Khmerrean.com

Tel: 093 561625

Working: 8.00 AM - 5.00 PM

ជំពូកទី២៖ សកល , មេរៀនទី៣៖ ទំនាញសកល និងចលនាភព

គ្រូបង្រៀន
លោកគ្រូ អ៊ី
5 សិស្ស បានចុះឈ្មោះ
0
​ មតិយោបល់
  • ការពិពណ៌នា
  • មាតិកា
  • មតិយោបល់
ផែនដីវិទ្យា សំណួរ ចម្លើយ ថ្នាក់ទី១០,១១,១២

ជំពូកទី២៖ សកល

មេរៀនទី៣៖ ទំនាញសកល និងចលនាភព

មេរៀនសង្ខេប

  • អង្គក្នុងលំហធ្វើដំណើរតាមគន្លងនិងនៅតែបន្តធ្វើចលនាដោយគោរពតាមច្បាប់ចលនានិងទំនាញសកល លោកឃីព្ល័រនិងញូតុនគឺជាអ្នកវិទ្យាសាស្ត្រដែលបានបកស្រាយច្បាប់ទាំងពីរនេះ។
  • ច្បាប់ចលនាទី 1 របស់ឃ្លីគ្លីរគឺភពទាំងឡាយធ្វើចលនាតាមគន្លងរាងអេលីបជុំវិញព្រះអាទិត្យ។
  • ច្បាប់ចលនាទី 2 គឺ ភពទាំងអស់ហាក់ដូចជាធ្វើចលនាលឿននៅពេលពួកវាខិតទៅជិតព្រះអាទិត្យនិងធ្វើដំណើរយឺតនៅពេលពួកវាឃ្លាតកាន់តែឆ្ងាយពីព្រះអាទិត្យ ។ ច្បាប់ចលនាទីបីរបស់ឃ្លីព្ល័រ ប្រៀបធៀបពេលវេលានៃរង្វិលជុំរបស់ភពមួយជាមួយនឹងអ័ក្សពាក់កណ្ដាលគោលរបស់វា ។
  • របកគំហើញនៃច្បាប់ទំនាញនិងចលនារបស់ញូតុននៅទសវត្សរ៍ឆ្នាំ 17០០បានជួយពន្យល់ច្បាប់របស់លោកឃ្លីព្ល័រកាន់តច្បាស់និងធ្វើឱ្យយើងស្វែងយល់អំពីចលនារបស់ភពបានកាន់តែប្រសើរ ។

សំណួរ

  • តើកម្លាំងទំនាញរវាងវត្ថុពីរអាស្រ័យនឹងលក្ខណៈអ្វីខ្លះ?
  • តើល្បឿនរបស់ភពឬផ្កាយដុះកន្ទុយនិងប្រែប្រួលដូចម្តេចនៅពេលវាស្ថិតនៅជិតឬឆ្ងាយពីព្រះអាទិត្យ ? ចូរពន្យល់ ។
  • តើទំនាញរក្សាភពមួយឱ្យធ្វើចលនានៅក្នុងគន្លងជុំវិញព្រះអាទិត្យដូចម្ដេច ?
  • ឧបមាថាភពមួយមានព្រះចន្ទពីរ ហើយព្រះចន្ទមួយស្ថិតនៅឆ្ងាយជាងព្រះចន្ទមួយទៀតពីរដង ។តើព្រះចន្ទណាមួយវិលបានមួយជុំភពនោះមុនគ ? ចូរពន្យល់ ។
  • នៅពេលយានអវកាសហោះនៅក្នុងគន្លង យើងឃើញថាយានអវកាសយានិកអណ្ដែតពេលពួកគេធ្វើការ។ មនុស្សជាច្រើននិយាយថា មជ្ឈដ្ឋាននោះគ្មានទំនាញ ។ តើមតិនេះត្រឹមត្រូវឬទេ? ចូរពន្យល់ពីមូលហេតុរបស់អ្នក។

ប្រភព៖ សៀវភៅសិក្សាគោលផែនដីវិទ្យាថ្នាក់ទី១២ សៀវភៅកំណែផែនដីវិទ្យាថ្នាក់ទី១២

សំណួរ ចម្លើយ
ព័ត៌មានអំពីវគ្គសិក្សា
មេរៀន 6
កម្រឹត វិទ្យាល័យ