ជំពូកទី៣៖ ប្រព័ន្ធស៊ាំ , មេរៀនទី២៖ ប្រព័ន្ធប្រព័ន្ធស៊ាំ
- ការពិពណ៌នា
- មាតិកា
- មតិយោបល់
ជំពូកទី៣៖ ប្រព័ន្ធស៊ាំ
មេរៀនទី២៖ ប្រព័ន្ធស៊ាំ
១. តំណបស៊ាំ
២. ប្រភេទនៃភាពស៊ាំ
៣. វ៉ាក់សាំងឬថ្នាំបង្ការរោគ
៤. អេដស៍និងប្រព័ន្ធស៊ាំ
៥. វិធីថែរក្សាសុខភាពឧ្យិបានល្អ
៦. ឥរិយាបថនាំអោយមានសុខភាពល្អ
មេរៀនសង្ខេប
សមត្ថភាពរបស់សារពាង្គកាយធន់ទៅនឹងជំងឺពិសេសណាមួយភាពស៊ាំ ។ ភាពស៊ាំមានពីរប្រភេទ គឺភាពស៊ាំអកម្មនិងភាពសាំសកម្ម ។ ភាពស៊ាំអកម្ម គឺសារពាង្គកាយទទួលបានអង់ទីករពីឈាមរបស់មនុស្សម្នាក់ផ្សេងទៀត ឬពីរបស់សត្វណាមួយ ភាពស៊ាំសកម្មគឺជាភាពស៊ាំដែលសារពាង្គកាយផលិតអង់ទីករផ្ទាល់របស់ខ្លួន ដើម្បីប្រឆាំងទប់ទល់នឹងអង់ទីសែនរបស់មេរោគ ។ វ៉ាក់សាំង ជាសារធាតុដែលបង្កើតភាពស៊ាំរបស់សារពាង្គកាយ ។ តាមធម្មតាវាក់សាំងមានផ្ទុកអង់ទីសែនងាប់ ឬខ្សោយដែលខ្មោចគោលិកាសឱ្យផលិតអង់ទីករប្រឆាំងនឹងវា។ តាមធម្មតាអង់ទីករត្រូវបានផលិតជាលើកទីមួយតែមួយដងប៉ុណ្ណោះ បន្ទាប់មកវាអាចបង្កើតយ៉ាងរហ័សនិងគ្រប់ពេល ។ ដែលអង់ទីសែននៃភ្នាក់ងារបង្កជំងឺនោះ ជ្រៀតចូលក្នុងសារពាង្គកាយម្តងទៀត ។ វីរុស HIV បំផ្លាញប្រព័ន្ធស៊ាំរបស់សារពាង្គកាយ ។ ដូចនេះនៅពេលភ្នាក់ងារបង្កជំងឺផ្សេងៗជ្រៀតចូលក្នុងសារពាង្គកាយប្រព័ន្ឋស៊ាំគ្មានសមត្ថភាពប្រឆាំងទេហើយសារពាង្គកាយធ្លាក់ខ្លួនឈឺដោយសារមេរោតឱកាសនិយម ។
សំណួរ
១. តើប្រព័ន្ធសុំាបង្កឡើងពីអ្វិខ្លះ ?
២. ភាពសុំាគឺជាអ្វី ?
៣. តើភាពសុំាអកម្មនិងភាពសុំាសកម្មខុសគ្នាដូចម្តេច ?
៤. តើមានអ្វីកើតឡើង នៅពេលមានតំណបរលាក ? ចូរពណ៌នា
៥. នៅក្នុងសារពាង្គកាយរបស់មនុស្ស តើអង់ទីករកើតឡើងយ៉ាងដូចម្តេច ?
៦. ហេតុអ្វីបានជាអ្នកត្រូវសំអាត និងរុំកំណាត់នៅពេលមានរបួស ?
៧. ហេតុអ្វីបានជាអ្នកមិនត្រូវទៅសាលារៀននៅពេលមានជំងឺផ្តាសាយ ?
៨. ឧបមាថារោមញ័រត្រូវបានបំផ្លាញ ។ តើបញ្ហានេះមានឥទ្ធិពលលើសារពាង្គកាយយ៉ាងដូចម្តេចដែរ ?
៩. ហេតុអ្វីបានជាអ្នកមានជំងឺកញ្ជឹ្រលតែម្តងគត់ ក្នុងមួយជីវិត ?
១០. ប្រសិនបើអ្នកបរិភោគអាហារ មានផ្ទុកមេរោគតើសារពាង្គកាយអាចមានតំណបដូចម្តេចដែរ ?
១១. រវាងភាពសុំាអសកម្មសិប្បនិមិត្ម និងភាពសុំាសកម្មសិប្បនិម្មតិ តើមានលក្ខណៈខុសគ្នាដូចម្តេច ?
១២. ចូរពណ៌នាពីលក្ខណៈខុសគ្នា រវាងអង់ទីករនិងអង់ទីសែន ។
១៣. តើវីរុស HIV វាយប្រហារប្រព័ន្ធសុំាយ៉ាងដូចម្តេច ?
១៤. ការទួលថ្នាំបង្ការ និងការរង់ចាំរហូតដល់មានភាពសុំា តើមួយណាមួយប្រសើរ ?
១៥. រវាងទារកបៅដោះម្តាយនិង ទារកបៅទឹកដោះគោតើមានប្រយោជន៍ដូចគ្នាឬទេ ? ព្រោះអ្វី ?
១៦. តើវ៉ាក់សាំងជួយបង្ការជំងឺដូចម្តេច ?
ប្រភព៖ សៀវភៅសិក្សាគោលជីវវិទ្យាថ្នាក់ទី៩ សៀវភៅកំណែជីវវិទ្យាថ្នាក់ទី៩
-
2តើប្រព័ន្ធសុំាបង្កឡើងពីអ្វិខ្លះ ?
-
3ភាពសុំាគឺជាអ្វី ?
-
4តើភាពសុំាអកម្មនិងភាពសុំាសកម្មខុសគ្នាដូចម្តេច ?
-
5តើមានអ្វីកើតឡើងនៅពេលមានតំណបរលាក ? ចូរពណ៌នា ។
-
6នៅក្នុងសារពាង្គកាយរបស់មនុស្ស តើអង់ទីករកើតឡើងយ៉ាងដូចម្តេច ?
-
7ហេតុអ្វីបានជាអ្នកត្រូវសំអាត និងរុំកំណាត់នៅពេលមានរបួស ?
-
8ហេតុអ្វីបានជាអ្នកមិនត្រូវទៅសាលារៀននៅពេលមានជំងឺផ្តាសាយ ?
-
9ឧបមាថារោមញ័រត្រូវបានបំផ្លាញ ។ តើបញ្ហានេះមានឥទ្ធិពលលើសារពាង្គកាយយ៉ាងដូចម្តេចដែរ ?
-
10ហេតុអ្វីបានជាអ្នកមានជំងឺកញ្ជឹ្រលតែម្តងគត់ ក្នុងមួយជីវិត ?
-
11ប្រសិនបើអ្នកបរិភោគអាហារ មានផ្ទុកមេរោគតើសារពាង្គកាយអាចមានតំណបដូចម្តេចដែរ ?
-
12រវាងភាពសុំាអសកម្មសិប្បនិមិត្ម និងភាពសុំាសកម្មសិប្បនិម្មតិ តើមានលក្ខណៈខុសគ្នាដូចម្តេច ?
-
13ចូរពណ៌នាពីលក្ខណៈខុសគ្នា រវាងអង់ទីករនិងអង់ទីសែន ។
-
14តើវីរុស HIV វាយប្រហារប្រព័ន្ធសុំាយ៉ាងដូចម្តេច ?
-
15ការទទួលថ្នាំបង្ការ និងការរង់ចាំរហូតដល់មានភាពសុំា តើមួយណាមួយប្រសើរ ?
-
16រវាងទារកបៅដោះម្តាយ និងទារកបៅទឹកដោះគោ តើមានប្រយោជន៍ដូចគ្នាឬទេ ? ព្រោះអ្វី ?
-
17តើវ៉ាក់សាំងជួយបង្ការជំងឺដូចម្តេច ?