាថ្នាក់ទី១០

ព័ត៌មានអំពីវគ្គសិក្សា
មេរៀន 6
កម្រឹត វិទ្យាល័យ