ជំពូកទី២៖ សកល , មេរៀនទី៧៖ អង្គតូចៗក្នុងប្រព័ន្ធព្រះអាទិត្យនិងពពកអត៏
- ការពិពណ៌នា
- មាតិកា
- មតិយោបល់
ជំពូកទី២៖ សកល
មេរៀនទី៧៖ អង្គតូចៗក្នុងប្រព័ន្ធព្រះអាទិត្យនិងពពកអត៏
មេរៀនសង្ខេប
- ផ្កាយដុះកន្ទុយ ជាអង្គតូចៗផ្សំឡើងពីទឹកកក សិលា និងធូលីក្នុងលំហដែលនៅសេសសល់បន្ទាប់ពីកំណកំណើតប្រព័ន្ធព្រះអាទិត្យ។ ផ្កាយព្រះគ្រោះ គឺជាអង្គសិលាដែលមានទំហំតូចៗនិងធ្វើចលនាតាមគន្លងជុំវិញព្រះអាទិត្យ ចន្លោះភពអង្គារនិងភពព្រហស្បតិ៍ ។
- អាចម៍ផ្កាយ គឺជាអង្គសិលាដែលមានទំហំតូច ហើយប្រហែលជាកើតចេញពីផ្កាយព្រះគ្រោះ ។ទេពច្យុតកើតឡើងនៅពេលភពផែនដីធ្វើដំណើរឆ្លងកាត់កម្ទេចកម្ចីធូលីតាមបណ្ដោយគន្លងផ្កាយដុះកន្ទុយ។ ការបុកទង្គិចដែលបណ្តាលឱ្យមានមហន្តរាយធម្មជាតិកើតឡើងម្តងនៅរៀងរាល់ពីរទៅបីពាន់ឆ្នាំម្ដង ប៉ុន្តែការបុកទង្គិចខ្លាំងៗធ្វើឱ្យមានការផុតពូជសត្វជាច្រើននៅលើពិភពលោក កើតឡើងនៅរៀងរាល់ 30ទៅ 5០លានឆ្នាំម្តង ។
សំណួរ
- ហេតុអ្វីការសិក្សាអំពីផ្កាយដុះកន្ទុយ ផ្កាយព្រះគ្រោះ និងអាចម៍ផ្កាយមានសារៈសំខាន់ក្នុងស្វែងយល់អំពីកំណកំណើតប្រព័ន្ធព្រះអាទិត្យ?
- ហេតុអ្វីបានជាកន្ទុយទាំងពីររបស់ផ្កាយដុះកន្ទុយមានទិសដៅផ្សេងគ្នា?
- ហេតុអ្វីបានជាការបុកទង្គិចនៅលើផ្ទៃព្រះចន្ទច្រើនជាងនៅលើផ្ទៃភពផែនដី?
- តើអ្នកគិតថា រដ្ឋាភិបាលគួរតែចំណាយប្រាក់ទៅលើកម្មវិធីស្រាវជ្រាវអំពីផ្កាយព្រះគ្រោះនិងផ្កាយដុះកន្ទុយដែលធ្វើដំណើរជុំវិញភពផែនដីដែរឬទេ? ចូរពន្យល់ពីមូលហេតុ ។
ប្រភព៖ សៀវភៅសិក្សាគោលផែនដីវិទ្យាថ្នាក់ទី១២ សៀវភៅកំណែផែនដីវិទ្យាថ្នាក់ទី១២
សំណួរ ចម្លើយ
-
2ហេតុអ្វីបានជាការសិក្សាអំពីផ្កាយដុះកន្ទុយ ផ្កាយព្រះគ្រោះ និងអាចម៍ផ្កាយមានសារៈសំខាន់ក្នុងការស្វែងយល់អំពីកំណកំណើតប្រព័ន្ធព្រះអាទិត្យ ?
-
3ហេតុអ្វីបានជាកន្ទុយទាំងពីររបស់ផ្កាយដុះកន្ទុយមានទិសដោផ្សេងគ្នា ?
-
4ហេតុអ្វីបានជាការបុកទង្គិចនៅលើផ្ទៃព្រះចន្ទមានច្រើនជាងនៅលើផ្ទៃភពផែនដី ?
-
5តើអ្នកគិតថា រដ្ឋាភិបាលគួរតែចំណាយប្រាក់ទៅលើកម្មវិធីស្រាវជ្រាវអំពីផ្កាយព្រះគ្រោះនិងផ្កាយដុះកន្ទុយដែលធ្វើដំណើរជុំវិញភពផែនដីដែរឬទេ? ចូរពន្យល់ពីមូលហេតុ ។
សូមចូល, គណនីរបស់អ្នក ដើម្បីផ្តល់ការវាយតម្លៃ