Khmerrean.com

Tel: 093 561625

Working: 8.00 AM - 5.00 PM

ជំពូកទី២៖ សកល , មេរៀនទី២៖ ទីតាំងផែនដី និងព្រះអាទិត្យ

គ្រូបង្រៀន
លោកគ្រូ អ៊ី
18 សិស្ស បានចុះឈ្មោះ
0
​ មតិយោបល់
  • ការពិពណ៌នា
  • មាតិកា
  • មតិយោបល់
ផែនដីវិទ្យា សំណួរ ចម្លើយ ថ្នាក់ទី១០,១១,១២

ជំពូកទី២៖ សកល

មេរៀនទី២៖ ទីតាំងផែនដី និងព្រះអាទិត្យ

មេរៀនសង្ខេប

+មុនពេលវិទ្យាសាស្រ្តរីកចម្រើន មនុស្សសម័យមុនគិតថាអង្គទាំងឡាយនៅលើមេឃធ្វើដំណើរជុំវិញផែនដី ។ តារាវិទូជនជាតិក្រិចសម័យមុនបានបង្កើតគំរូប្រព័ន្ធផែនដីនៅចំណុចកណ្ដាល  ដែលមានន័យថាផែនដីស្ថិតនៅចំណុចកណ្ដាលនៃសកលហើយព្រះអាទិត្យ និង ភពដទៃទៀតធ្វើដំណើរជុំវិញផែនដី ។ ទ្រឹស្ដីនេះត្រូវបានគេទទួលស្គាល់អស់រយៈពេលរាប់ពាន់ឆ្នាំ ។

+ក្រោយមក នៅសតវត្សរ៍ឆ្នាំ 1600 បន្ទាប់ពីរបកកំហើញថ្មីៗនៃភស្តុតាងនៅក្នុងសកលដែលបញ្ជាក់ថាផែនដីពុំមែនស្ថិតនៅចំកណ្ដាលសាកលទេ ។ពេលនោះដារាវិទូចាប់ផ្ដើមបង្កើតគំរូថ្មីទៀតគឺគំរូព្រះអាទិត្យនៅចំចំកណ្ដាលដែលមានន័យថាភពទាំងឡាយនៅក្នុងប្រពន្ធព្រះអាទិត្យធ្វើដំណើរជុំវិញព្រះអាទិត្យ ។

+ចំណេះដឹងអំពីប្រព័ន្ធព្រះអាទិត្យកាន់តែរីកចម្រើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ ។ សព្វថ្ងៃនេះវិទ្យាសាស្ត្ររីកចម្រើន គេអាចប្រើប្រាស់តេឡេទស្សន៍សង្កេតមេឃផែនដី និង លំហខាងក្រៅ បញ្ជូនមនុស្សទៅភពព្រះចន្ទ និង បញ្ជូនយានជាច្រើនទៅសិក្សានៅលើអង្គរនានាក្នុងប្រពន្ធព្រះអាទិត្យ ។

សំណួរ ចម្លើយ

  • តើគំរូប្រព័ន្ធផែនដីនៅចំកណ្ដាលនិងគំរូប្រព័ន្ធព្រះអាទិត្យនៅចំកណ្ដាលគឺជាអ្វី ?
  • តើគំរូរបស់លោកកូពែនិកនិងគំរូរបស់លោកតូលេមីអំពីសកលខុសគ្នាដូចម្ដេចខ្លះ ?
  • តើលោកកាលីឡេអូបានរកឃើញអ្វីខ្លះដែលគាំទ្រដល់គំរូព្រះអាទិត្យនៅចំកណ្ដាល ?តាមរយ:ឧបករណ៍ឈ្មោះអ្វី ?
  • តើលោកកេព្លែបានរកឃើញអ្វីទាក់ទងនឹងគន្លងរបស់ភព ?
  • តើតារាវិទូបច្ចុប្បន្នធ្វើការសង្កេតមេឃដោយប្រើឧបករណ៍អ្វីខ្លះ ?

ប្រភព៖ សៀវភៅសិក្សាគោលផែនដីវិទ្យាថ្នាក់ទី១២ សៀវភៅកំណែផែនដីវិទ្យាថ្នាក់ទី១២

ព័ត៌មានអំពីវគ្គសិក្សា
មេរៀន 6
កម្រឹត វិទ្យាល័យ