ជំពូកទី២៖ សកល , មេរៀនទី៦៖ ភពក្នុងប្រព័ន្ធព្រះអាទិត្យ
- ការពិពណ៌នា
- មាតិកា
- មតិយោបល់
ជំពូកទី២៖ សកល
មេរៀនទី៦៖ ភពក្នុងប្រព័ន្ធព្រះអាទិត្យ
មេរៀនសង្ខេប
+ប្រព័ន្ធព្រះអាទិត្យមានភពទាំងអស់ចំនួន 8 ។ ចម្ងាយដែលគេប្រើនៅក្នុងប្រពន្ធព្រះអាទិត្យ ត្រូវបានគិតជាខ្នាតតារាសាស្ត្រ (AU) ឬគិតជានាទីពន្លឺ ។ អ្នកវិទ្យាសាស្រ្តបែងចែកភពក្នុងប្រព័ន្ធព្រះអាទិត្យជាពីរប្រភេទគឺភពក្រៅនិងភពក្នុង ។ ភពទាំងបួនគឺ ភពសិលាដែលមានទំហំតូច ចំណែកឯភពក្រៅទាំងអស់គឺជាភពឧស្ម័នយក្ស ។
+ចាប់តាំងពីខែសីហាឆ្នាំឆ្នាំ 2006 មកព្លុយតូត្រូវបានគេចាត់ទៅជាភពក្រិស ដូចជាផ្កាយព្រះគ្រោះផ្សេងៗទៀតក្នុងក្រវ៉ាត់ឃីភើ ដោយផ្អែកលើនិយមន័យថ្មីរបស់ភព ។
+តាមរយៈការសិក្សាអំពីលក្ខណៈនៃភពទាំងអស់ធ្វើឱ្យយើងស្វែងយល់បានកាន់តែប្រសើរអំពីដំណើរការសំខាន់ៗនៅលើភពផែនដី ។
សំណួរ
- ចូរធ្វើចំណាត់ថ្នាក់ភពក្នុងនិងភពក្រៅ ។
- ចូររាយភាពខុសគ្នាបីយ៉ាងនិងភាពដូចគ្នាបីយ៉ាង រវាងភពសុក្រ និងភពផែនដី ។
- ភពពុធគឺជាភពនៅជិតព្រះអាទិត្យជាងគេប៉ុន្តែភពសុក្រមានសីតុណ្ហភាពផ្ទៃលើខ្ពស់ជាង ។ ចូរពន្យល់ពីមូលហេតុដែលធ្វើអោយភពសុក្រមានសីតុណ្ហភាពខ្ពស់ជាងដូច្នេះ ។
- តើភពឧស្ម័នយក្សខុសពីភពសិលាដូចម្ដេចខ្លះ?
- តើអ័ក្សរង្វិលផ្ញើរបស់ភពអ៊ុយរ៉ានុសមានសភាពដូចម្ដេច?
- ហេតុអ្វីបានជាគេមិនបញ្ចូលព្លុយតូថាជាភព?
- តើអ្នកអាចធ្វើសេចក្តីសន្និដ្ឋានអំពីលក្ខណៈរបស់ភពមួយដូចម្ដេច ដោយគ្រាន់តែដឹងចម្ងាយពីព្រះអាទិត្យ?
ប្រភព៖ សៀវភៅសិក្សាគោលផែនដីវិទ្យាថ្នាក់ទី១២ សៀវភៅកំណែផែនដីវិទ្យាថ្នាក់ទី១២
ជំពូកទី២៖ សកល
សំណួរ ចម្លើយ
-
2ចូរធ្វើចំណាត់ថ្នាក់ភពក្នុង និងភពក្រៅ ។
-
3ចូររាយភាពខុសគ្នា ៣យ៉ាង និងភាពដូចគ្នា ៣យ៉ាងរវាងភពសុក្រ និងភពផែនដី ។
-
4ភពពុធគឺជាភពនៅជិតព្រះអាទិត្យជាងគេ ប៉ុន្តែភពសុក្រមានសីតុណ្ហភាពផ្ទៃលើខ្ពស់ជាង ។ ចូរពន្យល់ពីមូលហេតុដែលធ្វើឲ្យភពសុក្រមានសីតុណ្ហភាពខ្ពស់ជាងដូច្នេះ ។
-
5តើភពឧស្ម័នយក្សខុសពីភពសិលាដូចម្តេច ?
-
6តើអក្ស័រង្វិលខ្ញាល់របស់ភពអ៊ុយរ៉ានុសមានភាពដូចម្ដេច?
-
7ហេតុអ្វីបានជាគេមិនបញ្ចូលព្លុយតូថាជាភព ?
-
8តើអ្នកអាចធ្វើសេចក្តីសន្និដ្ឋានអំពីលក្ខណៈរបស់ភពមួយដូចម្តេច ដោយគ្រាន់តែដឹងចម្ងាយពីព្រះអាទិត្យ ?
សូមចូល, គណនីរបស់អ្នក ដើម្បីផ្តល់ការវាយតម្លៃ