Khmerrean.com

Tel: 093 561625

ចូលរួមចែករម្លែកដើម្បីជាតិយើង

ជំពូកទី២៖ ប្រព័ន្ធប្រសាទ , មេរៀនទី២៖ មជ្ឈមណ្ឌលប្រសា

គ្រូបង្រៀន
ជីវវិទ្យា
734 នាក់ បានចុះឈ្មោះ
0
​ មតិយោបល់
  • ការពិពណ៌នា
  • មាតិកា
  • មតិយោបល់
ជីវវិទ្យា សំណួរ-ចម្លើយ ថ្នាក់ទី៩

ជំពូកទី២៖ ប្រព័ន្ធប្រសាទ

មេរៀនទី២៖ មជ្ឈមណ្ឌលប្រសា

១. នាទីប្រព័ន្ធប្រសាទ

២. កាយវិភាគវិជ្ជាមជ្ឈមណ្ឌលប្រសាទ

២.១ ខួរក្បាល

ក) ខួរធំ

ខ) ខួរតូច

គ) ខួរកញ្ចឹងក

២.២ ខួរឆ្អឹងខ្នង

ក. ខួរធំ

ខ. ខួរតូច

គ. ខួរកញ្ចឹងករ

២.២. ខួរឆ្អឹងខ្នង

មេរៀនសង្ខប

– ប្រព័ន្ធប្រសាទមាននាទីគ្រប់គ្រងផ្នែកខាងក្នុងសារពាង្គកាយ ។ វាមាននាទីត្រួតពិនិត្យ និងសម្របសម្រួលផ្នែកផ្សេងៗនៃសារពាង្គកាយដោយធ្វើឱ្យវាបំពេញនាទីព្រមៗគ្នា។

– ប្រព័ន្ធប្រសាទចែកចេញជាពីរផ្នែក គឺមជ្ឈមណ្ឌលប្រសាទនិងបរិមណ្ឌលប្រសាទ ។មជ្ឈមណ្ឌលប្រសាទមានខួរក្បាលនិងខូរឆ្អឹងខ្នង ខួរក្បាលមានខួរធំ ខូរតូច និងខួរកញ្ចឹងក ។ ខូរក្បាល និងខួរឆ្អឹងខ្នងគ្របដណ្ដប់ដោយភ្នាសបីស្រទាប់ និងទឹកខួរដែលការពារខួរក្បាលនិងខួរឆ្អឹងខ្នងពីការប៉ះទង្គិចផ្សេងៗ ។

– ខួរធំត្រួតពិនិត្យការគិត ការពិចារណា និងស្តុកទុកនូវព័ត៌មានផ្សេងៗ ។ខួរធំចាប់យកព័ត៌មានដែលចេញមកពីសរីរាង្គវិញ្ញាណ ខួរតូចជួយក្នុងចលនាសាច់ដុំឱ្យធ្វើការព្រមគ្នានិងរលូន។ វាក៏ជួយឱ្យសារពាង្គកាយមានលំនឹងផងដែរ ។ ខួរកញ្ចឹងកត្រួតពិនិត្យចង្វាក់បេះដូង ចង្វាក់ដង្ហើម ។

សំណួរ

១. ខួរក្បាលបង្កឡើងពីផ្នែកអ្វីខ្លះ ?

២. តើខួរក្បាលនិងខួរឆ្អឹងខ្នងគ្រប់​ដណ្តប់ដោយអ្វី ?

៣. តើប្រព័ន្ធប្រសាទមាននាទីអ្វីខ្លះ ?

៤. ចូរពណ៌នាពីនាទីនៃផ្នែកនីមួយៗរបស់ខួរក្បាល ។

 

ប្រភព៖ សៀវភៅសិក្សាគោលជីវវិទ្យាថ្នាក់ទី៩ សៀវភៅកំណែជីវវិទ្យាថ្នាក់ទី៩

Share
ព័ត៌មានអំពីវគ្គសិក្សា
មេរៀន 5
កម្រឹត អនុវិទ្យាល័យ