ជំពូកទី២៖ សកល , មេរៀនទី៤៖ ព្រះច័ន្ទរបស់ផែនដី
- ការពិពណ៌នា
- មាតិកា
- មតិយោបល់
ជំពូកទី២៖ សកល
មេរៀនទី៤៖ ព្រះច័ន្ទរបស់ផែនដី
មេរៀនសង្ខេប
+ព្រះចន្ទគឺជាតារារណបរបស់ផែនដី ។ ព្រះចន្ទបានកើតឡើងប្រហែល 4600 លានឆ្នាំមុនដំណើរគ្នានិងផែនដីដែរ ។ នៅលើផ្ទៃព្រះចន្ទមានលក្ខណៈពិសេសសំខាន់ៗបីគឺ ម៉ារីយ៉ា ដីខ្ពស់ និង មាត់ភ្នំភ្លើង ។ ផ្ទៃព្រះចន្ទពុំមានការព្រោះពេលប៉ុន្មានទេតាំងពីវាកើតមក ដោយសារគ្មានបរិយាកាសនិងទឹកដូចផែនដី ។
+មានទ្រឹស្ដីជាច្រើនបានពន្យល់ពីកំណកំណើតព្រះចន្ទ ប៉ុន្តែទ្រឹស្តីដែលពន្យល់ពីកំណកំណើតព្រះចន្ទបានត្រឹមត្រូវជាងគេគឺវាកើតឡើងដោយសារការបុកទង្គិចរវាងអង្គធំប៉ុនភពអង្គារជាមួយផែនដីកាលពី 4600 លានឆ្នាំមុន ។
+ផែនដីទទួលរងឥទ្ធិពលទំនាញពីព្រះចន្ទនិងព្រះអាទិត្យ ។ កម្លាំងទំនាញនេះបណ្ដាលឲ្យទឹកសមុទ្រ ជោរ និងននាចមួយថ្ងៃពីរដង ។ គេចែកជំនោរសមុទ្រជាពីរប្រភេទអាស្រ័យនិងទីតាំងព្រះអាទិត្យនិងផែនដីគឺ ជំនោលប្រទាញឈម និង ជំនោរប្រទាញកែង ។
សំណួរ ចម្លើយ
- ចូររៀបរាប់ពីលក្ខណៈពិសេសនៅលើផ្ទៃព្រះចន្ទដោយសង្ខេប ។
- តើព្រះចន្ទកើតឡើងដូចម្ដេច?
- ហេតុអ្វីបានជាមានជំនោរនិងលំនាចទឹកសមុទ្រ ?
- តើការដឹងអាយុសិលានៃព្រះចន្ទអាចជួយតារាវិទូឲ្យប៉ាន់ស្មានអាយុនៃផ្ទៃលើរបស់ភពមួយ ឧទាហរណ៍ ភពពុធបានយ៉ាងដូចម្ដេច ?
ប្រភព៖ សៀវភៅសិក្សាគោលផែនដីវិទ្យាថ្នាក់ទី១២ សៀវភៅកំណែផែនដីវិទ្យាថ្នាក់ទី១២
ជំពូកទី២៖ សកល
សំណួរ ចម្លើយ
សូមចូល, គណនីរបស់អ្នក ដើម្បីផ្តល់ការវាយតម្លៃ