Khmerrean.com

Tel: 093 561625

Working: 8.00 AM - 5.00 PM

ជំពូកទី៣៖ តារា កាឡាក់ស៊ី និងសកល , មេរៀនទី១៖ ការស្រាវជ្រាវពីសកល

គ្រូបង្រៀន
លោកគ្រូ អ៊ី
1 student បានចុះឈ្មោះ
0
​ មតិយោបល់
  • ការពិពណ៌នា
  • មាតិកា
  • មតិយោបល់
ផែនដីវិទ្យា សំណួរ ចម្លើយ ថ្នាក់ទី១០,១១,១២

ជំពូកទី៣៖ តារា កាឡាក់ស៊ី និងសកល

មេរៀនទី១៖ ការស្រាវជ្រាវពីសកល

មេរៀនសង្ខេប

+ដើម្បីសង្កេតមេឃឲ្យកាន់តែលម្អិតតារាវិទូប្រើប្រាស់តេឡេទស្សន៍ ទាំងនៅផែនដីនិងក្នុងលំហ ។ គេចេះតេឡេទស្សន៍ជាពីរប្រភេទ គឺតេឡេទស្សន៍ចំណាំងបែរ និងតេឡេទស្សន៍ចំណាំងផ្លាត ។ បរិយាការណ៍អាចជាឧបសគ្គក្នុងការសង្កេតមេឃ រួមមាន ពន្លឺនិង ចំហាយទឹក ។ អ្នកវិទ្យាសាស្រ្តប្រើប្រាស់តេឡេទស្សន៍ផ្សេងៗគ្នា ដើម្បីសិក្សារំភាយរស្មីអេឡិចត្រូម៉ាញេទិចបញ្ចេញពីតារានិងអង្គដទៃទៀត ។

+សហភាពសូវៀត និង អាមេរិកគឺជាប្រទេសដែលមានប្រវត្តិស្រាវជ្រាវអំពីលំហមុនគេ ហើយអង្គដែលមានមនុស្សបានទៅដល់ព្រះចន្ទ ។ គេបង្កើតស្ថានីយអវកាសអន្តរជាតិឡើងក្នុងគោលបំណងធ្វើការពិសោធន៍វិទ្យាសាស្ត្រអវកាស និងបង្កើតបច្ចេកវិទ្យាថ្មីៗ ដោយមានការចូលរួមពីបណ្ដាប្រទេសជាច្រើន រួមមានសហរដ្ឋអាមេរិក រុស្ស៊ី ជប៉ុន កាណាដា និង បណ្ដាប្រទេសជាច្រើនទៀតនៅអ៉ឺរ៉ុប ។

+គេរំពឹងថាលំហអាចផ្ដល់ធនធានរ៉ែច្រើនក្រៃលែង អីុដ្រូសែនសម្រាប់ថាមពលនុយក្លេអ៊ែរ ទីកន្លែងសាងសង់រោងចក្រ និង ការពារពីភពផែនដីពីការប៉ះទង្គិច ។

សំណួរ

  • ចូរធ្វើការប្រៀបធៀបតេឡេទស្សន៍ចំណាំងបែរនិងតេឡេទស្សន៍ចំណាំងផ្លាត ។
  • តើបរិយាកាសជះឥទ្ធិពលដល់ការសង្កេតតារាដូចម្ដេចខ្លះ? តើតារាវិទូត្រូវធ្វើដូចម្ដេចដើម្បីដោះស្រាយបញ្ហាទាំងនេះ ?
  • តើជនដំបូងគេឈ្មោះអ្វីនៅប្រទេសណាដែលបានធ្វើដំណើរតាមគន្លងជុំវិញផែនដី ?
  • ចូលរៀបរាប់ប្រវត្តិនៃការបង្កើតស្ថានីយ៍អាវកាសអន្តរជាតិនិងសារៈប្រយោជន៍របស់វា ។
  • តើអវកាសយានិកណាខ្លះបានទៅដល់ឋានព្រះចន្ទមុនគេ ? តើបេសកម្មទាំងឡាយទៅកាន់ព្រះចន្ទមានប្រយោជន៍ចំពោះវិទ្យាសាស្ត្រលំហដូចម្ដេចខ្លះ ?

ប្រភព៖ សៀវភៅសិក្សាគោលផែនដីវិទ្យាថ្នាក់ទី១២ សៀវភៅកំណែផែនដីវិទ្យាថ្នាក់ទី១២

ព័ត៌មានអំពីវគ្គសិក្សា
មេរៀន 6
កម្រឹត វិទ្យាល័យ