ជំពូកទី៣៖ តម្រូវផ្សេងៗរបស់សារពាង្គកាយ , មេរៀនទី៣៖ ប្រព័ន្ធអង់ដូគ្រីន
គ្រូបង្រៀន
ជីវវិទ្យា
- ការពិពណ៌នា
- មាតិកា
- មតិយោបល់
ជំពូកទី៣៖ តម្រូវផ្សេងៗរបស់សារពាង្គកាយ
មេរៀនទី៣៖ ប្រព័ន្ធអង់ដូគ្រីន
មេរៀនសង្ខេប
- ក្រពេញមានពីរប្រភេទ ។ ក្រពេញអ៊ិចសូគ្រីនបញ្ចេញរសតាមបំពង់នាំនិងក្រពេញអង់ដូគ្រីនបញ្ចេញអរម៉ូនទៅក្នុងចរន្តឈាមដោយផ្ទាល់ ។ អរម៉ូនជាសារធាតុគីមី ដែលមានឥទ្ធិពលទៅលើមេតាបូលីសនៃកោសិកាគោលដៅ ។
- អរម៉ូនមានពីរក្រុម : អរម៉ូនប៉ិបទីតនិងអរម៉ូនស្តេរ៉ូអ៉ីត ។ អរម៉ូនប៉ិបទីតធ្វើឱ្យអង់ស៊ីមក្នុងកោសិកាគោលដៅសកម្មឡើង ។ អរម៉ូនស្ដេរ៉ូអ៉៏តតភ្ញោចសែនក្នុងកោសិកាគោលដៅសកម្មឡើងដើម្បីសំយោគប្រូតេអ៊ីនចាំបាច់ ។
- សកម្មភាពរបស់ក្រពេញអង់ដូគ្រីនត្រូវបានត្រួតពិនិត្យដោយចលនការតំណបតឡប់អវិជ្ជមាន តាមរយៈតំណបត្រឡប់អវិជ្ជមាន កំហាប់របស់សារធាតុមួយចំនួននៅក្នុងឈាមពន្លឿន ឬបង្អាក់របញ្ចេញរបស់ពេញ ។
- អ៊ីប៉ូតាឡាមុសផលិតអរម៉ូនពីរគឺ ADH និងអុកស៊ីតូស៊ីន ដែលត្រូវបានស្ដុកទុកក្នុងអ៊ីប៉ូភីសក្រោយ ។ ADH ភ្ញោចតម្រងនោមឱ្យមានជម្រាបទឹកចេញឡើងវិញ ។ ឯអុកស៊ីតូស៊ីនភ្ញោចស្បូនឱ្យកន្ត្រាក់ក្នុងរយៈពេលសម្រាលកូន ។
- អ៊ីប៉ូភីសមុខផលិតយ៉ាងតិចអរម៉ូន6 បែប ។ GH ជំរុញការលូតលាស់នៃសារពាង្គកាយ ។ប្រូឡាក់ទីនជំរុញការលូតលាស់ទ្រូងនិងផលិតទឹកដោះបន្ទាប់ពីសម្រាលកូន ។ MSH ភ្ញោចចកោសិកាមេឡាណូស៊ីតនៃស្បែកឱ្យផលិតមេឡានីន ។ TSH ភ្ញោចចក្រពេញទីរ៉ូអ៉ីតឱ្យផលិតទីរ៉ុកស៊ីន ACTH ភ្ញោចករតិចលើតម្រងនោមឱ្យផលិតអរម៉ូនករទីសូល ។
- ក្រពេញទីរ៉ូអ៉ីតតម្រូវអត្រាមេតាបូលីសកោសិកានិងបន្ថយកម្រិតកាល់ស្យូមនៅក្នុងឈាម ។អរម៉ូនប៉ារ៉ាទីរ៉ូអ៉ីតតម្រូវមេតាបូលីសកាល់ស្យូមនិងផូស្វាត ។
- ក្រពេញខួរលើតម្រងនោមបញ្ចេញអេពីណេព្រីននិងណូអេពីណេព្រីនដែលនាំមកនូវតំណបជាមួយប្រតិកម្មទប់ទល់និងគេចចេញ ។
- ករតិចលើតម្រងនោមផលិតករទីសូលនិងអាល់ដូស្តេរ៉ូន ។ ករទីសូលភ្ញោចអ៉ីដ្រូលីសប្រូតេអ៊ីននិងលីពីតឱ្យទៅជាអាស៊ីតអាមីណេនិងអាស៊ីតខ្លាញ់ បន្ទាប់មកបំប្លែងជាគ្លុយស៊ីត ។ ករណីនេះបង្កើនកម្រិតស្លុយកូសក្នុងឈាម ។ អាល់ដូស្តេរ៉ូនធ្វើឱ្យតម្រងនោមមានជម្រាបសូដ្យូមចេញវិញ និង បញ្ចេញប៉ូតាស្យូមចោល ។+លំពែងផលិតអាំងស៊ុយលីននិងគ្លុយកុង។ អាំងស៊ុយលីនបន្ថយអត្រាគុយកូសក្នុងឈាម ឯគ្លុយកាកុងបង្កើនកម្រិតគ្លុយកូសក្នុងឈាម ។
សំណួរ
- តើប្រព័ន្ធអង់ដូគ្រីនមានអ្វីខ្លះ?
- ចូររាប់ឈ្មោះក្រពេញអង់ដូគ្រីនសំខាន់ៗរបស់មនុស្ស។
- តើអ៊ីប៉ូភីសមានប៉ុន្មានផ្នែក? តើផ្នែកនីមួយៗផលិតអរម៉ូនអ្វីខ្លះ ?
- តើលំពែងផលិតអរម៉ូនអ្វីខ្លះ? តើអរម៉ូននីមួយៗមាននាទីដូចម្តេច?
ប្រភព៖ សៀវភៅសិក្សាគោលជីវវិទ្យាថ្នាក់ទី១២ សៀវភៅកំណែជីវវិទ្យាថ្នាក់ទី១២
សូមចូល, គណនីរបស់អ្នក ដើម្បីផ្តល់ការវាយតម្លៃ