ជំពូកទី៣៖ តារា កាឡាក់ស៊ី និងសកល , មេរៀនទី៤៖ ការរីកនៃសកល
- ការពិពណ៌នា
- មាតិកា
- មតិយោបល់
ជំពូកទី៣៖ តារា កាឡាក់ស៊ី និងសកល
មេរៀនទី៤៖ ការរីកនៃសកល
មេរៀនសង្ខេប
តារាវិទូជឿថា សកលកើតឡើងកាលពីរាប់រយកោដិឆ្នាំមុនពីបន្ទុះមួយហៅថា ប៊ិកបាង ។បន្ទាប់ពីមានបន្ទុនោះមក ទំហំសកលបានរីកធំឡើងៗ ហើយបច្ចុប្បន្ននេះវាមានទំហំធំជាងពីមុនរាប់រយកោដិដង ។ តារាវិទូអះអាងថាកម្លាំងដែលបង្កើនល្បឿនរឺកនៃសកលគឺជាថាមពលងងឹត ។
សកលត្រជាក់បន្តិចម្តងៗនៅពេលវារីក ហើយអាតូមបានកើតឡើងបន្ទាប់ពីរយៈពេលពីរបីសែនឆ្នាំក្រោយ។ តារានឹង និងកាឡាក់ស៊ីដំបូងបានកើតឡើងបន្ទាប់ពីបន្ទុះប៊ីកបាងរយៈពេលប្រហែល 2០០លានឆ្នាំ ។រូបធាតុផ្ទុះចេញពីបន្ទុះប៊ិកបាងនៅតែធ្វើចលនាចេញឆ្ងាញ ហើយមានថាមពលនៅសេសសល់បន្ទាត់ពីផ្ទុះ។
តារាវិទូប៉ាន់ស្មានដឹងថា សកលផ្សំឡើងពីរូបធាតុងងឹតប្រហែល 23% ។ គេពុំអាចសង្កតឃើញវាដោយផ្ទាល់បានទេ ប៉ុន្តែគេអាចឃើញវាតាមរយះឥទ្ធិពលនៃទំនាញរបស់វាទៅលើអង្គផ្សេងទៀត។ តារាវិទូនៅតែពុំទាន់ដឹងច្បាស់អំពីរូបធាតុងងឹតនៅឡើយដូចជារូបធាតុដែលវាផ្សំឡើងនិងទីតាំងដែលវាស្ថិតនៅ ។
សំណួរ
- តើប៊ិកបាងគឺជាអ្វី ? តើវាកើតឡើងនៅពេលណា ?
- ចូររៀបរាប់ភស្តុតាងពីរយ៉ាងដែលគាំទ្រទ្រឹស្ដីប៊ិកបាង ។
- តើរូបធាតុងងឹតគឺជាអ្វី ? តើអ្នកវិទ្យាសាស្ត្រដឹងអំពីវត្តមាននៃរូបធាតុនេះដូចម្ដេច ?
- តើអ្នកវិទ្យាសាស្ត្រដឹងថាសកលនៅតែបន្តរីកជានិរន្តរ៍តាមរយះភស្តុតាងអ្វី ?
ប្រភព៖ សៀវភៅសិក្សាគោលផែនដីវិទ្យាថ្នាក់ទី១២ សៀវភៅកំណែផែនដីវិទ្យាថ្នាក់ទី១២