Khmerrean.com

Tel: 093 561625

Working: 8.00 AM - 5.00 PM

ជំពូកទី២៖ ទឹកលើភពផែនដី , មេរៀនទី៤៖ ការបំពុលទឹករ

ជំពូកទី២៖ ទឹកលើភពផែនដី មេរៀនទី៤៖ ការបំពុលទឹករ មេរៀនសង្ខ […]

ជំពូកទី២៖ ទឹកលើភពផែនដី

មេរៀនទី៤៖ ការបំពុលទឹករ

មេរៀនសង្ខេប

ការបំណុលទឹកគឺជាការបន្ថែមនូវសារធាតុទាំងឡាយណាដែលធ្វើឲ្យមានផលប៉ះពាល់អវិជ្ជមានដល់ទឹកឬសារពាង្គកាយដែលរស់នៅក្នុងទឹក។

អ្នកវិទ្យាសាស្រ្តបែងចែកការបំពុលទឹកផ្ទៃលើជាពីរគឺប្រភពបំពុលចំណុចនិងប្រភពបំពុលរាយប៉ាយ។

សារធាតុបំពុលទឹករួមមានបណ្ដុំនៃសារធាតុគីមីពួកប៉ាតូស្តែន កត្តាធ្វើឲ្យមានការផ្លាស់ប្ដូរលក្ខណៈរូប កត្តាធ្វើអោយសីតុណ្ហភាពទឹក ការឡើងការផ្លាស់ប្ដូរពណ៌របស់ទឹក។ល។

មកហាសមុទ្រគឺជាប្រព័ន្ធដែលអាចសម្អាតដោយខ្លួនឯងបានដោយវាស្រូបយកកាកសំណល់ដោយមិនបង្កឱ្យមានការអន្តរាយរយៈពេលវែង។ សារធាតុបំពុលនៅក្នុងមហាសមុទ្ររួមមាន ប្រេងឆៅ ប្លាស្ទីច សារធាតុគីមីពុល ការកើនឡើងនៃសារធាតុចិញ្ចឹម។

សំណួរ ចម្លើយ ផែនដីវិទ្យា ថ្នាក់ទី១១

  • តើប្រភេពនៃការបំពុលទឹកមានប៉ុន្មាន ? អ្វីខ្លះ ?
  • ចូររៀបរាប់ពីរការបំពុលទឹកក្នុងទឹក ។
  • ចូររៀបរាប់ពីការបំពុលមហាសមុទ្រ ដែលកើតឡើងដោយសកម្មភាពមនុស្ស ។
  • នៅសិសិររដូវក្នុងប្រទេសខ្លះ បាចអំបិលលើផ្លូវដើម្បីឲ្យទឹកកក រលាយ ។ លំហូរទឹកទាំងនោះមានផ្ទុកអំបិល ហើយអាចហូរចូលទៅក្នុង អូរ ស្ទឹង ឬ បឹងដែលនៅជិត ។ តើករណីនេះជាឧទាហរណ៍នៃ ប្រភពបំពុលចំណុច ឬបំពុលរាយបាយ ? ចូរពន្យល់ ។
  • តើអ្នកអាចធ្វើដូចម្តេចខ្លះ ដើម្បីចូលរួមចំណែកក្នុងការរកាត់បន្ថយការបំពុលទឹក ?

ប្រភព៖ សៀវភៅសិក្សាគោលផែនដីវិទ្យាថ្នាក់ទី១១

វាយតម្លៃ ផ្តល់មតិយោបល់ ដើម្បីយើងខ្ញុំធ្វើការកែលម្អ។

សូម ចុះឈ្មោះ ដើម្បីផ្តល់មតិយោបល់