Khmerrean.com

Tel: 093 561625

Working: 8.00 AM - 5.00 PM

ជំពូកទី៣៖ តារា កាឡាក់ស៊ី និងសកល , មេរៀនទី២៖ តារានឹង

គ្រូបង្រៀន
លោកគ្រូ អ៊ី
6 សិស្ស បានចុះឈ្មោះ
0
​ មតិយោបល់
  • ការពិពណ៌នា
  • មាតិកា
  • មតិយោបល់
ផែនដីវិទ្យា សំណួរ ចម្លើយ ថ្នាក់ទី១០,១១,១២

ជំពូកទី៣៖ តារា កាឡាក់ស៊ី និងសកល

មេរៀនទី២៖ តារានឹង

មេរៀនសង្ខេប

  • ចំណុចពន្លឺជាច្រើននៅលើមេឃ ខ្លះបញ្ចេញពន្លឺដោយខ្លួនឯង ហើយខ្លះទៀតទទួលពន្លឺពីគេ ។តារាដែលបញ្ចេញពន្លឺដោយខ្លួនឯងហៅថា តារានិង ហើយអង្គដែលទទួលពន្លឺពីគេអាចជាភពឬផ្កាយដុះកន្ទុយ ។តារាវិទូចាត់ថ្នាក់តារានិងដោយផ្អែកលើលក្ខណៈរូបដូចជា ពណ៌ សីតុណ្ហភាព ទំហំ សមាសធាតុផ្សំ និងពន្លឺ ។
  • ពន្លឺរបស់តារាខុសៗគ្នាអាស្រ័យលើទំហំនិងសីតុណ្ហភាព ហើយមណ្ឌលផូតូគឺជាប្រភពបញ្ចេញពន្លឺ ។ ពន្លឺតារាមើលពីផែនដីអាស្រ័យនិងចម្ងាយពីផែនដីនិងពន្លឺពិតប្រាកដរបស់វា។ គេអាចពណ៌នាពន្លឺរបស់វាតាមវិធីពីរយ៉ាងគឺពន្លឺមើលឃើញនិងពន្លឺជាក់ស្ដែង ។
  • តារាវិទូប្រើប្រាស់ដ្យាក្រាម H-Rដើម្បីធ្វើចំណាត់ថ្នាក់តារានិងនិងស្វែងយល់ពីការប្រែប្រួលនៃតារា តារាជាង 90% ស្ថិតក្នុងប្រភេទស៊េរីលំដាប់មេ តារាពណ៌ខៀវក្ដៅនៅផ្នែកខាងឆ្វេងតារាក្រហមត្រជាក់នៅផ្នែកខាងស្តាំ តារាភ្លឺជាងគស្ថិតនៅផ្នែកខាងលើ ហើយតារាស្រអាប់ស្ថិតនៅផ្នែកខាងក្រោមនៃដ្យាក្រាម។
  • តារានឹងតែងតែកើតឆ្លងកាត់វដ្ដជីវិតនិងស្លាប់ទៅវិញ។ តារានឹងទាំងអស់កើតឡើងពឺណេប៊ុយឡា។ តារាមានម៉ាសតូចមានជីវិតវែងជាងតារាមានម៉ាសធំ នៅពេលតារាអស់ថាមពលស្នួលរបស់វារួញ ហើយផ្នែកខាងក្រៅរីក ។ នៅពេលតារានឹងប្រើឥន្ធនៈអស់ វានឹងក្លាយជាតារាក្រេសពណ៏ស តារាណឺត្រុង ឬប្រហោងខ្មៅ ។

សំណួរ

  • តើលក្ខណៈបីយ៉ាងដែលអ្នកវិទ្យាសាស្ត្រប្រើនៅក្នុងការធ្វើចំណាត់ថ្នាក់តារាមានអ្វីខ្លះ ?
  • តើពន្លឺមើលឃើញនិងពន្លឺជាក់ស្ដែងខុសគ្នាដូចម្តេច ?
  • តារា A និងតារា Bមានពន្លឺមើលឃើញស្មើគ្នា ប៉ុន្តែតារា A ស្ថិតនៅឆ្ងាយជាងតារា Bពីរដង។តើតារាមួយណាមានពន្លឺជាក់ស្ដែងខ្លាំងជាង ? ចូរពន្យល់ ។
  • តើណេប៊ុយឡាគឺជាអ្វី ?
  • តើតារានឹងកើតឡើងដូចម្ដេច ?
  • តើកត្តាអ្វីខ្លះកំណត់ជីវិតតារានឹង ?
  • តើតារាក្រិសពណ៏សគឺជាអ្វី ? តើវាខុសពីតារាណឺត្រុងដូចម្ដេចខ្លះ ?
  • ហេតុអ្វីបានជាតារាខ្លះក្លាយជាតារាក្រិសពណ៌ស ហើយតារាខ្លះក្លាយជាតារាណឺត្រុងឬប្រហោងខ្មៅ?
  • តើព្រះអាទិត្យនឹងទៅជាយ៉ាងណា ប្រសិនបើវាប្រើឥន្ធនៈអស់ ?

ប្រភព៖ សៀវភៅសិក្សាគោលផែនដីវិទ្យាថ្នាក់ទី១២ សៀវភៅកំណែផែនដីវិទ្យាថ្នាក់ទី១២

ជំពូកទី៣៖ តារា កាឡាក់ស៊ី និងសកល
សំណួរ ចម្លើយ
ព័ត៌មានអំពីវគ្គសិក្សា
មេរៀន 10
កម្រឹត វិទ្យាល័យ