Khmerrean.com

Tel: 093 561625

Working: 8.00 AM - 5.00 PM

ជំពូកទី២៖ ទឹកលើភពផែនដី , មេរៀនទី៣៖ សមុទ្រនិងមហាសមុទ្រ

គ្រូបង្រៀន
លោកគ្រូ អ៊ី
0
​ មតិយោបល់
  • ការពិពណ៌នា
  • មាតិកា
  • មតិយោបល់
ផែនដីវិទ្យា សំណួរ ចម្លើយ ថ្នាក់ទី១០,១១,១២

ជំពូកទី២៖ ទឹកលើភពផែនដី

មេរៀនទី៣៖ សមុទ្រនិងមហាសមុទ្រ

មេរៀនសង្ខេប

មហាសមុទ្រចែកជាបួនធំៗគឺ មហាសមុទ្រប៉ាស៊ីភិច អាត្លង់ទិច ឥណ្ឌា និងអាកទិច។

កម្រិតជាតិប្រៃនៃសារធាតុរាវជាបរិមាណសរុបនៃអំបិលដែលរលាយនិងសារធាតុរឹងផ្សេងទៀតក្នុងបរិមាណណាមួយនៃសារធាតុរាវនោះ។ ជាមធ្យមទឹកមហាសមុទ្រមានកម្រិតជាតិប្រៃ 39 ភាគពាន់។

ដោយយោងទៅលើសីតុណ្ហភាពទឹកគេចែកទឹកមហាសមុទ្រជាបីគឺ តំបន់ផ្ទៃលើដំបន់សីតុណ្ហភាពធ្លាក់ចុះខ្លាំង និងតំបន់ជ្រៅ។ សារពាង្គកាយមហាសមុទ្រចែកជាបីក្រុមសំខាន់គឺប្លង់តុង ណិកតុង និងបង់តូស។

បរិស្ធានមហាសមុទ្រសំខាន់មាន២គឺ មជ្ឈដ្ឋានបង់ទិច និងមជ្ឈដ្ឋានប៉េឡាស៊ីក។

សំណួរ ចម្លើយ ផែនដីវិទ្យា ថ្នាក់ទី១១

  • ចូរអធិប្បាយពីដំណើរការកកើតមហាសមុទ្រដំបូង ?
  • ចូររៀបរាប់ឈ្មោះមហាសមុទ្រទាំងបួន ព្រមទាំងទ្វីបដែលនៅជាប់ ។
  • ចូររៀបរាប់ពីក្រុមជិវីតទាំងបីនៅក្នុងមហាសមុទ្រ ព្រមទាំងផ្តល់ ឧទាហរណ៍ ។
  • ហេតុអ្វីបានជាទឹកសមុទ្រនៅតំបន់ឆ្នេរដែលក្តៅ ហើយស្ងួតមានកម្រិតភាពប្រៃខ្ពស់ជាងទឹកសមុទ្រដែលនៅតំបន់ឆ្នេរត្រជាក់ហើយសើម ? ចូរពន្យល់ ។
  • ចូររាប់ប្រភេទធនធានធម្មជាតិពីមហាសមុទ្រយ៉ាងតិចឲ្យបានបួន ។

ប្រភព៖ សៀវភៅសិក្សាគោលផែនដីវិទ្យាថ្នាក់ទី១១

Share
ព័ត៌មានអំពីវគ្គសិក្សា
មេរៀន 6